ស្នេហានឹងមានន័យ បើយើងចេះស្មោះត្រង់ចំពោះដៃគូ ស្នេហានឹងឋិតថេរគង់យូរ បើដៃគូចេះតស៊ូអត់ធ្មត់ជាមួយគ្នា

គ្មានស្នេហាណាអាចបានយូរអង្វែង ដោយសារតែការចេះប្រចណ្ឌហួងហែងគ្នាគ្រប់ពេលវេលានោះឡើយ ហើយក៏គ្មានស្នេហាណាដែលមានន័យ ទាល់តែចេះឈ្លោះគ្នានោះដែរ។

អ្នកខ្លះគិតថា ស្រឡាញ់គ្នា ទាល់តែឈ្លោះគ្នាខ្លះ ត្រូវគ្នាខ្លះ ទើបជីវិតស្នេហា រឹតតែមានន័យ មានរសជាតិ ចុះអ្នកធ្លាប់គិតខ្លះអត់ថា ការដែលឈ្លោះគ្នាញឹកញយខ្លាំងពេក វាអាចជាហេតុនាំឱ្យជីវិតគូរឹតតែរកាំរកូស ហើយកាន់តែឈ្លោះ គឺកាន់តែដក់ជាប់នូវអា

រម្មណ៍មិនល្អជាមួយគ្នា ... ការដែលឈ្លោះគ្នាពេក នឹងធ្វើឱ្យភាគីម្ខាងៗមានអារម្មណ៍ធុញទ្រាន់នឹងគ្នា លែងមានទំនុកចិត្តនឹងគ្នា លែងចង់ឃើញមុខ ឬរស់នៅជាមួយគ្នាបន្តទៀត។

103988442_938836769890354_791424862 1832825263_o

ត្រូវចាំថា ចង់ឱ្យស្នេហារបស់អ្នកមានន័យ មានតម្លៃ លុះត្រាតែអ្នកមានចិត្តស្មោះត្រង់ភក្តី មានចិត្តអាណិត គិតគូរ ខ្វល់ខ្វាយ ព្រួយបារម្ភ ជឿជាក់ ទុកចិត្តលើដៃគូរបស់អ្នក មិនមែនខឹង ប្រចណ្ឌ ហួងហែងគេគ្រប់ពេល គ្រប់វេលានោះទេ។

ហើយស្នេហារបស់អ្នកនឹងបានឋិតថេរគងង់វង្សយូរអង្វែង នៅពេលដែលអ្នកព្រមកាន់ដៃគ្នាដើរ រួមដំណើរលើផ្លូវជីវិតវែងឆ្ងាយជាមួយគ្នា មិនថាក្រលំបាក តោកយ៉ាង ជួបបញ្ហា ឧបសគ្គច្រើនយ៉ាងណា ក៏ប្ដេជ្ញាថានឹងកាន់ដៃគ្នាពុះពារហែលឆ្លងទៅជាមួយគ្នា មានសុខ

រួមសុខ មានទុក្ខរួមទុក្ខ ប្រឈមមុខនឹងគ្រប់បែបយ៉ាងទៅជាមួយគ្នា នោះហើយជាអនុស្សាការចងចាំដ៏មានន័យ ជាចំណងដែលចង់ឱ្យជីវិតគូរបស់អ្នកបានយូរអង្វែងនឹងគ្នាតរៀងទៅ៕

104427555_938836826557015_190904165 2753689209_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ