ZH-05 គឺជាកាំភ្លើងបាញ់ប្រហា(assault rifle)ប្រភេតថ្មីរបស់ចិនដែលឌីសាញឡើងសម្រាប់កងកំលាំងពិសេសនៃកងទ័ពរំដោះប្រជាជនចិន(People's Liberation Army Special Operations Forces)ហើយវាអាចកម្ទេចយន្តហោះគ្មានមនុស្សបើក ឬដ្រូនស៊ើបការសម្ងាត់ដោយបំពាក់បន្ថែមជាមួយកាណុងបាញ់គ្រាប់បែក។
និយាយឱ្យចំទៅ ZH-05 ត្រូវបានរចនាឡើងសម្រាប់កងម៉ារីនរបស់ចិនក្នុងអំឡុងពេលបេសកកម្មប្រឆាំងនៅឯនាយឆ្នេរសមុទ្រសូម៉ាលី។ក្រោយមកវាត្រូវបានណែនាំដល់អង្គភាពពិសេស និងកងកម្លាំងពិសេសមួយចំនួនរបស់ PLA ។ គោលដៅរបស់ចិនគឺផ្តល់ឱ្យកងទ័ពថ្មើរជើង មានភាពជឿជាក់ជាងមុន។ វាជាកាំភ្លើងវៃឆ្លាតហើយ ZH-05 មានប្រជាប្រិយភាពក្នុងចំណោមទាហាន និងកងម៉ារីនចិនពីព្រោះវាភ្ជាប់មកជាមួយនូវឧបករណ៍បាញ់គ្រាប់បែកទំហំ ២០ មីល្លីម៉ែត្រដែលអាចដំណើរការបានយ៉ាងស្រួល។
តាមរយៈប្រព័ន្ធកំណត់គោលដៅតាមប្រព័ន្ធកុំព្យូទ័រអនុញ្ញាតឱ្យកាំភ្លើង ZH-05 មានសមត្ថភាពដូចគ្នានឹងកាំភ្លើងអាមេរិច XM-29 ដែលប្រកាសឈប់ផលិត និង S&T Daewoo K11 របស់កូរ៉េខាងត្បូងដែលបំពាកឧបករណ៍បាញ់គ្រាប់បែកបានបាន។ទោះយ៉ាងណា ZH-05 មានទម្ងន់តែ ៥ គីឡូក្រាមប៉ុណ្ណោះបើប្រៀបធៀបនឹង S&T Daewoo K11 ដែលធ្ងន់ជាងឆ្ងាយ ហើយកាំភ្លើងនេះធ្វើឱ្យងាយស្រួលក្នុងការកាន់ឬស្ពាយទៅសមរភូមិ។ នៅពេលបំពាក់ឧបករណ៍បាញ់គ្រាប់បែក កាំភ្លើងវែងឆ្លាតវៃមួយនេះអាចបានចម្ងាយ ៧០០ ម៉ែត្រ។
ឌីសាញនិងផលិតដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកតូចៗជាងមុនបានធ្វើឲ្យ ZH-05 អាចដាក់គ្រាប់បានច្រើនជាង XM-29 និងK-11 ហើយមានតម្លៃថ្លៃជាង។ ឧបករណ៍បាញ់គ្រាប់បែកអាចដាក់គ្រាប់ទំហំ២០មីលីម៉ែត្រហើយវាក៏អាចបំពាក់ឧបករណ៍បាញ់គ្រាប់បេកសម្រាប់កម្ទេចសម្ភារៈសឹកមួយចំនួនផងដែរ។
យោងតាមអត្ថបទរបស់ War China Times បានឲ្យដឹងថាឧបករណ៍បាញ់គ្រាប់បែកដៃនេះ ធ្លាប់ប្រើដោយកងទ័ពចិនដើម្បីបាញ់កាំជ្រួចសត្រូវនិងដ្រូន UAVs ។ កងទ័ពចិនហៅឈ្មោះក្រៅថា“Long Range Shotgun” ។
រក្សាសិទ្ធ៖ ក្នុងស្រុក