៨ ទម្លាប់សាមញ្ញៗ ដែលអ្នកបានធ្វើជារៀងរាល់ថ្ងៃ រារាំងខ្លួនឯងមិនឱ្យស្រកទម្ងន់បាន

យោងតាមអង្គការសុខភាពពិភពលោក ភាពធាត់នៅក្នុងពិភពលោកបានកើនឡើងជិតបីដងក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។ ការសម្រកទម្ងន់ពិតជារឿងមិនងាយស្រួលទេ - មនុស្សព្យាយាមរក្សារបបអាហារផ្សេងៗ ហត់នឿយក្នុងការធ្វើលំហាត់ប្រាណ សម្រកកាឡូរី និងច្រើនទៀត។ ទោះយ៉ាងណាក៏ដោយមានទំលាប់ជាក់លាក់មួយចំនួនដែលយើងភាគច្រើនអនុវត្តជារៀងរាល់ថ្ងៃដែលកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការសម្រកទម្ងន់។

បើយោងគេហទំព័រ Bright Side បានប្រមូលនូវរឿងរ៉ាវ ៨ យ៉ាងសាមញ្ញដែលយើងបានប្រព្រឹត្តជារៀងរាល់ថ្ងៃក្នុងការរារាំងយើងពីការសម្រកទម្ងន់។ តាមពិតមានរឿងខ្លះពិតជាជួយយើងឡើងទម្ងន់! ស្វែងយល់បន្ថែមអំពីទម្លាប់ទាំងនេះហើយសង្ឃឹមថាអ្នកនឹងអាចបំបាត់វាបានដោយរលូន!

1. ទំលាប់មិនញ៉ាំអាហារពេលព្រឹក

15417635133323

អ្នកស្រាវជ្រាវ បានបញ្ជាក់ថាអ្នកដែលញ៉ាំអាហារពេលព្រឹកច្រើនតែមានទំងន់តិចជាងអ្នកដែលមិនញ៉ាំអាំហារពេលព្រឹក។ ការសិក្សាបានពិនិត្យទៅលើមនុស្សពេញវ័យ ៣៥០ នាក់និងអ្នកដែលញ៉ាំអាហារពេលព្រឹកជារៀងរាល់ថ្ងៃមានទំហំចង្កេះតូចជាងអ្នកដែលមិនបានញ៉ាំអាហារពេលព្រឹកតាមកាលវិភាគប្រចាំថ្ងៃរបស់ពួកគេ។

2. មិនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

1541763521949

ញ៉ាំទឹកជួយដុតបំផ្លាញកាឡូរីកាន់តែច្រើននិងផ្តល់អត្ថប្រយោជន៍ដល់ការសម្រកទម្ងន់។ ការសិក្សាលើស្ត្រីធាត់ លទ្ធផលបានបង្ហាញថាក្នុងរយៈពេលមួយឆ្នាំការញ៉ាំទឹកលើសពីមួយលីត្រក្នុងមួយថ្ងៃនាំឱ្យស្រកទម្ងន់បាន ២ គីឡូក្រាម។ ដូច្នេះនៅពេលក្រោយទៀតបើអ្នកស្រេកទឹកសូមជ្រើសរើសការញ៉ាំទឹកជាជាងការញ៉ាំភេជ្ជៈ។

3. ញ៉ាំអាហារនៅពេលយប់ជ្រៅ

15417635266538

ការសិក្សាបញ្ជាក់ថាវាល្អប្រសើរក្នុងការចៀសវាងការញ៉ាំអាហារនៅពេលយប់ជ្រៅលុះត្រាតែអ្នកចង់ឡើងទម្ងន់បន្ថែម។ ប្រសិនបើទទួលទានអាហារពេលយប់ ពេលនោះរាងកាយនឹងរក្សាទុកកាឡូរីទាំងនោះដោយមិនដុតបំផ្លាញកាឡូរីឡើយ។ អាហារសម្រន់នៅពេលល្ងាចនឹងមិនអីទេប៉ុន្តែព្យាយាមនៅឆ្ងាយពីទូរទឹកកករបស់អ្នកមុនពេលចូលគេង។

4. គេងឲ្យបានគ្រប់គ្រាន់សមស្រប

15417635318434

ការធ្វើឱ្យខ្លួនឯងគេងមិនលក់ពិតជាអាចប៉ះពាល់ដល់ទម្ងន់របស់អ្នក។ នៅពេលអ្នកអស់កំលាំងហួសកំរិតអ្នករំលងលំហាត់ប្រាណហើយចូលចិត្តជ្រើសរើសអាហារសម្រន់មានជាតិកាឡូរីខ្ពស់និងកាហ្វេច្រើន។ ដូចគ្នានេះផងដែរការគេងមិនគ្រប់គ្រាន់អាចបណ្តាលឱ្យមានការរំលាយអាហារយឺត។ ដូច្នេះព្យាយាមគេងឱ្យបានយ៉ាងហោចណាស់ ៧ ម៉ោងរាល់ថ្ងៃ។

5. ការទទួលទានអាហារដែលគ្មានជាតិខ្លាញ់

15417635608489

ស្តាប់ទៅវាហាក់ដូចជាចម្លែកណាស់ប៉ុន្តែការប្រកាន់ខ្ជាប់នូវរបបអាហារគ្មានជាតិខ្លាញ់ពិតជាអាចនាំឱ្យឡើងទម្ងន់បន្ថែម។ ការបំបាត់ជាតិខ្លាញ់ចេញពីអាហារពិតជានឹងធ្វើឱ្យយើងឃ្លានកាន់តែខ្លាំង ហើយនឹងបង្កើនការទទួលទានច្រើនកាន់តែខ្លាំង។ លើសពីនេះទៅទៀតការដកជាតិខ្លាញ់ចេញពីអាហារដែលយើងញ៉ាំរាល់ថ្ងៃរារាំងយើងពីការស្រូបយកជាតិកាល់ស្យូមនិងវីតាមីន A និង D។

6. ធុញថប់ពេលកំពុងទទួលទានអាហារ

15417635689156

ប្រសិនបើអ្នកកំពុងញ៉ាំអាហាររបស់អ្នកសូមព្យាយាមញ៉ាំដោយមិនមើលទូរទស្សន៍ ឬលេងទូរស័ព្ទ។ អ្នកស្រាវជ្រាវនិយាយថាការធុញថប់ក្នុងពេលទទួលទានអាហារធ្វើឱ្យអ្នកញ៉ាំច្រើន។ ទន្ទឹមនឹងនេះការយកចិត្តទុកដាក់លើអាហាររបស់អ្នកនឹងអនុញ្ញាតឱ្យអ្នករីករាយនឹងការទទួលទាន និងមានការគ្រប់គ្រងកាន់តែច្រើនលើបរិមាណអាហារដែលអ្នកទទួលទាន។

7. ទទួលទានស្រាបៀរ

15417635735713

លើកក្រោយអ្នកត្រូវតែកាត់បន្ថយការទទួលទានស្រាបៀរ។ ការទទួលទានស្រាបៀរបណ្តាលឱ្យឡើងក្បាលពោះខណៈពេលដែលការផឹកគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបានគេដឹងថាធ្វើឱ្យឡើងទម្ងន់។ ព្យាយាមឱ្យមាន “ ពេលវេលារីករាយ” តិចជាងមុនប្រសិនបើអ្នកបារម្ភពីការឡើងទម្ងន់របស់អ្នក។

8. អង្គុយធ្វើការលើកៅអីរបស់អ្នកពេញមួយថ្ងៃ

15417635781400

ការសិក្សាបានបញ្ជាក់ថាមានការជាប់ទាក់ទងគ្នារវាងពេលវេលាដែលចំណាយពេលអង្គុយធ្វើការជាមួយនិងការឡើងទម្ងន់។ ដូច្នេះព្យាយាមធ្វើចលនារៀងរាល់ ៦០-៩០ នាទីឬកំណត់ពេលវេលាដើម្បីរំលឹកខ្លួនអ្នកដល់ពេលត្រូវក្រោកឈរ។ សាកល្បងធ្វើលំហាត់ប្រាណកៅអី ឬដើរលេងទោះបីវាគ្រាន់តែទៅនិយាយលេងជាមួយមិត្តរួមការងារដែលធ្វើការនៅជាន់ផ្សេងទៀតក៏ដោយ។ បន្ថែមចលនាមួយចំនួននៅកន្លែងធ្វើការរបស់អ្នក!

ប្រែសម្រួលដោយ៖ វីរៈ