កាំភ្លើងបាញ់ស៊ីប L115A3 តម្លៃមួយដើមជាង​៣ម៉ឺនដុល្លារ មានឥទ្ធិពលកម្រិតណា?

ក្នុង​ខែ​វិច្ឆិកាឆ្នាំ២០០៩ កាំភ្លើងបាញ់ស៊ីបម៉ាក L115A3 (Accuracy International's L115A3) គឺ​ជា​អាវុធ​ដែលជាប់​កំណត់​ត្រា​បាញ់​ចំ​គោលដៅ​បាន​ឆ្ងាយជាង​គេ​និង​មាន​កម្លាំងបំផ្លាញ់​គោលដៅ​មាន​ប្រសិទ្ធិភាពជាង​គេ​ក្នុងប្រវត្តិនៃ​កំណត់​ត្រា​បាញ់​ស៊ីបរបស់​យោធា។

DeCHm3JUwAIhuUO

កាល​ពី​ប៉ុន្មានឆ្នាំ​មុននេះ! ​ទាហានបាញ់ស៊ីប​អង់គ្លេស​ក្នុងប្រទេស​អាហ្វហ្គានីស្ថានក្នុងកងអង្គរក្ស ​Coldstream Guards បាន​សម្លាប់​ទាហាន​បះបោរ៦​នាក់​ត្រឹម​តែ​បាញ់​មួយ​គ្រាប់​ក្នុង​ចម្ងាយ ៨៥០ម៉ែត្រដោយ​បើ​កាំភ្លើងបាញ់​ស៊ីបម៉ាក L115A3នេះ។ តាម​រយៈរបាយការណ៍របស់កាសែត​អង់គ្លេស The Telegraph, កាល​ពី​ខែធ្នូ​ទាហាន​បាញ់​ស៊ីបក្នុង​កង ​Coldstream Guards បាន​សម្លាប់​ទាហាន​តាលីបង់​៦​នាក់​ដោយ​ប្រើ​តែ​មួយ​គ្រាប់ប៉ុនណោះ​ ក្នុង​ឆាក​ប្រយុទ្ធដោយកាំភ្លើងមួយ​ ដេល​មាន​ទាហាន​តាលីបាន​ពី​១៥​ទៅ​២០​នាក់​ក្នុង​តំបន់ Kakaran ភាគខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន។

74f509b0f6b22858a54332e2c6165533

គោលដៅដែល​បាញ់​ត្រូវ​នោះ​គេ​ដឹងថាបានពាក់អាវកាក់ភ្ជាប់​ជាមួយគ្រាប់បែក ដែលទាហានតាលីបង់និយម​ប្រើ​ប្រាស់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ហើយគ្រាប់កាំភ្លើងបានហោះទៅ​ចំ​គ្រាប់បែកផ្ទុះនិងសម្លាប់ពួកតាលីបង់ ៥ នាក់នៅក្បែរនោះ។ អាវកាក់ចង់គ្រាប់បែកធ្វើអត្តឃាតមិនទាន់ផ្ទុះមួយទៀតត្រូវបានគេរកឃើញនៅក្បែរនោះ ហើយ​មួយ​គ្រាប់​របស់ទាហានអងគ្លេស​ម្នាក់​នេះ​បាន​ជួយសង្គ្រោះ​ជីវិតប្រជាជននៅ​តំបន់​នោះ​បាន​មួយចំណែក​ដែរ​ទោះ​បី​ជា​លោក​បាន​ផ្ដាច់​ជីវិតទាសហានតាលីបង់​អស់​៦​នាក់​ក៏​ដោយ។

DSC_0007 750x400

ខណៈដែល​ទាហានម្នាក់​នេះ​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​សង្គ្រាម​នៅ​ឡើយ​ អត្តសញ្ញាណរបស់​គាត់​មិន​ត្រូវ​បាន​គេ​បង្ហាញ​នោះ​ទេ​ ប៉ុន្តែ​គេ​ដឹង​ថា​គាត់​ស្ថិត​ក្នុង​កងបាញ់ស៊ីប​របស់​ Coldstream Guard មាននវ័យ​តែ​២០​ឆ្នាំប៉ុនណោះ។​ រឿង​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺសម្លាប់​ទាហានតាលីបង់​ដែល​កាន់​កាំភ្លើងយន្ត​ក្នុង​ចម្ងាយ១៣៤០ម៉ែត្រ​ហើយ​នោះ ​គឺ​ជា​គ្រាប់ដំបូងបំផុត​ដែល​គាត់​បាញ់​ចេញ​ក្នុង​ពេល​ធ្វើ​សង្គ្រាម​លើក​ដំបូង។

195be068f83c0ae4dc3715f137ba42df

កាំភ្លើងបាញ់​ស៊ីប L115A3 ​ជា​ផលិត​ផលរបស់​ក្រុមហ៊ុនអាវុធអង់គ្លេស  Accuracy International ដែល​មានមូលដ្ឋាន​នៅ​ទីក្រុង Portsmouth ។​ក្រុមហ៊ុន​មួយ​នេះ​បាន​ទទួល​មេដាយមាស​២ដង​ក្នុង​កម្មវិធី​ប្រកួត​ប្រជែងបាញ់​កាំភ្លើង​Olympic Malcolm Cooper។  មាន​កាំភ្លើងបាញ់​ស៊ីប​ជាង​១០០​ប្រភេទខុសៗ​គ្នាដែល​ផលិត​ក្នុង​ពិភពលោក​ហើយ​ក្រុមហ៊ុន Accuracy International​ មក​ដល់​ក្រោយ​គេ​តែ​ផលិត​ផល​មាន​គុណភាព​គួរឲ្យ​កត់សម្គាល់។

6ae5b08e0d06a0e805327cd9882fd91b

ក្នុងមួយដើម​វា​មាន​តម្លៃ ២៣០០០ផោន(៣៨២៥០ដុល្លារ)មាន​ទម្ងន់៦.៨គីឡូក្រាម​ដែល​រចនា​ដោយ​លោក Cooper ហើយ​វា​បាន​ទទួល​បាន​ការ​បាញ់​ចំ​គោលដៅ​ជា​លក្ខណៈអន្តរជាតិ​ជាមួយ​នឹង​គ្រាប់ទំហំ ៨.៥៩មីលីម៉ែត្រ។ មិន​ត្រឹមបាញ់​បាន​ឆ្ងាយនិង​ចំ​គោលដៅ​គ្រាប់​កាំភ្លើងប្រើ​ជាមួយ​ L115A3 បំផ្លាញគោលដៅ​ខ្លាំង​ជាង​គ្រាប់.44 Magnum ទៅ​ទៀត។

U145686 12

កាំភ្លើងដែល​បាញ់​ចំ​គោលដៅក្នុង​រយៈចម្ងាយឆ្ងាយ​មួយ​នេះ​ទទួល​បាន​ការ​ពេញ​និយមបំផុត​ពី​កងពិសេស​នានា​ក្នុង​ពិភពលោក​ហើយកងពិសេស​អង់គ្លេស  British SAS និងកងពិសេសអាមេរិក US Delta Force​ ប្រើ​ច្រើន​ជាង​គេ។

-ប្រទេសផលិត៖​អង់គ្លេស

-ប្រភេទ៖ កាំភ្លើងបាញ់ស៊ីប

-បង្ហាញខ្លួន​ក្នុងសង្គ្រាម៖ ១៩៩៦​ដល់បច្ចុប្បន្ន

-ក្រុមហ៊ុនផលិត៖ accuracyinternational

-ឆ្នាំផលិត៖១៩៩៦-២០០៣

-បាញ់ចំ​គោលដៅ​ល្អបំផុត​ក្នុងរយៈចម្ងាយ ១១០០ម៉ែត្រ​ដោយ​ប្រើ​គ្រាប់​កាំភ្លើងទំហំ (.300 Winchester Magnum)និង​បាញ់​ចំ​គោលដៅ​ក្នុង​រយៈ​ចម្ងាយ១៥០០-២៤៧៥ម៉ែត្រ​ដោយ​ប្រើ​គ្រាប់​ទំហំ (.338 Lapua Magnum)​ហើយមួយបង់មាន​៥​គ្រាប់។

-បំពាក់កែវអុបទិក  Aperture Type iron sights​ដែល​អាច​បាញ់​នៅ​ទី​ងងឹត​និង​ពេល​យប់។

-ប្រទេស​ដេល​ប្រើ​ប្រាស់​កាំភ្លើងនេះ​ក្រៅ​ពី​អាមេរិក​អង់គ្លេស​មាន៖ អាមើនៀ បង់ក្លាដេស អេហ្ស៊ីប អាល្លឺម៉ង់ ឥណ្ឌូនេស៊ី អៀកឡង់ អ៊ីតាលី ម៉ាឡេស៊ី ហូឡង់ ន័រវេស​ ប៉ូឡូញ ព័រទុយហ្គាល់ រុស្សី កូរ៉េខាងត្បូង...។