ជីនាងវងគឺជាឱសថ និងបន្លែដែលមានក្លិចឆ្ងុយ ហើយក៏មានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព។ វាមានវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗ។
ជីនាងវង មានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវាអាចការពាររាងកាយមនុស្សពីការខូចខាតរ៉ាឌីកាល់ ការពារកោសិកា និងរចនាសម្ព័ន្ធ DNA ទាំងមូល។ សារធាតុ Viceninare និង Oriinin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មរលាយក្នុងជីនាងវង ជួយការពារពីគ្រោះថ្នាក់ណាមួយចំពោះកោសិកាឈាមស ដែលមានសារៈសំខាន់សម្រាប់ដំណើរការប្រព័ន្ធភាពស៊ាំ និងថែរក្សារចនាសម្ព័ន្ធកោសិកាក្នុងរចនាសម្ព័ន្ធDNA។
Phytochemical គឺជាធាតុសំខាន់មួយផងដែរ។ អ្វីដែលល្អបំផុតអំពីធាតុនេះគឺថាវាជួយក្នុងការការពារជំងឺមហារីកតាមបែបធម្មជាតិ ដូចជាវាព្យាបាលជំងឺមហារីកមាត់ធ្មេញ សួត និងមហារីកស្បែកផងដែរ។ វាក៏ជួយបង្កើនមុខងាររបស់អង់ទីអុកស៊ីដង់បំផ្លាញកោសិកាដែលបង្កគ្រោះថ្នាក់ដែលអាចបណ្តាលឱ្យកើតជំងឺមហារីក ហើយក៏ការពារដុំសាច់មហារីកកុំឲ្យរាលដាលក្នុងខ្លួនមនុស្សផងដែរ។
ជីនាងវងផ្តល់ការការពារប្រឆាំងនឹងការលូតលាស់នៃបាក់តេរី ដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួនមនុស្ស។ សារធាតុក្នុងជីនាងវងធ្វើសកម្មភាពប្រឆាំងនឹងការលូតលាស់របស់ពពួកបាក់តេរី។
បញ្ហាសុខភាពផ្លូវចិត្តគឺជាបញ្ហាទូទៅសំរាប់មនុស្សសព្វថ្ងៃ។ ជីនាងវងមានផ្ទុកម៉ង់ហ្គាណែសមានទួនាទីបង្កើនអត្រាសកម្មភាពបញ្ជូនអេឡិចត្រូនិចនៅក្នុងខួរក្បាល។ សកម្មភាពអេឡិចត្រូនិចនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពផ្លូវចិត្ត។ ជីនាងវងដើរតួនាទីយ៉ាងសំខាន់ក្នុងការរំញោចសកម្មភាពខួរក្បាលដោយបង្កើនមុខងាររបស់វា។
ការវិវត្តទៅជាជំងឺពុកឆ្អឹងគឺជាបញ្ហាមួយដែលនាំឱ្យឆ្អឹងមានដង់ស៊ីតេតិចដែលជាលទ្ធផលប្រែទៅជាដាក់ឆ្អឹង និងបញ្ហារាងកាយដទៃទៀត។ វីតាមីន K ត្រូវបានគេចាត់ទុកថាជាឱសថសម្រាប់ជំនួយដល់ដង់ស៊ីតេឆ្អឹង។ និយាយអំពីវីតាមីន K គឺជាផ្នែកមួយដែលជួយច្រើនក្នុងការថែរក្សាសុខភាពឆ្អឹង។ ឆ្អឹងអាចស្រូបយកបរិមាណកាល់ស្យូមនៅក្នុងខ្លួនកាន់តែមានប្រសិទ្ធភាព ដោយមានជំនួយពីវីតាមីន K។