ឆ្នាំកំណើត ត្រូវបានគេដឹងថាសុទ្ធតែប៉ះពាល់ដល់អត្តចរិត និងជោគវាសនារបស់មនុស្សម្នាក់ៗ ទៅតាមជំនឿរៀងៗខ្លួន។
នៅក្នុងនោះ គេរកឃើញថាអ្នកដែលកើតឆ្នាំ ទាំង ៣ នេះ ក្នុងចំណោមឆ្នាំទាំង ១២ ត្រូវបានគេដឹងថាមានចរិតចង់មានចង់បាន ចង់ឡើងតំណែង ក៏ដូចមានឋានៈក្នុងការងារ ទើបធ្វើឲ្យជីវិតរបស់អ្នកកើតឆ្នាំទាំឯ៣នេះឯកាទាំងមានលុយច្រើននៅក្នុងដៃ។
ខាងក្រោមនេះជាឆ្នាំ ទាំង ៣ ដែលមានជីវិតឯការបំផុត ៖
១. ឆ្នាំខាល៖
អ្នកកើតឆ្នាំខាល រឹងមាំ ឆ្លាតវៃ ចូលចិត្តរស់នៅឯករាជ្យ មិនចូលចិត្តពឹងផ្អែកលើអ្នកដទៃ ដូចនេះជីវិតរបស់ពួកគេភាគច្រើនគឺជោគជ័យ ដោយកម្លាំងញើសឈាមខ្លួន អស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលដែលខ្លួនចង់បាន។ជាពិសេសពួកគេ គិតពីការងារឬអាជីពសំខាន់ជាងមនោសញ្ចេតនា។
ពួកគេនិយមជីវិតសេរីភាពដែលគ្មានការចងក្រង។ ពួកគេសុខចិត្តរៀបការយឺត ឬនៅឯកាខណៈមនុស្សដទៃទៀតកំពុងមានសុភមង្គល ឲ្យតែការងារចម្រើនទៅមុខគឺបានហើយ។
២. ឆ្នាំជូត៖
អ្នកកើតឆ្នាំជូតគឺជាមនុស្សដែលចំណាយយុវភាពរបស់ខ្លួនដើម្បីក្លាយជាអ្នកមាន។ ពួកគេមិនសុខចិត្តឈរនៅពីក្រោយអ្នកណាទាំងអស់ ដូចនេះពេលណាក៏ប្រឹងអស់ពីសមត្ថភាព។
ពេលវេលាដែលពួកគេចំណាយសម្រាប់ការងារគឺច្រើនជាងអ្វីៗទាំងអស់ ដូចនេះគ្មានពេលឡើយសម្រាប់រឿងស្នេហា។អ្នកកើតឆ្នាំកណ្ដុរ ចូលចិត្តឲ្យគេឲ្យតម្លៃ និងវាយតម្លៃខ្ពស់លើខ្លួន។
ដូចនេះអ្នកទាំងនេះ ជោគជ័យខ្លាំងក្នុងការងារ មិនខ្លាចក្រឡើយ។ ទោះក្លាយជាអ្នកមាន តែពួកគេមិនដែលបញ្ឈប់គំនិតកាន់តែមានជាងមុនទេ។ យ៉ាងណាក្ដី ក៏ដោយសារតែរឿងនេះ គ្រួសារមិនតិចឡើយ ដែលបែកបាក់ដោយសាររឿងនេះ។
៣. ឆ្នាំវក៖
អ្នកកើតឆ្នាំវក ទោះស្រី ឬប្រុសក្ដី ក៏តែងតែរឹងមាំ មានគោលជំហរច្បាស់លាស់ ពួកគេតែងធ្វើម្ចាស់ជីវិតរបស់ខ្លួន។ ដូចនេះ ពេលខ្លះពួកគេធ្វើការភ្លេចអស់អ្វីៗទាំងអស់ ដើម្បីទទួលបានលទ្ធផលល្អលើសការរំពឹងទុក។ ទោះឯកាយ៉ាងណាក៏ពួកគេមិនចោលការងាររត់តាមស្នេហាឡើយ៕