(4 Type’s Sniper Gun) កាំភ្លើង Sniper ៤​ប្រភេទ​នេះ​ធ្លាប់កាន់​កំណត់​ត្រាបាញ់​គោលដៅ​ឆ្ងាយបំផុតក្នុង​ប្រវត្តិសាស្រ្ត

ទាហានលបបាញ់ ឬ​អ្នក​បាញ់ស៊ីប​( Snpier)​គឺ​ជាអ្នក​បាញ់​ដ៏​ជំនាញបំផុត​នៅ​លើ​សមរភូមិ​ អាច​កម្ទេច​គោលដៅបាន​ពី​ចម្ងាយ​ដោយគ្មានបង្ហាញសញ្ញា​ឲ្យ​សត្រូវ​ដឹងអំពីវត្តមាន​ឬ​ព័ត៌មានរបស់ខ្លួន​​នោះ​ទេ។

ពួកគេជាអ្នកជំនាញក្នុងការលាក់ខ្លួន​និង​បន្លំខ្លួន​ទៅនឹងបរិស្ថានផ្សេង​ៗ​គ្នា​នៃ​សមរភូមិ មិន​ថា​លើ​វាល​ខ្សាច់ ក្នុង​ព្រៃ​ឬ​លើ​អាគារ​នោះ​ទេ។ ពួក​គេជា​មនុស្សដែលអត់ធ្មត់បំផុត និង​ទទួល​បាន​ការអភិវឌ្ឍផ្នែកស៊ូទ្រាំនៃ​កាយសម្បទា និងតែងតែទទួលការបណ្តុះបណ្តាលជំនាញបាញ់បានល្អ។ ប៉ុន្តែអ្នកលបបាញ់នៅតែមិនអាចក្លាយ​ជា​កំពូល​អ្នក​ប្រមាញ់គ្មានសម្លេង​បាន​ល្អ​នោះ​ទេ បើ​គ្មាន​អាវុធទំនើប​ជួយសម្រេច​កិច្ចការរបស់​ខ្លួន​ឬ​ក៏​អាវុធ​ណាមួយ​ជំនួយ​ទេ​នោះ។

ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកកំណត់ត្រាសម្រាប់ការបាញ់ចំគោលដៅឆ្ងាយជាង​គេ​និង​រក្សាយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តត្រូវបានបង្កើត និងបំបែកម្តងហើយម្តងទៀត ដោយអ្នកលបបាញ់ដ៏អស្ចារ្យបំផុតមួយចំនួនដែលពិភពលោកដែល​មិនធ្លាប់បានឃើញ។ខាងក្រោមជាកាំភ្លើង ៤ ប្រភេទដែលពួកគេបានប្រើដើម្បីបំបែកនិងបង្កើតកំណត់ត្រាបាញ់​ចំ​គោលដៅឆ្ងាយបំផុត៖

4. Browning M2 'Ma Deuce' Heavy Machine Gun៖

Screenshot_2

វា​ជាកាំភ្លើងយន្ត​ដែល​ប្រើ​ជា​ទូទៅក្នុងសម័យសង្គ្រាម​លោក​លើក​ទី​២​តែ​គេ​បំពាក់កែវឆ្លុះរបស់​កាំភ្លើង Sniper ដើម្បី​បាញ់​បាន​ឆ្ងាយនឹង​ចំ​គោលដៅ។​តាម​ពិត​ទៅ​!​កាំភ្លើងនេះ​វា​ប្រើ​ប្រាស់​សម្រាប់​រយៈចម្ងាយជិត​ប៉ុណ្ណោះប៉ុន្តែ​ទាហានម៉ារីន​អាមេរិក​វ័យ២៤ឆ្នាំ Carlos Hathcock បាន​ប្រើ​វា​កាល​ពី​ដើម​ឆ្នាំ១៩៦៧​​ដោយប្រមាញ់​ទាហាន​វៀតកុងម្នាក់​កំពុងជិះម៉ូតូ​ដឹកគ្រាប់​រំសេវ។

លោក Carlos Hathcock ខ្លួន​ឯង​ចង់​បាន​កាំភ្លើងលបបាញ់​មួយ​ដែល​អាច​ទុក​ចិត្ត​ហើយ​កម្ទេច​គោលដៅ​ដែល​នៅ​ឆ្ងាយ។ គាត់​ក៏​នឹក​ឃើញ​ធ្វើ​បែបនេះ​តែ​អ្វី​ដេល​គាត់​ធ្វើ​មិនន​មែន​ជា​កាំភ្លើងលបបាញ់ផ្លូវការ​ដែល​មានស្ដង់ដារ​នោះ​ទេ​ហើយ​កាល​នោះ​លោក​បាញ់​គោលដៅចម្ងាយ១.គីឡូម៉ែត្រ។

3. Barrett M82A1 Special Application Scoped Rifle

1200px M82rifle

បើយោងតាមលោក Chris Martin សរសេរនៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា"Modern American Snipers,"  លោកវីរសេនីយ៍ Brian Kremer ជា​អ្នក​កាន់ឯតទគ្គកម្មទាហានអាមេរិកបាញ់​ចំ​គោលដៅ​ឆ្ងាយបំផុត​ក្នុង​សង្គ្រាមអ៊ីរ៉ាក់ ខណៈពេលដែល​គាត់បម្រើទ័ពក្នុងកងវរសេនាធំ Ranger ទី ៧៥ ។

The M82 SASR​ គឺ​ជា​កាំភ្លើងលបបាញ់​ដ៏​ល្អ​មួយ​របស់​កងទាហាន​អាមេរិក។ វាមាន​ទម្ងន់១៤គីឡូក្រាម​និង​ប្រវែងវែងបំផុត​១៤២សង់ទីម៉ែត្រ​និង​ប្រវែងកាណុង៥១សង់ទីម៉ែត្រ។ វា​ជា​កាំភ្លើងដែល​អាច​បាញ់​បាន​ចម្ងាញឆ្ងាយនិង​គួរឲ្យ​ទុក​ចិត្តក្នុង​សមរភូមិសម័យទំនើប។​The M82 SASR​ត្រូវ​បាន​ប្រើ​ប្រាស់ដំបូង​ឡើយ​ដោយ​ទាហានអាមេរិក​តាំង​ពី​ឆ្នាំ១៩៩០​ហើយ​ចាប់​តាំងពីពេល​នោះ​វា​មាន​មុខគ្រប់​ជម្លោះនានា​និង​សង្គ្រាម​ទាំងអស់ក្នុង​ពិភពលោក។

វាមានសមត្ថភាពកម្ទេច​សត្រូវ​ពួនពី​ក្រោយរបាំងនានា​ហើយ​ M82 នេះ​ដាក់គ្រាប់ Raufoss Mk 211 .50 caliber​ដែល​អាច​ទម្លុះរនាំងនានាបាន​ហើយ​កំណត់ត្រា​ដែល​កាន់​ដោយ​លោក Brian Kremer គឺ​ត្រូវចំគោលដៅ​ចម្ងាយ២,៥១៥យ៉ាត(២.២៦គីឡូម៉ែត្រ)។

2. Accuracy International L115A3 Long Range Rifle

SOTG_705_ _Accuracy_International_Lessons_Learned

កាលពី​ឆ្នាំ​២០០៩​ ទាហានលបបាញ់​អង់គ្លេសលោក Craig Harrison បាន​បង្កើតកំណត់​ត្រា​ថ្មី​ដោយ​ក្លាយ​ជា​អ្នក​បាញ់​ចំគោលដៅ​ឆ្ងាយជាងគេបំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ជាមួយកាំភ្លើងស៊ីបម៉ាក​L115A3​របស់​គាត់ ដែល​វា​ជាកាំភ្លើងស៊ីបស្ដង់ដារ​របស់​កងទ័ពអង់គ្លេស។​អំឡុង​ប្រតិបត្តិការវាយឆ្មក់មួយ​លើ​ក្បួនរថយន្ត លោក Harrison បាន​បាញ់​ចំ​ទាហានតាលីបាន​២​នាក់កាន់កាំភ្លើងយន្តក្នុងចំងាយ២.៤៧គីឡូម៉ែត្រ(2,707 yards)ដោយ​ឆ្ងាយ​ជាង​លោកវីរសេនីយ៍ Brian Kremer ៥០យ៉ាត។

ក្នុងទីផ្សារ​អាវុធរបស់​មហាជន​វា​ត្រូវ​គេ​ហៅ​ថា Arctic Warfare Magnum។ L115A3​ ដាក់​គ្រាប់ទំហំ 338 Lapua round​ហើយ​មាន​សមត្ថភាពទម្លុះរនាំងក្រាសក្នុង​រយៈចម្ងាយឆ្ងាយ។​ពេល​នេះ L115A3 មាន​ប្រជាប្រិយភាព​ខ្លាំងមែន​ទែន​ក្នុង​ជួរ​កងទ័ព​និង​កង​ពិសេសក្នុងពិភពលោក។

1. C15 Long Range Sniper Weapon

Http___yaffa Cdn.s3.amazonaws.com_yaffadsp_images_dmImage_SourceImage_sig50 Action

ជាធម្មតា! កាំភ្លើងដែលគេស្គាល់ថាជាម៉ាកMcMillan Tac-50 នេះគឺជាកាំភ្លើងដែលបានបំបែកកំណត់​ត្រាពិភពលោកផ្នែក​ខាងបាញ់​ចំ​គោលដៅឆ្ងាយនិងយូរជាងគេបំផុតលើ ៣ ដាច់ដោយឡែកពីគ្នាក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។ ខែ​មីនា​ឆ្នាំ២០០២​ក្នុង​ប្រតិបត្តិការណ៍ Operation Anaconda​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ទាហានបាញ់ស៊ីប​កាណាដា Arron Perry បាន​បំបែក​កំណត់ត្រា​របស់​លោក Carlos Hathcock ដែល​កាន់​ដំណែង​បាញ់​បាន​ឆ្ងាយនិង​យូរ​ជាង​គេ​អស់​៣៥ឆ្នាំមក​ហើយ​នោះ។ Arron Perry បាញ់ចំ​គោលដៅ​ក្នុង​ចម្ងាយ ២.៣០គីឡូម៉ែត្រ។

ចុង​ខែ​នោះ​ទៀត មាន​ទាហានបាញ់​ស៊ីប​កាណាដាម្នាក់​ទៀត​ឈ្មោះ Rob Furlong, បាន​បាញ់​ចំ​គោលដៅ​ឆ្ងាយ​ជាង​យុទ្ធមិត្ត Perry  មាន​ចម្ងាយ ២.៤២គីឡូម៉ែត្រ។​ហើយ​កាល​ពី​ថ្មីៗ​នេះ! មាន​គេរាយការណ៍​ថា​ទាហានការណាដាម្នាក់​ទៀត​ប្រើ​ប្រាស់​កាំភ្លើង​នេះបំបែក​កំណត់​ត្រា​ពិភពលោក​ចម្ងាយ ៣.៣គីឡូម៉ែត្រ​គឺ​ឆ្ងាយ​ជាង​កំណត់​ត្រា​របស់​លោក Furlong កាល​ពី​ឆ្នាំ​២០០២​ដល់ទៅ​១​ភាគ៣។

C15 ប្រើ​គ្រាប់​ .50 caliber rounds​ ហើយ​វា​ត្រូវ​បាន​គេ​ឃើញ​ប្រើ​ប្រាស់​ក្នុង​កងទ័ព​ពិសេសរបស់​ប្រទេស​មួយចំនួន​ដូច​ជា US Navy's SEAL Team, Canada's Joint Task Force 2, និង Israeli special forces៕