ជាគ្រូបង្វិកម្នាក់ មនុស្សតែងតែមករកខ្ញុំនៅពេលដែលពួកគេមានអារម្មណ៍គ្របសង្កត់ តានតឹងអារម្មណ៍ និងអារម្មណ៍ថាពួកគេមិនបានសម្រេចគោលដៅដែលជាអ្វីដែលពួកគេចង់ធ្វើបំផុតនៅក្នុងជីវិត។ ពួកគេមានអារម្មណ៍ថាសុញ។ ពួកគេស្ថិតនៅចំណុចមួយដែលពួកគេមិនដឹងថាត្រូវធ្វើអ្វី។
ដូច្នេះរឿងមួយដែលខ្ញុំត្រូវធ្វើមុនគេគឺកំណត់អត្តសញ្ញាណ អ្វីដែលបំផ្លាញពេលវេលា ដែលទាញពួកគេមិនឲ្យបានជោគជ័យ ក្នុងការរក្សាខ្លួនឲ្យបោះជំហានឈានទៅមុខឆ្ពោះទៅរកអ្វីដែលពួកគេចង់បាន។
ខ្ញុំគិតថាម្តងជាពីរដង យើងទាំងអស់គ្នាតែងតែផុងខ្លួនក្នុងសកម្មភាពដែលមិនរួមចំណែកដល់ភាពជោគជ័យ ឬសុភមង្គលដ៏ធំបំផុតរបស់យើង។ ខ្ញុំពិតជាបានធ្វើនៅពេលមួយនោះ តែខ្ញុំបានធ្វើការផ្លាស់ប្តូរជាចាំបាច់នៅពេលខ្ញុំក្លាយជាសហគ្រិនម្នាក់ ហើយបានដឹងពី តម្លៃនៃថ្ងៃបន្ទាប់ពីថ្ងៃនោះយ៉ាងណា គឺថាមិនមែនមានពេលណាមួយដែលត្រូវខ្ជះខ្ជាយលើសកម្មភាពដែលមិនធ្វើឱ្យខ្ញុំ ឬអាជីវកម្មរបស់ខ្ញុំរីកចម្រើនទេ។
យើងទាំងអស់គ្នាកំពុងសម្លឹងរកមើលជោគជ័យក្នុងជីវិត ប៉ុន្តែពេលខ្លះយើងខ្ជះខ្ជាយពេលវេលារបស់យើងក្នុងការធ្វើអ្វីដែលរារាំងយើងពីការឈានដល់ការប្រើសក្តានុពលទាំងអស់របស់យើង។ ហើយជារឿយៗយើងមិនទទួលស្គាល់រឿងទាំងនោះទេ រហូតទាល់តែនរណាម្នាក់ចង្អុលបង្ហាញរឿងទាំងនោះចេញមក។
វាមានសារៈសំខាន់ណាស់ក្នុងការវិភាគពីរបៀបដែលយើងចំណាយពេលវេលារបស់យើងរាល់ថ្ងៃ ពីមួយម៉ោងទៅមួយម៉ោង ហើយជាទៀងទាត់សម្រាប់ស្វែងរកពីវិធីដើម្បីធ្វើការឲ្យឆ្លាតវៃជាងមុន វិធីដើម្បីលុបបំបាត់អ្វីដែលបំផ្លាញពេលវេលា។ ដូច្នេះដើម្បីចាប់ផ្តើម មានកត្តាប្រាំបីចំណុចដែលមនុស្សជោគជ័យ ឆ្នើម មិនដែលខ្ជះខ្ជាយពេលវេលារបស់ពួកគេ (អ្នកក៏មិនគួរដែរ)៖
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការឆែកមើលការជូនដំណឹង (notifications) របស់ហ្វេសប៊ុក, ស្ក្រូលអូសចុះអូសឡើងមើលរូបភាពនៅលើ Instagram អានការធ្វើបច្ចុប្បន្នភាពថ្មីៗនៅលើ Twitter អ្វីក៏ដោយវាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកមិនគ្រប់គ្រងពេលវេលាដែលអ្នកចំណាយលើវានោះ ម៉ោងនឹងហោះចេញ ហើយអ្នកនឹងមិនបានសម្រេចអ្វីទាំងអស់នៅក្នុងបញ្ជីការងារត្រូវធ្វើរបស់អ្នកឡើយ។
ដូច្នេះទាំងការកំណត់ពេលវេលាលើវាដូចជា កំណត់ម៉ោងរោទិ៍នៅពេលអ្នកត្រូវកាត់បន្ថយវា, បិទកម្មវិធីចោល, ធ្វើអ្វីផ្សេងទៀត ឬគ្រាន់តែលេងក្រោយពីបញ្ចប់គម្រោងការងារដែលចាំបាច់។ ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមជារង្វាន់បានហើយ។
មនុស្សដែលទទួលបានជោគជ័យ មានគោលបំណង ហើយផ្តោតលើផែនការដូចកាំរស្មីឡាស៊ែរបាញ់លើអ្វីៗដែលពួកគេចង់សម្រេចបាននៅថ្ងៃណាមួយ។ ខ្ញុំជឿជាក់ក្នុងការសរសេររឿងផ្សេងៗទុក - ប៉ុន្តែមានតែអាទិភាពពីរ ឬបីអាទិភាពប៉ុណ្ណោះដែលខ្ញុំត្រូវការដើម្បីសំរេចឲ្យបាននៅថ្ងៃនេះ មិនមែនបញ្ជីដ៏វែងអន្លាយទេ។
សរសេរទុកពីអាទិភាពសំខាន់ជាងគេរបស់អ្នក ហើយបំបែកភារកិច្ចធំៗទាំងនោះ ជាជំហានៗសមទំនង ហើយអ្នកនឹងឃើញថាអ្នកចង់ឱ្យពួកវាធ្វើរួច និងគូសចោលក្នុងបញ្ជី។
ប្រសិនបើអ្នកចង់ឈានចូលទៅរកជីវិតដែលជោគជ័យពិតប្រាកដ អ្នកត្រូវផ្តោតលើឥន្ធនៈដែលធ្វើឱ្យម៉ាស៊ីនជីវិតអ្នកមានភាពល្អប្រសើរ។ មនុស្សដែលមានសម្ថភាព មិនខ្ជះខ្ជាយពេលវេលាលើរឿងដែលធ្វើឲ្យធ្លាក់ទឹកចិត្តពួកគេទេ។
មុននឹងធ្វើសកម្មភាពនៅលើកាលវិភាគរបស់អ្នក ត្រូវប្រាកដថាសកម្មភាពនេះនឹងបន្ថែមភាពវិជ្ជមានទៅក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកជឿថាវានឹងមិនមែននោះ ចូរគិតអំពីការនិយាយថាទេ។ ដូចគ្នានេះផងដែរ សូមកុំមានអារម្មណ៍ថាមានកាតព្វកិច្ចក្នុងការផ្តល់ចម្លើយភ្លាមៗនៅពេលដែលអ្នកកំពុងត្រូវសុំឱ្យធ្វើអ្វីមួយ។ គិតមុនពេលអ្នកនិយាយថាបាទ / ចាស ហើយដឹងថា វាមិនអីទេក្នុងការនិយាយថាទេ ចំពោះសំណើសុំពេលវេលារបស់អ្នកដោយនរណាមួយ។
មនុស្សជោគជ័យដឹងថាការព្រួយបារម្ភធ្វើឱ្យជីវិតថប់ដង្ហើម ជាពិសេសប្រសិនបើអ្នកមិនអាចធ្វើអ្វីបានក្នុងស្ថានភាពណាមួយ។
ដូច្នេះបង្វែរគំនិតរបស់អ្នកទៅអំពើដែលផ្អែកលើសកម្មភាព។ ផ្តោតលើអ្វីដែលអ្នកអាចធ្វើបាន។
គេបាននិយាយថាអ្នកគឺជាមនុស្សកើតពីមធ្យមភាគនៃមនុស្ស 5 នាក់ដែលអ្នកចំណាយពេលបំផុតជាមួយ។ ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាមនុស្សល្អប្រសើរ អ្នកត្រូវតែឲ្យខ្លួនអ្នកហ៊ុមព័ទ្ធដោយមនុស្សល្អៗ។
ត្រូវប្រាកដថាលុបបំបាត់ថាមពលអវិជ្ជមាន និងពុលជុំវិញអ្នក។ ប្រសិនបើអ្នកចង់ហោះឲ្យបានខ្ពស់ក្នុងជីវិត អ្នកចាំបាច់ត្រូវទម្លាក់ចោលនូវអ្វីដែលទាញអ្នកចុះ។
មនុស្សជោគជ័យបង្កើតកំហុសច្រើន។ មនុស្សគ្រប់រូបសុទ្ធតែមានកំហុស។ គន្លឹះក្នុងការទទួលបានជោគជ័យក្នុងជីវិត គឺមិនធ្វើឱ្យមានកំហុសដូចគ្នាកើតឡើងពីរដង រៀននិងលូតលាស់ពីកំហុស ហើយក្លាយជាមនុស្សកាន់តែល្អប្រសើរដោយសារតែកំហុសទាំងនោះ។
ដូច្នេះនៅពេលអ្នកធ្វើខុស ចូរគិតក្នុងផ្នត់គំនិតថាកំហុសនោះត្រូវបានធ្វើហើយ អ្នកមិនអាចត្រឡប់ទៅអតីតកាលវិញបានទេ។ ផ្តោតលើអ្វីដែលអ្នកបានរៀន និងរៀបចំយុទ្ធសាស្រ្តមួយដើម្បីឆ្ពោះទៅមុខដោយវិជ្ជមានពីវា។
វាជារឿងល្អណាស់ដែលអ្នកត្រូវបានបំផុសគំនិតដោយមនុស្សដែលទទួលជោគជ័យផ្សេងទៀត ប៉ុន្តែនៅពេលអ្នកចេះតែប្រៀបធៀបខ្លួនអ្នកទៅមនុស្សម្នាក់ទៀត ហើយវាកំពុងទាញអ្នកចុះ វាជាពេលវេលាដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកហើយ។
អ្នកត្រូវបានបំផុសគំនិតដោយអ្នកដទៃ ប៉ុន្តែត្រូវផ្តោតផ្នត់គំនិតរបស់អ្នកត្រឹមតែប្រកួតប្រជែងជាមួយមនុស្សសំខាន់បំផុតម្នាក់គឺអ្នក។
យើងទាំងអស់គ្នាឆ្លងកាត់ពេលវេលាដែលយើងមិនទទួលបានការគេងគ្រប់គ្រាន់ ឬការធ្វើលំហាត់ប្រាណដោយសារតែយើងចាំបាច់ត្រូវធ្វើការលើគម្រោងធំមួយណាមួយ។ ប៉ុន្តែសម្រាប់ជោគជ័យនិងសុភមង្គលរយៈយូរអង្វែង អ្នកត្រូវតែដាក់ខ្លួនឯងជាអាទិភាពទីមួយនៅក្នុងបញ្ជី។
វិធីដ៏ល្អមួយចំនួនដើម្បីធ្វើការនេះ គឺការចាប់ផ្តើមថ្ងៃរបស់អ្នកដោយធ្វើអ្វីដែលអ្នកស្រឡាញ់ចូលចិត្តធ្វើ - វាអាចជាការធ្វើលំហាត់ប្រាណដ៏អស្ចារ្យដោយចប់សព្វគ្រប់, ការធ្វើសមាធិ, ការអានកាសែត ឬការអានសៀវភៅសំណព្វរបស់អ្នក។
ធ្វើអ្វីដែលមានប្រសិទ្ធភាពសម្រាប់អ្នក។ ដោយសារតែនៅពេលអ្នកចាប់ផ្តើមធ្វើអ្វីដែលអ្នកស្រលាញ់ ហើយវាល្អសម្រាប់អ្នក អ្នកនឹងសប្បាយចិត្តផ្តោតអារម្មណ៍ និងនឹងធឹងពេញមួយថ្ងៃ។
តើមានរឿងអ្វីខ្លះក្នុងបញ្ជីនេះដែលជាអ្នកបំផ្លាញពេលវេលាសម្រាប់អ្នក? លុបបំបាត់ពួកវាចោលទៅ ដូច្នេះអ្នកអាចឈានចូលទៅក្នុងជីវិតដ៏ល្អប្រសើរបំផុត។
ប្រភព៖ success.com
រូបភាពដោយ៖ pixabay.com