យោងតាមគេហទំព័រ WebMD ស្បែករលាកអាចលេចឡើងនៅកន្លែងណាមួយនៅលើរាងកាយរបស់មនុស្សប៉ុន្តែភាគច្រើនបំផុតគឺនៅលើភ្លៅ ក្បាលសុដន់ ក្រលៀន និងនៅកន្លែងផ្សេងៗទៀត។ មនុស្សធាត់និងអ្នកដែលហាត់ប្រាណច្រើនគឺជាអ្នកដែលមានបញ្ហាច្រើនបំផុត។ ប៉ុន្តែជាសំណាងល្អយើងមានវិធីធម្មជាតិក្នុងការកម្ចាត់ការរលាក និងកន្ទួលដូចខាងក្រោមនេះ៖
ការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយ American Academy of Dermatology បានបង្ហាញថាបញ្ហាស្បែកដូចជារមាស់និងរលាកអាចយកទឹកកកទៅដាក់ឱ្យចំកន្លែងដែលមានរមាស់ឬរលាក។ វិធីសាស្រ្តនេះគួរតែត្រូវបានអនុវត្តនៅពេលដែលការរលាកលេចឡើងភ្លាមៗនិងបន្តធ្វើរហូតដល់វាធូរស្រាល។
អ្នកអាចប្រើម្សៅហុយរបស់ទារកមកលាបលើបន្លែងរមាស់។ យោងតាមវេជ្ជបណ្ឌិត Audrey Kunin បានអោយដឹងថា ការលាបម្សៅហុយរបស់ក្មេងគឺការពារការរលាកស្បែក ហើយនឹងទប់ស្កាត់មិនធ្វើឱ្យស្បែកស្ងួត។ ជាវិធីល្អបំផុតក្នុងការប្រើវាទៅលើស្បែករបស់អ្នក ហើយឱ្យច្បាស់ថាអ្នកលាបឱ្យចំកន្លែងដែលមានស្បែករមាស់ ឬមានការរលាក។
ការសិក្សាមួយបានបង្ហាញថា ស្នូលកណ្ដាលរបស់ប្រទាលកន្ទយក្រពើដែលជាសារធាតុ សំខាន់ អាចជួយកាត់បន្ថយការឈឺចាប់ និងការរលាកហើយក៏អាចព្យាបាលរបួសលើស្បែកបានផងដែរ។ លើសពីនេះទៅទៀតវាជួយស្បែករបស់អ្នកឱ្យលូតលាស់កោសិកាថ្មី។ អ្នកអាចប្រើវាបានដោយយកវាមកលាបលើកន្លែងដែលមានការរលាក។
យោងតាមលោកវេជ្ជបណ្ឌិត Mercola បានឱ្យដឹងថាម្សៅសូដាគឺមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនិងបាក់តេរីដែលអាចជួយអ្នកបើមានបញ្ហាសុខភាពផ្សេងៗ។ សម្រាប់ស្បែកដែលមានបញ្ហា យកសូដាមួយស្លាបព្រា និងទឹកទៅលាយជាមួយគ្នា។ ហើយយកល្បាយនោះមកលាបពីលើស្បែកដែលមានកន្ទួលរមាស់ ឬរលាកនោះ។
រមៀតត្រូវបានគេរកឃើញថាមានសារធាតុប្រឆាំងនឹងអុកស៊ីដកម្មនិងប្រឆាំងនឹងការរលាកនិងជាអ្នកប្រយុទ្ធល្អប្រឆាំងនឹងស្ថានភាពជំងឺដូចជាជំងឺមហារីក ជំងឺសរសៃឈាម និងជំងឺអញ្ចាញធ្មេញ។ សម្រាប់ស្បែកដែលរលាក យើងអាចយករមៀតលាយជាមួយទឹកហើយកូរវាឲ្យខាប់។ លាបវាឱ្យចំកន្លែងដែលរលាក ឬរមាស់នោះ ហើយទុកវាឱ្យបាន៣០នាទី រួចហើយចាំលាងសម្អាត។
ប្រេងអូលីវប្រើសម្រាប់ការព្យាបាលស្បែកស្ងួត។ ជម្រើសនេះត្រូវបានធ្វើឡើងដោយ មានការសិក្សាជាច្រើន។ ហើយវាធ្វើឱ្យស្បែកដែលមានរលាក ដំបៅ ទទួលបានការព្យាបាលបានយ៉ាងល្អ។
ប្រែសម្រួលដោយ៖ Kalib9