បែកគ្នា! គេថាយើងល្អ គេថាគេមានសំណាងដែលបានយើងចូលក្នុងជីវិត វាគ្រាន់តែជាពាក្យនិយាយឱ្យល្អស្ដាប់ប៉ុណ្ណោះ!

មានគូស្នេហ៍ជាច្រើននិយាយថា មិនចង់បែកទេ តែនៅជាមួយគ្នាមិនមានរឿងល្អ នៅជាមួយគ្នាមិនចុះសម្រុងនឹងគ្នា តែម្នាក់នោះគេជាមនុស្សល្អពិតមែន ជាមនុស្សដែលតែងតែនៅក្បែរគេគ្រប់ពេលវេលា ខ្ញុំមានសំណាងដែលបានគេជាគូ សំណាងដែលធ្លាប់បានធ្វើជាសង្សារនឹងគ្នា តែចុងក្រោយក៏នៅតែបែកគ្នាដដែល។

ត្រូវហើយ ជួបគ្នាព្រោះនិស្ស័យ បែកគ្នា ព្រោះមនុស្សមិនចេះថែរក្សា គេថាយើងល្អ តែគេក៏មិនអាចនៅបន្តជាមួយយើងបាន ព្រោះខ្លាចតទៅមុខទៀតមើលមុខគ្នាមិនចំ នាំឱ្យក្លាយជាគូជម្លោះនឹងគ្នាទៅវិញ ដឹងថាល្អដែរ តែហេតុអីក៏និយាយថា នៅជាមួយគ្នាមិនចុះសម្រុង ចុះហេតុអីក៏ព្រមឱ្យមនុស្សល្អៗចាកចេញទៅ មានមនុស្សល្អនៅក្បែរខ្លួនហើយ ហេតុអីមិនព្រមថែរក្សា ដឹងទេថា មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងបានជួបមនុស្សល្អនោះឡើយ។

104169047_167483364759526_141552341386165066_o

ពាក្យខ្លះ និយាយឱ្យតែពីរោះស្ដាប់តែប៉ុណ្ណោះ មនុស្សខ្លះប្រាប់ថាយើងល្អ តែគេបែរជាមិនត្រូវការមនុស្សល្អដូចជាយើង មិនដឹងថា ពិភពនៃស្នេហារបស់មនុស្សគឺជាអ្វីឱ្យពិតប្រាកដនោះឡើយ ជួបហើយក៏បែក បែកមួយយកមួយ មិនដឹងថាត្រូវបែកប៉ុន្មាននាក់ ទើបអាចបានជួបមនុស្សដែលចង់មានយើងក្នុងជីវិតនោះទេ ពេលខ្លះ បានជួបមនុស្សដែលស្រឡាញ់ ពេញចិត្ត តែពេលវេលាមិនសក្តិសម៕

104578756_167483338092862_1946349752160721878_o

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្ធ