គ្មានអ្វីត្រូវខ្លាច​ទៀតទេ! រថក្រោះរបស់​កូរ៉េខាងជើងរាប់​ពាន់​គ្រឿង​សុទ្ធតែជារបស់​ហួសសម័យនិង​ប្រើ​លែង​កើតហើយ

ចំណុចសំខាន់៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអាចមានអាវុធនុយក្លេអ៊ែរក្នុង​ដៃ ប៉ុន្តែកម្លាំងអាវុធធម្មតារបស់ពួក​គេចាស់និងហួសសម័យទៅ​ហើយ។ រថក្រោះរបស់កូរ៉េខាងជើងគឺស្ថិតក្នុងស្ថានភាពមិនល្អ បើទោះបីជាមានការព្យាយាមបន្ទាន់សម័យកាល(Update)ក៏​ដោយ។

Main Qimg B96d7c43537eab37ee2118f8924e6bf1

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលកូរ៉េខាងជើងបានរក្សាកងទ័ពពាសដែកជាផ្នែកមួយនៃកងទ័ពប្រជាជនកូរ៉េ  (KPA) ដែលមានរថក្រោះរាប់ពាន់គ្រឿងរហូតមកដល់ថ្ងៃនេះ។ រថក្រោះកូរ៉េខាងជើងនិងយានយន្តផ្នែកមេកានិចចម្បាំងមួយចំនួន​សុទ្ធតែបន្សល់​ទុក​ពី​ជំនាន់សង្គ្រាមត្រជាក់​ពិសេស​ក្នុង​សង្គ្រាមកូរ៉េ​ហើយ​ពួក​គេ​បាន​ទិញ​រថក្រោះថ្មី​តិច​តួច និង​ព្យាយាម​ជុសជុលរបស់ចាស់​រាប់​ពាន់​គ្រឿង។

រថក្រោះ T-34

និយាយត្រឡប់​ទៅ​កាន់​សង្គ្រាមកូរ៉េ ការប្រើគ្រឿងសឹករបស់កូរ៉េខាងជើង នៅពេលកងពលតូចពាសដែកទី ១០៥ (ក្រោយមកជាកងពលធំលេខ ១០៥ )បានចូលរួមក្នុងការវាយប្រហាលើករដំបូងលើកូរ៉េខាងត្បូង។ កង​ពល​នេះហ្វឹកហាត់និងបំពាក់ដោយសហភាពសូវៀតដេល​ជារថក្រោះ T-34 និង​ T-85 ។ កងពលលេខ ១០៥ បានដឹកនាំការវាយប្រហារដល់ពាក់កណ្តាលភាគខាងលិចនៃប្រទេស។ រថក្រោះទាំងនេះមានប្រសិទ្ធិភាព ជាពិសេសមិនត្រឹមតែប្រឆាំងនឹងកងទ័ពកូរ៉េខាងត្បូងប៉ុណ្ណោះទេ រងក្រោះ​ទាំងនេះក៏ប្រឆាំងនឹងកងទ័ពជើងគោករបស់សហ​រដ្ឋអាមេរិកនៅដំណាក់កាលដំបូងដែរ។ កងពលតូចទី ១០៥ បានយក​រងក្រោះ​ទាំងនេះប្រយុទ្ធគ្រប់ទិសទាំងប៉ែកខាងត្បូងរហូត​ដល់​Pusan Perimeter ប៉ុន្តែរថក្រោះ​ទាំង​នេះ​ភាគច្រើនត្រូវបានបំផ្លាញនៅដើមឆ្នាំ ១៩៥១ ដោយ​កងទ័ពរបស់​អង្គការសហប្រជាជាតិ។

T 55_main_battle_tank_Russian_Russia_army_defence_industry_military_technology_640_002

កម្លាំងរថក្រោះរបស់កូរ៉េខាងជើងត្រូវបានកសាងឡើងវិញ បន្ទាប់ពីសង្គ្រាមជាមួយរថក្រោះសូវៀត T-34/85 ។ នៅចន្លោះឆ្នាំ ១៩៧១ និង ១៩៧៧ ប្រទេសនេះបានទទួលរថក្រោះ T-55 ពីសូវៀតចំនួន ១០០០ គ្រឿង និង​រថក្រោះ Type 59 របស់​ចិន ដែលមានកម្លាំង​គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់អង្គភាពទី ៨២០ និងកងពលតូចទី ១០៥ ។ រថក្រោះទាំងនេះទំនងជានៅតែមាននៅក្នុងជួរ​កងទ័ពកូរ៉េខាងជើងដែលមានកងវរសេនាតូចថ្មើរជើង និងអង្គភាពអាវុធរួមបញ្ចូលគ្នា។

1ZcFhHl

កូរ៉េខាងជើងចាប់ផ្តើមអភិវឌ្ឍរថក្រោះផ្ទាល់ខ្លួននៅទសវត្សឆ្នាំ ១៩៨០ ។ រថក្រោះចម្បាំង(​Chonma-ho) ដែល​ផលិត​តាម​រថក្រោះសេរី T-62 របស់​សូវៀត​ដែល​ផលិត​កាល​ពី​ឆ្នាំ​១៩៦០​ហើយ​គេ​ឃើញ​ថា​រថក្រោះ​នេះ​ចូល​សមរភូមិ Yom Kippur War (ឆ្នាំ១៩៧៣)។ Chonma-ho បំពាក់ដោយកាំភ្លើងធំទំហំ ១១៥ មីល្លីម៉ែត្រ កាំភ្លើងយន្តប្រឆាំងយន្តហោះធុនធ្ងន់ម៉ាក KPV ទំហំ ១៤,៥ មីល្លីម៉ែត្រ និងកាំភ្លើងភ្ជាប់​ក្នុងរថក្រោះទំហំ ៧,៦២ មីល្លីម៉ែត្រ។ តួរថក្រោះមានប្រដាប់ការពារពាសដែកចំនួន ២១៤ មីល្លីម៉ែត្រនៅផ្នែកខាងមុខ។

រថក្រោះចម្បាំង(​Chonma-ho)

Chonma-ho មិនប្រកួតប្រជែងជាមួយរថក្រោះជួរមុខរបស់សហរដ្ឋអាមេរិក និងរថក្រោះកូរ៉េខាងត្បូងនោះ​ទេ ជាពិសេសរថក្រោះ M1A2 Abrams និង K1-88 និង K2 Black Panther និងមានគុណវិបត្តិច្រើន​ណាស់។ កាំភ្លើង ១១៥ មីល្លីម៉ែត្ររបស់ Chonma-ho មិនអាចជ្រាបចូលទៅពាសដែកផ្នែកខាងមុខនៃរថក្រោះរបស់សត្រូវដ៏មានសក្តានុពលបានឡើយ លើកលែងតែរថក្រោះ M48A5K របស់កូរ៉េខាងត្បូងដែលកំពុងដាក់ឲ្យ​ចូលនិវត្តន៍។

M1A2

ផ្ទុយទៅវិញវាអាចត្រូវបានជ្រៀតចូលទៅក្នុងមុំណាមួយក្នុងរថក្រោះអាមេរិក និងកូរ៉េខាងត្បូង។ទោះ​បី​ជា​មិន​អាច​ប្រៀប​ធៀប​នឹងរថក្រោះដទៃទៀតក៏ដោយ ក៏វានៅតែមានគ្រោះថ្នាក់ដល់រថពាសដែក ដែលមិនមែនរថក្រោះដូចជារថក្រោះ M2A3 Bradley និងរថពាសដែកពាសដែកកូរ៉េខាងត្បូងជា​ដើម។

K2 Black Panther

រថក្រោះសេរីថ្មីមួយផ្សេង​ទៀតឈ្មោះ Pokpung-ho ត្រូវបានគេសង្កេតឃើញជាលើកដំបូងដោយពិភពខាងក្រៅក្នុងឆ្នាំ ២០០៩-១០ ថ្មីៗនេះនៅនិទាឃរដូវឆ្នាំ ២០១៧ពួក​វាបាន​ចូល​រួមក្នុងប្រកួតប្រជែងរថក្រោះ សម្រាប់កងរថក្រោះកងពលសេនាធិការកងទ័ពសេអ៊ូលទី ១០៥ ដែលអង្កេតដោយលោកគីមជុងអ៊ុន។ ដើមឡើយវាត្រូវបានគេគិតថារចនាពឹងផ្អែកលើរថក្រោះសូវៀត T-72 សម័យទសវត្សឆ្នាំ ១៩៧០។ វាជាប៉ុនប៉ងរបស់កូរ៉េខាងជើងក្នុងការបង្កើតជាប្រភេទរថក្រោះប្រភេទ T-72 ជាមួយនឹងបច្ចេកវិទ្យា T-62 ។ យោងតាមអ្នកវិភាគកូរ៉េខាងជើងលោក Joseph Bermudez អ្នកជំនាញខាងប្រទេសកូរ៉េខាងជើងបាននិយាយថាសម្បកនិងគ្រោងឆ្អឹងផលិត​តាម​រថក្រោះ​ចិន China’s Type 85 tank  ហើយ​ពួក​គេ​បំពាក់កំភ្លើងយន្ត​មួយចំនួន​ទៀត។

Pokpung-ho

Pokpung-ho ប្រដាប់ដោយកាំភ្លើងធំ ១១៥ មីល្លីម៉ែត្រឬ ១២៥ មីល្លីម៉ែត្រ កាំភ្លើងម៉ាស៊ីន ១៤.៥ មីល្លីម៉ែត្រ និងកាំភ្លើងយន្ត ៧.៦២ ។ ប្រសិនបើកាំភ្លើងមានលក្ខណៈដូចគ្នានឹង Chonma-ho រថក្រោះ​មួយ​នេះនៅ​តែ​មិន​មានគ្រោះ​ថ្នាក់​ និង​មាន​ឥទ្ធិពល​ដល់​រងក្រោះ​អាមេរិក​នោះ​ទេ។ កាំភ្លើង ១២៥ មីល្លីម៉ែត្រ ទោះយ៉ាងណាក៏មិនអាចបាញ់​ធ្លុះរថក្រោះទំនើបដូចជា M1A2 និង K2 នោះ​ដែរ។ មីស៊ីលផ្លោងរយៈចម្ងាយមធ្យម Pukkuksong-2 ថ្មី របស់ Pokpung-ho ដែល​បំពាក់ជាមូលដ្ឋានគ្រឹះនៃឧបករណ៍ចាប់កាំជ្រួចអេឡិចត្រូនិចដឹកជញ្ជូន (TEL) អាច​ជា​អវុធ​ដេល​គេ​ខ្លាចរអាបន្តិច។

ទោះបីជាហួសសម័យក៏ដោយក៏ Chonma-ho នៅតែដើរតួជាកម្លាំងសំខាន់របស់កងទ័ពពាសដែកកូរ៉េខាងជើង។ Bermudez បានប៉ាន់ប្រមាណក្នុងឆ្នាំ ២០១០ ថារថក្រោះ Pokpung-ho បម្រើបានតែនៅក្នុងផ្នែករថពាសដែកសេអ៊ូលទី ១០៥ ប៉ុណ្ណោះ។ សេដ្ឋកិច្ចដ៏អន់របស់កូរ៉េខាងជើងជា​រឿង​មួយ​សំខាន់ ខណៈរអាទិភាពផលិតអាវុធនុយក្លេអ៊ែរតែ​មួយប៉ុនណោះ។ ឥឡូវនេះរោងចក្រផលិតរថក្រោះរីយូ - គុងស៊ូបានអភិវឌ្ឍទៅ​ជាកន្លែងផលិតមីស៊ីលនឹងត្រូវកាត់បន្ថយរថក្រោះធម្មតា។ អង្គភាពថ្មើរជើង ៨២២ ទំនងជាត្រូវបានបំពាក់រងក្រោះ​Pokpung-ho។

កូរ៉េខាងជើងហាក់ដូចជាដឹងអំពីកង្វះខាតនៃកម្លាំងរថក្រោះរបស់ខ្លួន។ រថក្រោះដែលគេមើលឃើញនៅក្នុងការប្រកួតកាល​ពី​ប៉ុន្មាន​មុននេះ លេចចេញជារូបរាងជាមួយនឹងកាំភ្លើងយន្តភ្លោះ ដែលបានតំឡើងនៅខាងក្រៅ,គ្រឿងកាំជ្រួចមីស៊ីលការពារដោយកាំរស្មីភ្លោះ និងមីស៊ីលបាញ់ពីលើអាកាស។ ខណៈពេលដែលមីស៊ីលអាចមានប្រយោជន៍ប្រឆាំងនឹងរថក្រោះសត្រូវ តែការកែលំអផ្សេងទៀតលេចឡើងបន្តិចបន្តួចប៉ុណ្ណោះ។ វាច្បាស់​ណាស់ថា ការ​ផលិត​រថក្រោះថ្មីៗ​កាន់​តែ​តិច ហើយ​រថក្រោះ​ចាស់​ៗមាន​ច្រើនលើសលប់​នោះ កូរ៉េខាងជើង​ចង់​ធ្វើ់​ជាស្ដេច​ត្រាញ់យោធាក្នុងពិភពលោកហាក់​មិន​អាច​ទៅ​រួច​នោះ​ទេ៕

 

ប្រភព៖ nationalinterest