លោក KIM JONG-UN បានគំរាមសហរដ្ឋអាមេរិក និងលោកដូណាល់ត្រាំដោយការវាយប្រហារមីស៊ីលជាច្រើនលើក ប៉ុន្តែការព្រួយបារម្ភត្រូវបានលើកឡើងនៅទ្វីបអឺរ៉ុបទៅវិញ នៅពេលដែលអ្នកស៊ើបការណ៍អាឡឺម៉ង់បានសន្និដ្ឋានថាក្បាលគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងអាចទៅដល់ទ្វីបនេះតែប៉ុន្មាននាទីប៉ុណ្ណោះ។
ការព្រមានយ៉ាងគឃ្លើននេះ បានកើតឡើងពីទីក្រុងប៊ែរឡាំង នៅពេលដែលក្រុមសន្តិសុខអាល្លឺម៉ង់បានប្រាប់សមាជិកសភាអំពីការគំរាមកំហែងមីស៊ីលកាន់តែខ្លាំងឡើងៗ ឡើងរបស់លោកគីម ជុងអ៊ុន។ អគ្គនាយករង BND លោក Ole Diehl បាននិយាយក្នុងអំឡុងកិច្ចប្រជុំសម្ងាត់មួយថា ច្បាស់ណាស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនអាចអនុវត្តសកម្មភាពសង្គ្រាមក្នុងពេលណាមួយ។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១៨ គឺមួយឆ្នាំបន្ទាប់ ពីលោកគីមបានគំរាមសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដោយការវាយប្រហារនុយក្លេអ៊ែរ។ បន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីលឆ្នាំ ២០១៧ របបកូរ៉េខាងជើងបាននិយាយថាមីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួន អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរធុនធ្ងន់និងដ៏ធំមួយដែលមានសមត្ថភាពវាយប្រហារ“ ដីគោកទាំងមូល” របស់អាមេរិក។
រូបវិទូម្នាក់ឈ្មោះ David Wright បានសរសេរអត្ថបទមួយសម្រាប់ Union of Concerned Scientists ទន្ទឹមនឹងការព្រួយបារម្ភនាពេលនោះថា កាំជ្រួចមីស៊ីលនេះជាអាវុធមានសក្តានុពលអាចធ្វើដំណើរយ៉ាងតិច ៨.១០០ ម៉ាយល៍(ជាង១៣០០០គីឡូម៉ែត្រដែលអាចហោះទៅដល់សហរដ្ឋអាមេរិក ចំកណ្ដាលក្រុងវ៉ាស៊ីតោន ឬក៏ផ្នែកណាមួយនៃសហរដ្ឋអាមេរិក។
មួយខែក្រោយមកសមាជិកសភានៅចក្រភពអង់គ្លេស បានធ្វើការព្រមានស្រដៀងគ្នានេះដែរ ខណៈពេលនោះពួកគេពិពណ៌នាអំពីចរិកនយោបាយលោកគីមថា“ ជាមនុស្សគ្មានមេត្តា ប៉ុន្តែមានហេតុផល” ។របាយការណ៍របស់គណៈកម្មាធិការការពារជាតិ The Commons' Defence Select Committee បាននិយាយថាសមត្ថភាពមីស៊ីលកូរ៉េខាងជើងពិតជាអាចហោះដល់ឆ្នេរសមុទ្រចក្រភពអង់គ្លេសជាមួយនឹងមីស៊ីលផ្លោងអន្តរទ្វីបក្នុងរយៈពេលពី ៦ ទៅ ១៨ នាទី។
របាយការណ៍របស់គណៈកម្មាធិការជ្រើសរើសការពារជាតិបាននិយាយថាកូរ៉េខាងជើងពិតជាអាចឈានដល់ឆ្នេរចក្រភពអង់គ្លេសជាមួយនឹងមីស៊ីលផ្លោងអន្តរទ្វីបក្នុងរយៈពេលពី ៦ ទៅ ១៨ ខែ។ ទោះយ៉ាងណាក្ដី! ពួកគេមិនច្បាស់ថាតើអាវុធនេះអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទេ ហើយគុណភាពក៏មិនទំនងជាខ្លាំងប៉ុន្មាននោះតែប៉ុន្តែល្បឿនគឺលឿនណាស់។
កាលពីខែកុម្ភៈឆ្នាំ ២០១៩ លោក គីម និងលោកត្រាំ បានជួបគ្នានៅទីក្រុងហាណូយប្រទេសវៀតណាម ហើយកិច្ចពិភាក្សាដំបូងមើលទៅមានភាពជោគជ័យនៅពេលដែលអ្នកយកព័ត៌មានម្នាក់បានសួរលោកគីមថាតើគាត់កំពុងពិចារណាអំពីការរំសាយអាវុធនុយក្លេអ៊ែរដែរឬទេ?៕