ក្រុមហ៊ុនកែសំរួលរថយន្តអាឡឺម៉ង់ Brabus ដែលត្រូវបានគេទទួលស្គាល់ថាបានកែសម្រួលម៉ូឌែល Mercedes-Benz ពីរថយន្ត Smart Car ទៅរថយន្ត S-Class sedan ក្លាយជារថយន្តពាសដែក G-Wagens ដែលគេហៅថាស៊េរី Invicto ។
ត្រកូល Invicto មានបីម៉ូដែលគឺសុទ្ធតែប្រណីតនិងជារថយន្តលំដាប់ខ្ពស់ដល់កំពូល។ ស៊េរី Invicto មិនត្រឹមតែការពារគ្រាប់កាំភ្លើងប៉ុណ្ណោះទេប៉ុន្តែវាអាចទប់ទល់នឹងការបំផ្ទុះដោយគ្រាប់បែក TNT ទម្ងន់ ៣៣ ផោនបាន នេះបើយោងតាមការលើកឡើងរបស់ Brabus ។
ម៉ូដែលសម្រាប់បេសកកម្ម - ជាម៉ូដែលរថយន្តពាសដែកដំបូងនៃរថយន្តប្រភេទ SUV ប្រភេទ G - ភ្ជាប់មកជាមួយលក្ខណៈស្តង់ដារដូចជាសំបកកង់រត់រាបស្មើ ដំបូលនិងប្រព័ន្ធ intercom ។ លើសពីនេះទៅទៀតអ្នកដែលចង់ក្លាយជាម្ចាស់រថយន្តនេះអាចបន្ថែមបច្ចេកវិទ្យាមួយចំនួនដូចជាប្រព័ន្ទរត់គេចខ្លួន ប្រព័ន្ធប្រឆាំងនឹងដ្រូន ដែលមានលក្ខណៈពិសេសនៅពេលយប់។
នៅលើគេហទំព័ររបស់ Brabus រថយន្តម៉ូដែល Invicto Mission ដែលអាចធ្វើបច្ចុប្បន្នភាព និងបានដាក់លក់ក្នុងតម្លៃក្រោម ៧៤ ម៉ឺនដុល្លារ។
សូមមើលឱ្យកាន់តែច្បាស់អំពីឥទ្ធិពលរបស់ Brabus Invicto ខាងក្រោម៖
ក្រុមហ៊ុន Brabus ជាក្រុមហ៊ុនដែលមានជំនាញក្នុងការបន្ថែមបច្ចេកវិទ្យាឲ្យរថយន្តម៉ាក Mercedes-Benz តាមតម្រូវការ បានបញ្ចេញនូវរថយន្ដប្រភេទ SUV ពាសដែកដែលមានតម្លៃសមរម្យដែលសាកសមនឹងប្រមុខរដ្ឋ ឬអ្នកមានទ្រព្យដែលអាចការពារខ្លួនបាននៅពេលមានគ្រោះអាសន្ន។
រថយន្តប្រភេទ Invicto SUV ទាំងអស់ផលិតឡើងពីបន្ទះដែកថែប។
វាក៏មានផ្ទាំងការពារគ្រាប់កាំភ្លើងផងដែរ…
ទ្វារពាសដែក ...
យោងតាម Brabus រថយន្តប្រភេទ Invicto SUV របស់ខ្លួនត្រូវបានបញ្ជាក់ថាជារថយន្តធន់នឹងការផ្ទុះ។
ក្រុមហ៊ុននិយាយថាវាអាចទប់ទល់នឹងការផ្ទុះដែលស្មើនឹង ៣៣ ផោននៃ TNT នៅចម្ងាយ ១៣ ហ្វីត។
លើសពីនេះទៅទៀត Invictor Mission ភ្ជាប់មកជាមួយនូវកៅអីមានខ្សែក្រវ៉ាត់ពិសេសដើម្បីការពារ។
លក្ខណៈស្តង់ដារមួយទៀតដែលពាក់នៅលើរថយន្តនេះរួមមានកញ្ចក់មើលក្រោយជាកញ្ចក់ឌីជីថល…
…ប្រព័ន្ធ intercom …
…រនាំងដំបូលមានអំពូលជំនួយនិងស៊ីរ៉ែន…
…និងប្រព័ន្ធអេក្រង់ប៉ះសម្រាប់បញ្ជាមុខងារពិសេសផ្សេងៗ។
អ្នកទិញរថយន្តនេះអាចបំពាក់បន្ថែមសម្រាប់ដំបូលរត់គេចខ្លួន…
វាមានប្រព័ន្ធខ្សែសម្រាប់ទាញ
…ប្រព័ន្ធបំភ្លឺនៅពេលយប់…
…ប្រព័ន្ធខ្យល់អាកាសបរិសុទ្ធ…
Brabus និយាយថារថយន្ត Mission Invicto ដើរតួជាយាន្តការពារដ៏ល្អឥតខ្ចោះប៉ុន្តែក៏អាចជាបញ្ហាផាសុកភាពសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ។
ប្រភព៖ businessInsider
អត្ថបទដោយ៖ វីរៈ