កងទ័ពឥណ្ឌូនេស៊ី​មាន​មុខមាត់​កម្រិតណាលើ​ផ្ទៃរាបអន្តរជាតិ?

ឥណ្ឌូណេស៊ីបានរក្សាជំហររបស់ខ្លួនជាមហាអំណាចយោធាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមចំណាត់ថ្នាក់ចុងក្រោយរបស់ Global Firepower ដែលបានចេញផ្សាយក្នុងខែនេះ​ ខណៈ​ក្នុង​ពិភពលោក​ប្រទេសដែល​មាន​ដី​កោះ​ដ៏​សន្ធឹកសន្ធាប់​នេះ​ឈរ​លំដាប់​លេ១៦​ក្នុង​ពិភពលោក។

Indonesia Military TNI Soldiers 2015 AFP E1565236870128

Global Firepowe បង្កើតឡើងក្នុងឆ្នាំ ២០០៦ ផ្តល់នូវការវិភាគសមត្ថភាពយោធារបស់ប្រទេសរាប់រយនៅទូទាំងពិភពលោក។ យោងតាមគេហទំព័រមួយ​នេះ ចំណាត់ថ្នាក់យោធារបស់ប្រទេសមួយត្រូវបានកំណត់ដោយសមត្ថភាពរបស់ខ្លួនក្នុងការគ្រោងអំណាចយោធាលើដីគោក សមុទ្រ និងលើអាកាសដោយផ្អែកលើធនធានហិរញ្ញវត្ថុ និងភូមិសាស្ត្រ។

Sejumlah Prajurit TNI Membersihkan Material Yang Terbawa Banjir Bandang Di Desa Senyiur, Kecamatan Keruak, Selong, Lombok Timur, NTB, Selasa (21/11).

ក្រោយ​ធ្លាក់​ចំណាត់​ថ្នាក់​អស់​២  ៣​ឆ្នាំចុង​ក្រោយពេល​នេះ​មក​ គេ​ឡើង​មក​ឈរលេខ១៦ក្នុងចំណោម ១៣៦ប្រទេស។ ប្រទេសឥណ្ឌូណេស៊ីនៅតែនាំមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់មកគឺប្រទេសវៀតណាម (២២) ថៃ (២៣) មីយ៉ាន់ម៉ា (៣៥) និងម៉ាឡេស៊ី (៤៤) ។

ប្រជាជនសរុប៖

03_Apel_bersama_TNI_POLRI_amankan_pilkada_2017_JOE2 909x600

ក្នុងនាមជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ លើពិភពលោក ដែលមានប្រជាជន ២៦២ លាននាក់ឥណ្ឌូណេស៊ីមានកម្លាំងយោធាសរុប ៩៩៧.៧៥០ នាក់ក្នុងនោះ ៤៣៥.៧៥០ នាក់កំពុងបម្រើការងារយ៉ាងសកម្ម។ទោះយ៉ាងណាក៏ដោយ! ទាក់ទងនឹងកម្លាំងពលកម្មយោធាឥណ្ឌូណេស៊ី (TNI) មានចំនួនតិចតួច បើប្រៀបធៀបជាមួយប្រទេសដទៃទៀតដែលមានចំនួនប្រជាជនច្រើន។ ប្រទេសប្រេស៊ីលដែលជាប្រទេសមានប្រជាជនច្រើនបំផុតទី ៥ លើពិភពលោកតែមានបុគ្គលិកយោធា ១,៩ លាននាក់។

Image

សហរដ្ឋអាមេរិកដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក ហើយចិនដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកម្នាក់ៗមានបុគ្គលិកយោធាជាង ២ លាននាក់ រីឯឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ២ លើពិភពលោកមានជាង ៤ លាននាក់។

ក្រសួងការពារជាតិឥណ្ឌូណេស៊ីពេលនេះកំពុងព្យាយាមជំរុញ​ការ​បង្កើត​ការ​ចំណាយ​លើ​យោធា ដើម្បីជាមធ្យោបាយមួយដើម្បីពង្រីកនិងពង្រឹងវិស័យយោធារបស់ប្រទេសដោយអនុញ្ញាតឱ្យបុរសដែលមានអាយុលើសពី ១៨ ឆ្នាំទទួលការបណ្តុះបណ្តាលយោធាមូលដ្ឋានរយៈពេល ២ ខែ។ កម្លាំងពលកម្មបម្រុងនេះនឹងត្រូវបានតម្រូវឱ្យចូលរួមក្នុងប្រតិបត្តិការយោធា នៅពេលមានការស្នើសុំដូចជាក្នុងករណីមានសង្គ្រាម ឬគ្រោះមហន្តរាយធម្មជាតិ។

កងទ័ព៖

D1aa7b3bdbe9418ba47466c78b5fc73d_18

កងទ័ពឥណ្ឌូណេស៊ីមានសមាជិក ៨សែន​ នាក់ដែលបម្រើការនៅក្នុងអង្គភាពផ្សេងៗរួមមានកងបញ្ជាការយុទ្ធសាស្ត្របម្រុងកងទ័ព (Kostrad) និងបញ្ជាការកងកម្លាំងពិសេស (Kopassus) ។ កងទ័ពត្រូវបានបំពាក់ដោយរថក្រោះប្រយុទ្ធចំនួន ៤១៨ គ្រឿង រថពាសដែក ១.១៣១ គ្រឿង កាំភ្លើងធំសម្រាប់​ការខ្លួនឯង ១០៥ គ្រឿង កាំភ្លើងធំរយៈចម្ងាយ ៣៥៦ គ្រឿង និងបាញ់គ្រាប់រុក្កែត​ពី​ជើងទម្រ ១៥៣ ដើម។

កងទ័ពជើងទឹក

06_HUT_TNI_ke_72_JOE12 909x546

កងទ័ពជើងទឹកឥណ្ឌូណេស៊ីមានបុគ្គលិកសរុប ៧៤.០០០ នាក់ត្រូវបានដាក់ពង្រាយនៅក្នុងបញ្ជាការកងនាវាចរខាងលិចនៅហ្សាកាតា និងបញ្ជាការកងនាវាចរខាងកើតនៅស៊ូរ៉ាបាយ៉ា នៃកោះជ្វាខាងកើត។ កងទ័ពជើងទឹករួមចំណែកដល់សន្តិសុខដែនសមុទ្រ ដែលជាសសរស្តម្ភមួយនៅក្នុងចក្ខុវិស័យរបស់ប្រធានាធិបតីចូកូ "ហ្សូកូ" ដើម្បីប្រែក្លាយប្រទេសឥណ្ឌូនេស៊ីឱ្យទៅជាអ័ក្សសមុទ្រពិភពលោក។

ក្រសួងកិច្ចការសមុទ្រ នេសាទនិងកងទ័ពជើងទឹកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំ ២០១៤ ដើម្បីធ្វើការរួមគ្នាដើម្បីការពារអធិបតេយ្យភាពដែនទឹកឥណ្ឌូណេស៊ី រួមទាំងអនុវត្តគោលនយោបាយនៃការលិចនាវាដែលត្រូវបានកំណត់សម្រាប់សកម្មភាពនេសាទខុសច្បាប់នៅក្នុងដែនទឹករបស់ប្រទេស។

Dua Buah Kapal Nelayan Asing Yang Diledakkan Di Perairan Belawan Medan, Sumatera Utara, Senin (22/2).

ក្រសួងខាងលើបានពន្លិចនាវាចំនួន ៣១៧ គ្រឿងចាប់តាំងពីឆ្នាំ ២០១៥ ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤០៥ នៅចុងឆ្នាំនេះ។ ប្រទេស​ឥណ្ឌូនេស៊ី​មានទ្រព្យសម្បត្តិសម្រាប់បម្រើកងទ័ពជើងទឹកចំនួន ២៨២ គ្រឿងក្នុងនោះមាននាវាធុនធំ ៨ គ្រឿង ទូកប្រយុទ្ធខ្នាតធំ ២៤ គ្រឿង នាវាមុជទឹក ៥ គ្រឿងនាវាល្បាត ១៥៦ គ្រឿងនិងនាវាចម្បាំង ១២ គ្រឿង។ ទោះយ៉ាងណាក៏ដោយឥណ្ឌូនេស៊ី នៅតែខ្វះនាវាដឹកយន្តហោះនិងនាវាពិឃាត ដែលត្រូវការដើម្បីប្រឈមមុខនឹងសត្រូវដ៏ខ្លាំងមួយ។

Sejumlah Prajurit TNI AL Melakukan Peran Heli Ketika Heli Bolcow 105 Mendarat Di Kapal Induk Operasi Latihan Armada Jaya XXXIV/2016 KRI Banjarmasin 592 Ketika Berlayar Di Perairan Laut Jawa, Jawa Timur, Selasa (13/9)

ទោះបីមានទ្រព្យសម្បត្តិមានកំណត់ត្រឹមនេះក៏ដោយ កងទ័ពជើងទឹកឲ្យណ្ឌូនេស៊ីមានកាតព្វកិច្ចការពារដែនទឹកឥណ្ឌូណេស៊ី ៣ លានគីឡូម៉ែត្រក្រឡាដែលមានទំហំជិត ៧០ ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេស។

ទ័ព​ជើងអាកាស

Presiden Joko Widodo (tengah) Didampingi Panglima TNI Jenderal TNI Gatot Nurmantyo (kiri), Kepala Staf Angkatan Udara (KASAU) Marsekal TNI Agus Supriatna (kanan) Meninjau Alutsista Yang Digunakan Dalam Puncak Latihan Tempur Angkasa Yudha 2016 Di Natuna, Ke

កងទ័ពអាកាសឥណ្ឌូនេស៊ីមានបុគ្គលិកចំនួន ៣៤.០០០ នាក់ហើយមានព្រលានយន្តហោះប្រតិបត្តិការអាកាសចំនួន ៤១ កន្លែងពាសពេញប្រទេស។ ឥណ្ឌូនេស៊ីមានយន្តហោះចំនួន ៤៧៨ គ្រឿងរួមមានយន្ដហោះចម្បាំង៤១​គ្រឿង យន្តហោះដឹកជញ្ជូន ៥៤​គ្រឿង ឧទ្ធម្ភាគចក្រ ១៧៧​គ្រឿង​ក្នុងនោះ​ ឧទ្ធម្ភាគចក្រ ប្រយុទ្ធ១៦​គ្រឿង​ និងយន្តហោះសម្រាប់​ហ្វឹកហាត់១០៩​គ្រឿង។

Teknisi Pesawat Jet Tempur Sukhoi Milik TNI Angkatan Udara (AU Melakukan Pemeriksaan Mesin Sebelum 'Take Off' Di Pangkalan Lanud Sultan Hasanuddin, Makassar, Sulawesi Selatan, Senin (28/3).

ថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះចម្បាំង Sukhoi Su-35 ចំនួន ១១ គ្រឿងដែលផលិតដោយរុស្ស៊ីតាមរយៈកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធនឹងទំនិញដូចជាប្រេងដូងនិងកាហ្វេ។

ការចំណាយផ្នែកការពារជាតិរបស់ឥណ្ឌូនេស៊ី៖បានកើនឡើង ១៥៥ ភាគរយចាប់តាំងពីឆ្នាំ ២០១០ ដល់ ១១៤,២ ពាន់លានរូពី (៨,១ ពាន់លានដុល្លារ) កាលពីឆ្នាំមុនហើយ ខណៈដែលថវិកាការពារជាតិឆ្នាំនេះបានថយចុះមកនៅត្រឹម ៧៦ពាន់លានរូពៀ។ វានៅតែមានច្រើនជាងក្រសួងនិងស្ថាប័នរដ្ឋាភិបាលដទៃទៀតក្នុងតំបន់​អាស៊ីអាគ្នេយ៍៕