រុក្ខជាតិទាំង ១១ ប្រភេទ ដែលជួយឱ្យអ្នកកាន់តែមានឥទ្ធិពល និងទទួលបានអារម្មណ៍ស្រស់ស្រាយ

ការដាក់ដាំកូនរុក្ខជាតិតូចៗនៅក្នុងផ្ទះ បន្ទប់គេ ឬបន្ទប់ធ្វើការ មិនមែនដើម្បីតែលំអ ឬលើកសោភណ្ឌភាពតែម្យ៉ាងនោះទេ តែក៏ត្រូវតែដឹងអំពីអត្ថប្រយោជន៍ ឬត្រូវមានហុងស៊ុយក្នុងការដាក់ដាំ ឬតាំងលំអផងដែរ។ ខាងក្រោមនេះ ជាគុណប្រយោជន៍ និងសម្រស់របស់រុក្ខជាតិទាំង១១ប្រភេទ ដែលអ្នកគួរតែដឹង ៖

១. ជីនាងវង

ជីនាងវង មិនត្រឹមតែអាចបំពេញសម្រាប់អារហារទេ តែវាជួយបង្កើននូវអុកស៊ីហ្ស៊ែន និងផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់សុខភាព បង្កើនពន្លឺ និងជួយឱ្យបរិយាកាសល្អប្រសើរទៀតផង។

Unnamed

២. ដូង Areca

រុក្ខជាតិនេះងាយស្រួលដាំណាស់ ក្រៅតែពីអាចលំអរ ជួយឱ្យមានភាពស្រស់ស្អាតហើយនោះ វាជួយកម្ចាត់ជាតិពុលនៅជុំវិញបរិស្ថានរបស់អ្នក។

Pl2000032074_card3_lg

៣. ផ្កាអ័រគីដេ

ផ្កាអ័រគីដេគឺជារុក្ខជាតិដែលគេច្រើនតែដាំជាទូទៅហើយ ព្រោះវាមានផ្កាពណ៌ស្រស់ឆើតសម្រាប់លើកសម្រស់ទីធ្លា ប៉ុន្តែអត្ថប្រយោជន៍ដ៏វិសេសរបស់វាគឺ បញ្ចេញនូវខ្យល់អុកស៊ីហ្ស៊ែនដ៏អស្ចារ្យ ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងធូរស្រាល។

Dscn1220 Copy

៤. ដើមកៅស៊ូ

ដើមកៅស៊ូ គឺជារុក្ខជាតិដែលទទួលបានផលប្រសើរចាប់ពីវាមានអាយុ៥ឆ្នាំឡើងទៅ វាជារុក្ខជាតិដែលអាចដុះលូតលាស់ល្អនៅលើដីក្រហម។ ក្រៅតែពីផ្ដល់ផលជាចំណូល វាក៏ជួយកម្ចាត់ជាតិពុលនៅក្នុងខ្យល់ផងដែរ។

Hevea Brasiliensis

៥. ផ្កាលីលី

ផ្កាលីលី ជាផ្កាតំណាងឱ្យសន្តិភាព និងសេរីភាព វាមានសម្រស់ស្រស់ស្អាតមិនធម្មតា ហើយវាក៏ជាផ្កាដែលជួយឱ្យអារម្មណ៍យើងភ្លឺថ្លា ស្រឡះល្អផងដែរ។

3862.ogu5lo

៦ រុក្ខជាតិ រ៉ូស្មែរី (Rosemary)

រុក្ខជាតិនេះមានដើមទាបទេ ហើយមានស្លឹកតូចៗល្អិតឆ្មេរ និងមានផ្កាពណ៌បែកស្វាយ ឬផ្កាឈូកជាដើម។ រុក្ខជាតិនេះ វាជួយបង្កើនការចង់ចាំឱ្យកាន់តែប្រសើរ និងផ្ដល់នូវអារម្មណ៍ភ្លឺស្រាលឡើងមក។

71966930 Closeup Of Blossoming Rosemary Rosmarinus Officinalis

៧. ប្រទាសមាសប្រាក់

ប្រទាលនេះបើគិតតាមក្បួនហុងស៊ុយ គឺមានន័យថា ជាប្រទាលនាំមកនូវលុយកាក់ ឬលាភសំណាង ដូច្នេះ ការដាំរុក្ខជាតិនេះ គឺតំណាងឱ្យលាភសំណាង និងលុយកាក់ហូរចូល។

៨. ឫស្សីសំណាង

ឮតែឈ្មោះក៏ដឹងហើយថា គេដាំដើម្បីអ្វី គឺដាំដើម្បីលើកកម្ពស់លាភសំណាងរបស់យើង ហើយឫស្សីសំណាងនេះ គឺពិតជាងាយស្រួលដាំណាស់ វាក៏អាចនៅទីម្លប់បានដែរ។

Feng Shui Lucky Bamboo

៩. ផ្កាម្លិះ

គ្រប់គ្នាចូលចិត្តដាំផ្កាម្លិះ ក៏ព្រោះតែរសក្លិនដ៏ក្រអូបសាយ ភាយចេញធ្វើឱ្យយើងមានអារម្មណ៍ល្អ តែអត្ថប្រយោជន៍លើសពីនេះគឺ វាក៏អាចជួយផ្សះផ្សាទំនាក់ទំនង ឬក៏ដោះស្រាយពេលយើងមានបញ្ហាផងដែរ។

Image001

១០. ផ្កាវីយ៉ូឡែតអាហ្វ្រិក

ជាប្រភេទផ្កាដែលពោរពេញដោយថាមពលវិជ្ជមាន ហើយក៏អាចអូសទាញនូវលាភសំណាង និងទ្រព្យផងដែរ។ ផ្កានេះបើដាំតាំងក្នុងបន្ទប់គេ គឺរឹតតែបន្ថែមនូវសោភណ្ឌភាពដល់ការគេងថែមទៀត។

Kak Vibrat Cveti Dlya Ofisa Pravila Vibora I Spisok Neprihotlivih Rastenij S Foto I Nazvaniyami 8

១១. ប្រទាលកន្ទុយក្រពើ

ដូចដែលដឹងមកច្រើនហើយថា ប្រទាលកន្ទុយក្រពើ គឺពោរពេញទៅដោយអត្ថប្រយោជ៍ជាច្រើន ជាពិសេសគឺ ជំនួយដល់សម្រស់របស់មនុស្សយើង។ បន្ថែមពីនេះ វាក៏បង្កើននូវភាពសុកដុម និងច្នៃប្រតិដ្ឋដល់ទីតាំងដែលអ្នកបានដាំវាផងដែរ៕

Aloe Vera Plant 1502442568 3216567

ប្រភព ៖ បរទេស / ប្រែសម្រួល ៖ ភី អេក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: