ជាមេម៉ាយមានរឿងអីត្រូវខ្មាស ល្អជាងមនុស្សស្រីខ្លះ ទៅឆក់ ទៅដណ្ដើមប្ដីគេដែរ

កុំខ្មាស ព្រោះតែពាក្យថាជា ស្ត្រីមេម៉ាយ កុំខ្វល់នឹងពាក្យចាស់ទំនៀមដែលពោលថា មេម៉ាយចំណាយមាត់ញាតិ ព្រោះសម័យនេះហើយ គេមិនខ្វល់រឿង ក្រមុំ ឬមេម៉ាយអីទៀតទេ សំខាន់មនុស្សស្រី មានចិត្តគំនិតល្អ ចរិតថ្លៃថ្នូរ រឹងមាំ មានមុខរបរ អាចរកស៊ី ធ្វើការ រកលុយបានដោយខ្លួនឯង។

ឈ្មោះថាជាស្រីមេម៉ាយ តែមានសមត្ថភាព អាចរកស៊ី ធ្វើការ រកលុយចិញ្ចឹមខ្លួនឯងបាន វាក៏ល្អជាង មានប្ដីនាំតែទុក្ខ មានតែបញ្ហា ហើយវាក៏ល្អជាងមនុស្សស្រីខ្លះ ដែលគ្មានធ្វើការរកស៊ីអី ចាំតែដណ្ដើមប្ដីគេ បំផ្លាញគ្រួសារគេ ឱ្យតែប្ដីគេរកស៊ីចិញ្ចឹម មនុស្សស្រីបែបហ្នឹង បានគួរឱ្យខ្មាស គួរឱ្យស្អប់ខ្ពើម។

មេម៉ាយ ក៏មេម៉ាយចុះ សំខាន់យើងជាមនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់ មិនធ្វើខ្លួនពាលាអាវាសែ មិនដើរខុសផ្លូវ នាំរឿងអាស្រូវដល់ពូជពង្សវង្សត្រកូល។ សម័យនេះហើយ គេមិនស្អប់ខ្ពើមមេម៉ាយទេ តែគេស្អប់អាប្ដីចោលម្សៀត និងស្រីអត់ឃ្លានដណ្ដើមប្ដីគេ គ្មានភាពអៀនខ្មាស៕

3afd48379d9dca320ffa8aa884d9792d0ceee648

6bd8b444daa8888b0367d0fdc2bd3129811f9b5e

525e1103ef1b7b60689e34eecf8a1863ea1719aa

Aeaccd7aa573a81fc4451456a6c073edb5fe9c38

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ