នៅពេលដែលអ្នកកើតមានខ្លាញ់នៅក្បាលពោះ វាពិតជាអាចបង្កគ្រោះថ្នាក់ជាខ្លាំងដល់ខ្លួនអ្នកផ្ទាល់ ជាពិសេសគឺស្ត្រីដែលមានទំហំចង្កេះលើសពី ៣៥ អ៊ីញ និងបុរសមានទំហំចង្កេះលើសពី ៤០អ៊ីញ នោះមានន័យថា អ្នកកំពុងតែកើតមានខ្លាចក្បាលពោះហើយ។
ខាងក្រោមនេះ គឺជាការប្រឈមនឹងហានិភ័យទាំង៥ ដែលបណ្ដាលមកពីការកកើតមានខ្លាញ់ក្បាលពោះ ៖
នៅពេលថ្លើមរបស់អ្នកត្រូវបានគ្របដណ្ដប់ដោយជាលិកាខ្លាញ់ដែលបណ្តាលមកពីខ្លាញ់ក្បាលពោះច្រើនពេក វានឹងបង្អាក់ក្នុងការដំណើរការជាតិស្ករក្នុងឈាមឱ្យបានគ្រប់គ្រាន់។ ជាលទ្ធផលនេះជាតិស្ករនៅក្នុងចរន្តឈាមរបស់អ្នកនឹកើនឡើងជាខ្លាំងដែលផលិតដោយថ្លើម។ នេះអាចនាំឱ្យអ្នកមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ដែលអាចបណ្តាលឱ្យកើតជាជំងឺទឹកនោមផ្អែម។
ការវិវត្តទៅជារោគសញ្ញាមេតាប៉ូលីស គឺជាហានិភ័យដែលអ្នកប្រឈមមុខនៅពេលអ្នកមានទំហំចង្កេះធំ។ នៅពេលអ្នកមានខ្លាញ់ក្បាលពោះ និងចង្កេះធំអ្នកអាចងាយនឹងវិវត្តទៅជាជំងឺបេះដូងទឹកនោមផ្អែម និងដាច់សរសៃឈាមខួរក្បាល។ អ្នកដែលមានកត្តាហានិភ័យខ្ពស់បង្ហាញថាពួកគេងាយនឹងមានជំងឺណាមួយដែលបានរៀបរាប់ខាងលើនេះ។
ការសិក្សាថ្មីមួយបានបង្ហាញថា ប្រូតេអ៊ីនមួយប្រភេទដែលត្រូវបានបញ្ចេញចេញពីខ្លាញ់ក្បាលពោះអាចបង្វែរកោសិកាដែលមិនមែនជាមហារីកទៅជាកោសិកាមហារីកដែលបណ្តាលឱ្យមានការលូតលាស់ទៅជាដុំសាច់ ដែលគេហៅថា មហារីក។
វាត្រូវបានបង្ហាញថាកោសិកាខ្លាញ់ក្នុងពោះអាចបង្កើតប្រូតេអ៊ីនដែលមានសមត្ថភាពធ្វើឱ្យស្ទះសរសៃឈាម ដែលអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់។ ដូចគ្នានេះផងដែរ ប្រូតេអ៊ីនទាំងនេះអាចបណ្តាលឱ្យសរសៃឈាមស្ទះ នឹងធ្វើឱ្យមនុស្សម្នាក់ងាយរងគ្រោះដោយជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
យោងតាមការសិក្សាបានឱ្យដឹងថា ស្ត្រីដែលមានខ្លាញ់ក្បាលពោះច្រើន គឺវិវត្តទៅជាជំងឺវង្វេង ៣ ដង។ ភាគច្រើនវាបណ្តាលមកពីខ្លាញ់ visceral, ពោះជ្រៅ ឬខ្លាញ់ពោះច្រើន។
ខាងលើនេះ គ្រាន់ជាព័ត៌មានដាស់តឿនឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាព ចំពោះព័ត៌មានច្បាស់ការណ៍ពិតប្រាកដ សូមអញ្ជើញទៅរកវេជ្ជបណ្ឌិត ដើម្បីប្រឹក្សាអំពីគ្រោះថ្នាក់ផ្សេងៗបន្ថែមទៀត៕
ប្រភព ៖ Bight Side