វាហាក់ដូចជាមិនអាចទៅរួចទេក្នុងការដុតកាឡូរីយ៉ាងមានប្រសិទ្ធិភាពនៅពេលកំពុងមើលទូរទស្សន៍ ប៉ុន្តែវាក៏អាចក្លាយជាការពិតបានផងដែរ។ មានលំហាត់ដែលមានប្រសិទ្ធភាពមួយចំនួនដែលងាយស្រួលអនុវត្តនៅផ្ទះហើយអ្នកមិនត្រូវការឧបករណ៍ពិសេសណាមួយដើម្បីហាត់នោះទេ។
1. លំហាត់ប្រាណធ្វើឱ្យដៃស្រឡូន
លំហាត់នេះនឹងជួយអ្នកឱ្យដុតខ្លាញ់នៅជុំវិញដៃរបស់អ្នក។ វាងាយស្រួលណាស់ក្នុងការអនុវត្តន៍សូម្បីតែនៅមុខទូរទស្សន៍ក៏ដោយ។
2. លំហាត់ប្រាណទី២នេះក៏ធ្វើឱ្យដៃស្រឡូនដែរ
ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់បំផុតនៃលំហាត់មុននេះ និងឃើញលទ្ធផលលឿនជាងនេះសូមធ្វើបន្ទាប់ទៀត៖
3. លើកជង្គង់ឱ្យខ្ពស់
ការធ្វើលំហាត់ប្រាណលើកជង្គង់ខ្ពស់គឺជាលំហាត់ប្រាណដែលពឹងផ្អែកខ្លាំងទៅនឹងបេះដូង ដែលជួយពង្រឹងសាច់ដុំទាំងអស់នៅក្នុងជើងបង្កើនចង្វាក់បេះដូង និងបង្កើនសន្ទុះ និងការសម្របសម្រួល។
4. អង្គុយកៅអី
ការហាត់ប្រាណអង្គុយលើកៅអីមានប្រសិទ្ធិភាពខ្លាំងណាស់សម្រាប់ភាពតឹងណែននៃត្រគាក និងរាងស៊ិចស៊ីរបស់អ្នក។
អង្គុយយឺត ៗ ដោយពត់ជង្គង់របស់អ្នកហើយរុញត្រគាករបស់អ្នកត្រឡប់មកវិញ។ រក្សាលំនឹងទ្រូងនិងក្បាលរបស់អ្នក។
5. ផ្តេកបញ្ឆៀង
- កន្ធែកជើងរបស់អ្នកធំជាងត្រគាក។
- ពត់ជង្គង់របស់អ្នក។ លើកដៃទាំងពីឲ្យត្រង់ទៅម្ខាងដោយលាបាតដៃរបស់អ្នក។
- ចាប់ផ្តើមបន្ទាបរាងកាយទៅផ្នែកខាងស្តាំពត់ត្រង់ចង្កេះ។ កុំពត់ដៃរបស់អ្នក។
- ធ្វើដដែលដោយប្តូរទៅដៃម្ខាងជើង អ្នកអាចអនុវត្តន៍ដដែលៗឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបានរហូតដល់អ្នកអស់កម្លាំង។
6. លំហាត់ប្រាណពង្រឹងសាច់ដុំពោះ ដៃ និងកដៃ
លំហាត់ប្រាណនេះពង្រឹងសាច់ដុំពោះ ដៃ និងកដៃ។ អ្នកងាយស្រួលអនុវត្តវានៅផ្ទះ។ អ្នកគ្រាន់តែត្រូវការកៅអីមួយប៉ុណ្ណោះ។
7. ដុតខ្លាញ់
ការធ្វើលំហាត់ប្រាណនេះគឺពិតជាអស្ចារ្យសម្រាប់ភាពរីករាយរបស់អ្នក។ លើសពីនេះទៅទៀតវាក៏ធ្វើអោយប្រសើរឡើងនូវតុល្យភាព និងការផ្តោតអារម្មណ៍របស់អ្នកផងដែរ។
យោងតាមការស្រាវជ្រាវបានឱ្យដឹងថាមនុស្សអាចដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនបាន ២០% បន្ថែមទៀតដោយការធ្វើលំហាត់ប្រាណពេលព្រឹកនៅពេលពោះទទេ។ អ្នកវិទ្យាសាស្ត្របានរកឃើញថាអ្នកដែលបានហាត់ប្រាណនៅពេលព្រឹកដុតជាតិខ្លាញ់ ហើយមិនមានចំណង់អាហារកើនឡើងនៅពេលថ្ងៃដែរ៕
ប្រែសម្រួលដោយ៖ វីរៈ