ជឿទេថា មនុស្សប្រុសធ្លាប់ខិលខូច សាវា អាចកែប្រែខ្លួនទៅជាល្អត្រឹមត្រូវ នៅពេលដែលរៀបការ មានប្រពន្ធ មានគ្រួសារជារបស់ខ្លួន

ជារឿងដែលពិបាកនឹងជឿខ្លាំងបំផុត ដែលថាមនុស្សប្រុសធ្លាប់ខិលខូច សាវា អាចកែប្រែខ្លួនទៅជាមនុស្សល្អត្រឹមត្រូវនឹងគេ នៅពេលដែលរៀបការ មានប្រពន្ធ មានគ្រួសារជារបស់ខ្លួនឯង ព្រោះអាចនិយាយបានថា សារជាតិមនុស្សប្រុសមួយចំនួនគឺ រឹងជាងដែកថែបទៅទៀត គឺពិបាកពត់លត់ដំណាស់។

ប៉ុន្តែក៏មានពិតមែន មនុស្សប្រុសដែលចេះកែខ្លួន ផ្លាស់ប្ដូរខ្សែជីវិត បន្ទាប់ពីរៀបការ មានប្រពន្ធរួច ការដែលគេអាចកែប្រែខ្លួនឯងបាន ក៏ដោយសារតែមូលហេតុប៉ុន្មានចំណុចនេះ ៖

104109261_681877019261750_9040283531402430874_n

១. ព្រោះបានប្រពន្ធល្អ

ធម្មតា ដូចពាក្យគេថា មនុស្សប្រុសពូកែ ខ្លាំងយ៉ាងណា ក៏នៅតែចាញ់ក្រោមដៃស្រីស្រស់ ក៏ដូចគ្នាដែរ មនុស្សប្រុសទោះខិលខូច សាវាយ៉ាងណាក៏ដោយ ឱ្យតែបានប្រពន្ធល្អ ចេះរៀបចំទុកដាក់ គិតគូរ ជួយតម្រែតម្រង់ផ្លូវ គេប្រាកដជាអាចកែប្រែខ្លួនឱ្យទៅជាត្រឹមត្រូវ ដើរលើផ្លូវល្អវិញបាន អ៊ីចឹងបានថា មនុស្សស្រីល្អ ថ្លៃថ្នូរ គឺជាកំណប់ទ្រព្យដ៏មានតម្លៃរបស់គ្រួសារមិនខុសទេ។

104008333_681876999261752_202757069691652057_n

២. បានរស់នៅជាមួយមនុស្សខ្លួនស្រឡាញ់ពិតប្រាកដ

ឥទ្ធិពលនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ គឺពិតជាអាចកែប្រែចិត្តគំនិត អត្តចរិតរបស់មនុស្សយើងបានពិតមែន ជាក់ស្ដែង នៅពេលដែលមនុស្សប្រុសម្នាក់ បានជួបមនុស្សដែលគេស្រឡាញ់ពិតប្រាកដ គឹនឹងកែប្រែខ្លួនដើម្បីមនុស្សស្រីម្នាក់នោះ បើទោះជាគេធ្លាប់ខូចខិល សាវា ជាព្រានយ៉ាងណាក៏ដោយ ក៏គេនៅតែអាចធ្វើបានគ្រប់យ៉ាង ដើម្បីមនុស្សដែលគេស្រឡាញ់ ហើយបើគេបានរៀបការជាមួយនឹងនាងទៀតនោះ គេនឹងក្លាយជាប្ដីដ៏ល្អជាក់ជាមិនខាន ព្រោះអ្វីដែលគេចង់ធ្វើគឺ ចង់ឃើញស្នាមញញឹមរបស់មនុស្សខ្លួនស្រឡាញ់ ចង់ឱ្យមនុស្សដែលខ្លួនស្រឡាញ់រស់នៅយ៉ាងមានក្ដីសុខ សុភមង្គល ជាពិសេសគឺគេចង់បានគ្រួសារមួយដ៏ល្អ និងកក់ក្ដៅពិតប្រាកដ។

105290738_681877059261746_5927269733348600241_n

៣. ឆ្អែតឆ្អន់នឹងរឿងខូចខិល

ព្រោះតែពាក្យថា ខូចខិលឆ្អែតឆ្អន់ហើយ វាក៏ដល់ពេលដែលមនុស្សម្នាក់ ត្រូវកែប្រែមកដើរលើផ្លូវមួយផ្សេងដាច់ស្រឡះពីផ្លូវដែលគេធ្លាប់ដើរកាលពីមុន។ គ្មាននរណាម្នាក់ជឿទេថា មនុស្សប្រុសម្នាក់ អាចផ្លាស់ប្ដូរមកធ្វើជាប្ដីល្អ ចេញពីធ្វើការក៏ទៅផ្ទះ ផ្អាកការជួបជុំផ្សេងៗ ដើម្បីបានទៅផ្ទះហូបបាយទឹកជុំប្រពន្ធកូនក្នុងគ្រួសារ នេះក៏ដោយសារតែគាត់មានគ្រួសារមួយដ៏ពិតប្រាកដ ជាគ្រួសារដ៏កក់ក្ដៅ ដូច្នេះ រឿងដែលគាត់ត្រូវធ្វើគឺ ឈប់ដើរលេង ផ្អាកស៊ីផឹក ជុំមិត្តចេញក្រៅ ញ៉ែស្រីផ្សេងទៀតហើយ។ វាជារឿងធម្មតាទេ នៅពេលដែលមនុស្សយើង ឆ្អែតឆ្អន់នឹងអ្វីមួយហើយនោះ គឺយើងប្រាកដជាលែងត្រូវការវាទៀតហើយ។ ក៏ដូចគ្នា នឹងចរិតខិលខូចរបស់មនុស្សប្រុសខ្លះ នៅពេលដែលគាត់ធ្លាប់ខិលខូច ដើរលេងឆ្អែតហើយនោះ គាត់ប្រាកដជាត្រូវការផ្លាស់ប្ដូរខ្លួនឯង ដើម្បីរកអនាគតមួយដ៏ល្អប្រសើរឡើងវិញ។ ហើយបើសិនជាមាននរណាម្នាក់សួរគាត់ថា "ឥឡូវថីបានលែងដើរលេងហើយហា៎? មកតាំងខ្លួនធ្វើប្ដីល្អអីណា?" ច្បាស់ណាស់គាត់ប្រាកដជាឆ្លើយថា "ដើរលេង ស៊ីផឹកឆ្អែតហើយ ... ឬក៏គាត់និយាយថា មិនចង់ធ្វើឱ្យប្រពន្ធពិបាកចិត្ត" នេះហើយដែលគេហៅថា ប្ដីល្អពិតប្រាកដ៕

104940147_681877035928415_849296341362966346_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ