មានរឿងប្លែកៗដែលអ្នកអាចកើតឡើងបាននៅពេលអ្នកឃើញសត្វរុយទុំនៅលើម្ហូបរបស់អ្នក។ ឧទាហរណ៍: អ្នកអាចបោះចោលអាហាររបស់អ្នកភ្លាមៗ។ ប៉ុន្តែមនុស្សជាច្រើននៅតែបន្តញ៉ាំដូចគ្មានអ្វីកើតឡើង ព្រោះតែ “ វាគ្រាន់តែទុំតែមួយភ្លេតតែប៉ុណ្ណោះ” មែនហើយកំហុសទាំងនេះពិតជាអាចនាំមកនូវបញ្ហាមួយចំនួនដល់ម្ហូបអាហាររបស់អ្នក ហើយវារឿងប្រសើរបំផុតដែលអ្នកត្រូវដឹងអំពីបញ្ហាដែលអាចកើតឡើងនៅពេលរុយទាំងនោះទុំលើម្ហូបអាហាររបស់អ្នក។
យោងតាមគេហទំព័រសុខភាពពីបរទេសមួយបានបង្ហាញឱ្យដឹងថារុយធ្វើឱ្យអាហាររបស់អ្នកកខ្វក់ក្រោយពេលដែលពួកវាបានទុំលើម្ហូបអាហាររបស់អ្នក។ មិនតែប៉ុណ្ណោះសត្វដ៏តូចៗទាំងនេះបានផ្តល់ផលប៉ះពាល់ក្នុងទំហំធំជាងទំហំរបស់វាហើយវាស្មុគស្មាញជាងអ្វីដែលអ្នកគិតទៅទៀត។
នេះគឺជាអ្វីដែលអ្នកត្រូវដឹងៈ រុយស៊ីអាហារដោយជញ្ជក់វត្ថុរាវតាមរយៈបំពង់មាត់របស់វា។ រូបរាងមាត់របស់ពួកវាគឺជាមូលហេតុដែលពួកវាត្រូវបង្វែរអាហារណាមួយទៅជាអង្គធាតុរាវ។ ធ្វើដូចនេះពួកវាអាចក្អួតដាក់លើអាហាររបស់អ្នកដោយទឹកមាត់ផ្ទាល់របស់ពួកវាដែលអាចមានផ្ទុកនូវអ្វីដែលពួកវាបានស៊ីពីមុនមក (ឧទាហរណ៍: សាច់រលួយ កំអួត ឬលាមក) ។
អាហារឆ្ងាញ់ ៗ ដែលអ្នកបានរក្សាទុកសម្រាប់ពេលក្រោយអាចប្រែទៅជាសំបុកដ៏ល្អឥតខ្ចោះនៃពងរបស់រុយ។ ហើយបន្ទាប់មកពេលកន្លងផុតទៅពួកវានឹងរីកលូតលាស់ទៅជាមេរោគ ឬដង្កូវតូចៗ ដែលពិតជាអាចបំពុលអ្នកបានយ៉ាងងាយដោយសារពពួកបាក់តេរី។ ដូច្នេះសូមចាំថាត្រូវគ្របម្ហូបអាហាររបស់អ្នកប្រសិនបើអ្នកទុកវាចោលសូម្បីតែមួយភ្លែតក៏ដោយ។
យើងដឹងរួចហើយថាសត្វល្អិតចង្រៃទាំងនេះពោរពេញទៅដោយបាក់តេរី។ ប៉ុន្តែតើអ្នកដឹងទេថាចំនួនមេរោគច្រើនបំផុតអាចរកឃើញនៅខាងក្រៅរាងកាយរបស់ពួកគេ? យោងទៅតាមសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង “ ជំហានរាប់រយនីមួយៗដែលរុយបានហោះទៅប្រៀបបាននឹងឡានដឹកមេរោគ” ។ នោះមានន័យថាអ្វីដែលពួកវាប៉ះអាចចម្លងមេរោគធ្ងន់ធ្ងរផងដែរ។
© Jin Yeong Kim / Unsplash
រុយអាចចម្លងជំងឺយ៉ាងហោចណាស់ ៦៥ ផ្សេងៗគ្នាទៅមនុស្សដោយគ្រាន់តែវាទៅទំតាមសំរាមនិងអាហារ។ នេះរួមបញ្ចូលទាំងជំងឺរាគរូសរាគរូស អាសន្នរោគនិងជំងឺឃ្លង់។ ហើយមិនត្រឹមតែជាមនុស្សទេដែលអាចរងគ្រោះ សត្វរុយក៏អាចចម្លងទៅសត្វដទៃទៀតផងដែរដូចជាមាន់ ឬជ្រូក។
តើអ្នកបានធ្វើអ្វីខ្លះមុនពេលសត្វរុយមកក្បែរអាហាររបស់អ្នក? តើអ្នកនឹងផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកចាប់ពីពេលនេះទេបន្ទាប់ពីបានអាចអត្ថបទនេះ? ប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម ស៊ែរចែករំលែកចំណេះដឹងទៅកាន់មិត្តភ័ក្តិរបស់អ្នក!
ប្រភព៖ បរទេស
អត្ថបទដោយ៖ វីរៈ