មិនថាក្នុងខ្សែភាពយន្ត ឬមានព័ត៌មានដែលចុះផ្សាយឡើយ គឺសុទ្ធតែបានបង្ហាញពីករណីមនុស្សស្រីមួយចំនួនត្រូវគេបន្លំយកទ្រព្យរបស់ និងរំលោ ភ បំពាន ដោយប្រើ ល្បិច កល ប្រើ ថ្នាំ ស ណ្ដំ ឬថ្នាំ ស ម្រើប។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានណែនាំស្រីៗយើងពីវិធីជួយខ្លួនឯងមួយចំនួន ដែលអាចការពារខ្លួនបានខ្លះៗ។ ថ្នាំប្រភេទនេះមានច្រើនប្រភេទណាស់ តែភាគច្រើនមានជាថ្នាំដូចស្ករកៅស៊ូ ក្លិនដូចទឹកអប់សម្រាប់ឲ្យហិត និងជាថ្នាំដាក់ក្នុងទឹក។
១. រោគសញ្ញា
នៅពេលអ្នកត្រឹមថ្នាំអស់នោះ អាចមានអាការៈឈឺក្បាល វិលមុខ ក្អួតចង្អោរ ហើយបើគ្មានការជួយសង្គ្រោះទាន់ពេលទេ យើងអាចនឹងសន្លប់ឈឹងតែម្ដង។
២. វិធីជួយសង្គ្រោះខ្លួនឯង
ប្រសិនបើយើងជួយអាការៈអស់ទាំងនោះ ត្រូវស្វែងរកជំនួយពីអ្នកដែលគួរឱ្យយទុកចិត្តដូចជាមិត្តភ័ក្ដិ អ្នកមានសមត្ថកិច្ច ឬអាចចូលទៅក្នុងបន្ទប់ទឹកខ្ទាស់ទ្វារឱ្យយជាប់ ហើយព្យាយាមយកទឹកមកបាចសាចពេញមុខ ក្បាល ខ្លួន ឬផឹកទឹកឲ្យបានច្រើនបំផុត ព្រោះជាតិទឹកអាចបន្សាបជាតិថ្នាំបានខ្លះ ទោះមិនទាំងស្រុងក៏មិនធ្វើឲ្យយើងបាត់បង់ស្មារតីដែរ។ ពិសេសពេលដឹងខ្លួនថាត្រូវថ្នាំមានអារម្មណ៍ប្លែកៗគួររកទឹកក្រូចឆ្មារ ឬរកអ្វីជូរៗមកញ៉ាំ។
៣. រឿងគួរចៀសវាង
បើនៅក្នុងក្លឹបយើងមិនគួរទទួលអ្វីញ៉ាំពីអ្នកដទៃទេ មិនថាអាហារ ឬភេសជ្ជៈ ហើយក៏មិនគួរផឹកភេសជ្ជៈនៅសេសសល់ជាប់កែវឡើយ ព្រោះជនឆ្លៀតឱកាសអាចបន្លំ ដាក់ ថ្នាំ បាន ។ មួយវិញទៀតបើមាននរណាឲ្យយើងហិតអ្វី កុំឲ្យសោះ ជាតិថ្នាំអាចជ្រាបចូលតាមផ្លូវដង្ហើមបាន ហើយករណីពិសេសមួយទៀតកុំផឹក ឬញ៉ាំអាហារម្ដងទាំងអស់ សាកបន្តិចម្ដងៗ ប្រសិនបើមួយសន្ទុះហើយគ្មានភាពខុសប្លែកអ្វីក្នុងខ្លួនចាំបន្តទៀត៕
ដោយ Ravy
ត្រួតពិនិត្យដោយ Chan Sineth
អត្ថបទ និង រូបភាព ដោយ Medicalnew For Cambodia