ហេតុអ្វីបានជាមនុស្សប្រុស តែងតែចង់សាកល្បងចិត្តមនុស្សស្រី?

ក្នុងរឿងស្នេហា មនុស្សប្រុសចូលចិត្តសាកល្បងចិត្តមកកាន់គូស្នេហ៍របស់ខ្លួនថា នាងស្រឡាញ់គេពិតមែន ឬក៏យ៉ាងណាដែរ? ហេតុដូច្នេះហើយ ខាងក្រោមនេះជាការបកស្រាយពីល្បិចកលមួយចំនួនរបស់មនុស្សប្រុស ដែលធ្វើមកកាន់ដៃគូដើម្បីស្ទាបស្ទង់ផ្លូវចិត្តរបស់នាង៖

១/ មនុស្សប្រុសចង់សាកចិត្តមនុស្សស្រីព្រោះបើគាត់ត្រូវរស់នៅរួមគ្នារហូតទៅ គាត់ក៏ចង់ស្គាល់នាងឲ្យបានគ្រប់ជ្រុងជ្រោយ គាត់ចង់ដឹងថា នាងមានអត្តចរិតឆេវឆាវនោះទេឬចូលជាមួយនឹងគាត់ប៉ុណ្ណា?

២/ មនុស្សប្រុសចូលចិត្តសង្កេតមើលអាកប្បកិរិយារបស់សង្សារ ពេលមានមនុស្សស្រីម្នាក់ទៀតដើរចូលមកក្នុងបន្ទប់ បើនាងច្រណែនមនុស្សស្រីម្នាក់នោះ គ្រាន់តែមើលមុខ ក៏ដឹងហើយ គាត់គ្រាន់តែនិយាយបង្ហើរៗឲ្យបានឲ្យនាងដឹងថា មនុស្សស្រីម្នាក់នោះស្លៀកពាក់ឈុតគួរឲ្យស្រឡាញ់ ឬសក់នាងស្អាតដល់ហើយ។ និយាយតែប៉ុណ្ណឹង សង្សាររបស់គាត់នឹងផ្សែងចេញតាមត្រចៀក តាមពិតទៅយើងមិនបានចាប់អារម្មណ៍មនុស្សស្រីម្នាក់នោះទេ ប៉ុន្តែគាត់ចង់ឲ្យសង្សារប្រច័ណ្ឌលេង ដើម្បីបញ្ជាក់ថានាងនៅចាប់អារម្មណ៍ជាមួយគាត់។

MAB_014 1024x683

៣/ ប្រសិនបើមិត្តស្រីប្រាប់គាត់ថា នាងមិនចូលចិត្តនរណាមកមិនទៀងទាត់ពេលវេលា មនុស្សប្រុសនឹងចងចាំទិន្នន័យនេះទុកក្នុងចិត្ត ហើយបើគាត់ចង់សាកល្បងចិត្តនាង គាត់គ្រាន់តែធ្វើជាមកយឺតមួយម៉ោងព្រមទាំងប្រាប់ពីមូលហេតុដែលអាចទទួលយកបាន។ ហើយបើនាងចាប់ផ្តើមមួម៉ៅ ឡូឡា គាត់នឹងឈប់គិតពីនាងក្នុងតំណែងជាកូនក្រមុំភ្លាមតែម្តង។

៤/ នៅពេលដែលមនុស្សប្រុសធ្វើអ្វីខុសឆ្គង ហើយនាងរក្សាភាពស្ងៀមស្ងាត់ និងមិនរក រឿងច្រើន ពួកគេកាន់តែគោរព និងស្រឡាញ់នាងថែមទៀត។

៥/ មនុស្សស្រីមិនគួរឆេវឆាវ មួម៉ៅ ញឹកញាប់ពេកទេ ព្រោះនឹងធ្វើឲ្យមនុស្សប្រុសអស់ជំនឿជាក់លើនាង ជាពិសេសប្រសិនបើអ្នកមាននូវអាកប្បកិរិយាបែបនេះ ចំពោះមុខ កូនៗ។

សរុបរួមមកវិញ មានគូស្នេហ៍ជាច្រើនគូណាស់ ដែលបានឈ្លោះប្រកែកគ្នាមែនទែនជាមួយនឹងរឿងរ៉ាវតិចតួចទាំងអស់នេះ ព្រោះពេលខ្លះ ភាគីខាងនារីមិនបានដឹងឡើយថា តាមពិតទៅទាំងនេះគឺជាការសាកល្បងចិត្តរបស់មនុស្សស្រីដើម្បីមើលឃើញនូវប្រតិកម្មរបស់ពួកនាងយ៉ាងច្បាស់៕

103155547_2742985705921420_7738551282081929002_o

ប្រភព: Psychologytoday

អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា (ក្នុងស្រុក)