សត្វខ្លា ត្រូវបានគេចាត់ទុកថា ជាសត្វឆ្មាព្រៃដ៏ធំ និងកាចសាហាវបំផុត បើយើងមើលត្រឹមរូបរាង និងទឹកមុខរបស់វា ហាក់បីដូចជាគួរឱ្យស្រឡាញ់ និងអាណិតណាស់ តែជាក់ស្ដែង វាគឺជាសត្វព្រៃមួយប្រភេទដែល គួរឱ្យខ្លាច បើគ្រាន់តែកណ្ដាប់ដៃរបស់វា ក៏អាចទះមនុស្សយើងឱ្យស្លាប់បានដែរ។ ម្យ៉ាងវិញទៀត សត្វនេះត្រូវបានគេដឹងថា ជាសត្វដែលចូលចិត្តលេងទឹកបំផុត ក្រៅពីអាចហែលទឹក វាក៏អាចនៅឡើងដើមឈើបានថែមទៀតផង។
យ៉ាងណាមិញ ក៏នៅមានចំណុច២សំខាន់ថែមទៀនោះគឺ ចំពោះក្រឡេក្រឡានៅលើស្បែកខ្លា និងអណ្ដាតរបស់វា។
១. ក្រឡា ៖ សត្វខ្លាច មិនមែនមានក្រឡាត្រឹមតែលើរោម ដែលយើងបានឃើញនោះឡើយ តែជាក់ស្ដែង ក្រឡេក្រឡារបស់វា គឺជាប់នៅលើស្បែកវាតែម្ដង ដល់ពេលវាដុះរោមមក ក៏ចេញរូបរាង ដូចក្រឡាលើស្បែកអ៊ីចឹង។
២. អណ្ដាត ៖ អណ្តាតរបស់ខ្លា មិនមែនដូចអណ្ដាតសត្វដទៃដែលមានត្រឹមជាកញ្ច្រាំងទនៗធម្មាតនោះទេ អណ្ដាតរបស់ខ្លា គឺមានបន្លាមុតស្រួច និងរឹងមាំណាស់ អាចប្រើសម្រាប់បកស្បែក ឬរោមសត្វបានយ៉ាងងាយ។ ក្រៅពីចង្គោមដ៏គួរឱ្យខ្លាចហើយ វាក៏នៅមានអណ្ដាតក៏សាហាវថែមទៀត ហេតុនេះហើយ អណ្ដាតខ្លា ត្រូវបានគេចាត់ទុកអាវុធដ៏គ្រោះថ្នាក់បំផុតលើលោក បន្ទាប់ពីអណ្តាតមនុស្ស៕
ប្រែសម្រួលអត្ថបទ ៖ ភី អេក
ប្រភព ៖ បរទេស