ស្គាល់ទេ ដើមប្រោះ ឬប្រោះស្វា ​រុក្ខជាតិឱសថជំនួយច្រើនយ៉ាង ​ពិសេសអាចយកធ្វើអន្លក់ និងធ្វើម្ហូបជាច្រើនមុខបានទៀត

រដូវការនេះ ដើមប្រោះ ឬប្រោះស្វា កំពុងលូតលាស់យ៉ាងស្រស់បំព្រង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ និងតំប់ន់ទីព្រៃដទៃទៀត។

ដើមប្រោះ ឬប្រោះស្វា ( Sand ginger) យោងតាម( Natural resources at my Village,2014) បានឱ្យដឹងថាវាជារុក្ខជាតិប្រភេទស្មៅ គ្មានដើម ឫសរីកធំជាមើម ស្លឹកមាន ២ -៣សន្លឹក គ្របគល់លាតផ្ទាល់លើដី ផ្ទៃស្លឹកធំទូលាយ ស្តើងពណ៌ក្រហមរលីងនៅលើផ្ទៃ ។ ឯយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ​ជួន ​ណាត  បានឱ្យដឹងថា  ប្រោះស្វា នេះមានមើមមានក្លិនហាងឆួល ស្លឹកខ្ចីប្រើការទទួលទានបាន​​ឬប្រើអាអន្លក់ជាបន្លែក៏បាន។

103455209_1738105339661913_6442593872493368719_o

104095657_1738105392995241_7825140462959665575_o

103880477_1738105359661911_2956561507556915632_o

តាមវិទ្យាសាស្រ្ត បានឱ្យដឹងបន្ថែមថា ដើមនេះគេប្រើជាថ្នាំសម្រាប់រំលាយអាហារ ព្យាបាលអាការៈបរិភោគពិបាករលាយ ព្យាបាលឈឺក្រពះ លើសឈាម ឈឺចុកទ្រូង ឈឺក្នុងពោះ ហឺត រាគ ក្អក ក្អួត ប្រើសម្រាប់ត្រាំអាល់កុល សម្រាប់លាបរឹត ឈឺសន្លាក់ឆ្អឹង ស្ពឹកស្រពន់ដៃជើង ...ជាដើម ។

103979827_3182015408524466_4654621483331605601_n

102952165_1738105416328572_4013336989269915191_o

បន្ថែមពីនេះ ស្លឹកវាអាចធ្វើជាបន្លែស្រស់ អន្លក់ បុកទឹកគ្រឿង សម្រាប់យកមកឆា ញាំ ឬភ្លា និងសម្លប្រហើរក៏បាន ។ ក្រៅពីតួនាទីជាឱសថ និងមុខម្ហូបសម្រាប់មនុស្សដែលសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនហើយនោះ ដើមប្រោះ ក៏ជាចំណីសម្រាប់សត្វព្រៃដូចជា: សត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃ-ល-ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នផងដែរ ៕

កែសម្រួលអត្ថបទពី៖ Ministry of Environment

104094854_1738105469661900_4756476769453405035_o

82931163_1566541653540783_4601750600857992192_n

103990038_3220812174653144_4577865468630823882_n