AK-47 ត្រូវបានគេចាត់ទុកថាជាកាំភ្លើងវែងបែបប្រយុទ្ធ(Assault Rifle )ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោករាប់តាំងពីតំបន់កើតសង្គ្រាម តំបន់មានជម្លោះប្រដាប់អាវុធ រហូតដល់ទៅក្រុមបងតូចបងធំក្នុងពិភពលោក។ ខាងក្រោមជានេះគឺជាចំណុច២០យ៉ាងអំពីកាំភ្លើង AK-47។
AK-47 តំណាងឲ្យអ្វី?
១-ពាក្យ AK សំដៅលើ “Automatic Kalashnikov” គឺជាឈ្មោះអ្នកបង្កើតនិងរកឃើញដំបូងគេ។ លេខ៤៧តំណាងឲ្យឆ្នាំដែលគេផលិតកាំភ្លើងនេះលើកដំបូង។
២-ក្នុងពិភពលោកយើងនេះមានកាំភ្លើងប្រភេទ AK-47 ចាប់ពី៧៥លានដើមទៅ១០០លានដើមនិងមានស្ទើតែគ្រប់ទីកន្លែងក្នុងពិភពលោក។
៣-ក្នុងមួយឆ្នាំៗមានមនុស្ស២៥ម៉ឺននាក់បានស្លាប់ដោយសារឥទ្ធិពល AK-47។
៤-ផ្នែកខ្លះនៃពិភពលោក!កាំភ្លើង AK-47មួយដើមតម្លៃប្រហាក់ប្រហែល១០ដុល្លារប៉ុណ្ណោះ កន្លែងភាគច្រើន!កាំភ្លើងមួយដើមតម្លៃ១០០ដុល្លារដល់៣០០ដុល្លារអាស្រ័យលើកម្រិតអរិភាពនៃតំបន់នោះ។ ជាទូទៅ! កន្លែងណាត្រូវការកាំភ្លើងប្រភេទនេះច្រើនតម្លៃក៏ឡើងទៅតាមនោះដែរ។
៥-កាលពីឆ្នាំ២០០៧កាំភ្លើង AK-47 ដែលផលិតនៅប្រទេសរ៉ូម៉ានីអាចរកទិញបានក្នុងតម្លៃ៣៥០ដុល្លារក្នុងមួយដើមខណៈដែលកន្លែងដទៃទៀតអាចឡើងដល់១៣៩៥ដុល្លារដែលវាសឹងតែស្មើកុំព្យូទ័រយួរដៃទំនើបចុងក្រោយគេមួយទៅហើយ។ អញ្ចឹងក៏ដោយ!មានតែកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិប៉ុណ្ណោះដែលអាចរកទិញស្របច្បាប់នៅអាមេរិក។
៦-ខណៈដែលប្រទេសជាង២០ប្រើប្រាស់កាំភ្លើង AK-47 ចិ្នបាននក្លាយជាប្រទេសផលិតកាំភ្លើងម៉ាក់នេះច្រើនជាងគេ។ថ្វីបើរុស្សីជាម្ចាស់ ជាឈ្មោះប្រទេសដែលផលិតមុនគេ តែពួកគេលែងផលិតច្រើនហើយ តែរុស្សីបានក្លាយជាប្រទេសស្ដុកទុកអាវុធម៉ាកនេះច្រើនជាងគេទៅវិញ។
៧-AK-47 ត្រូវបានផលិត កែប្រែ និងបែងចែកឈ្មោះច្រើនប្រភេទ ប៉ុន្តែវានៅតែឈ្មោះឡ AK-47ដដែល។ អ្វីដែលដូចគ្នាគឺកាំភ្លើងនេះមានបង់គ្រាប់រៀងកោងបត់់ដូចផ្លែកចេកដូចៗគ្នាទាំងអស់។
៨-មានប្រទេសមួយចំនួនចង់ទទួលបានប្រាក់ចំណេញពីការផលិតកាំភ្លើង AK-47នេះលក់។ កាលពីឆ្នាំ២០០៦ ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាលោក Hugo Chavez បាននាំចូលកាំភ្លើងនេះ១០ម៉ឺនដើមហើយក្នុងឆ្នាំ២០១២ លោក Chavezប្រកាសថាបានចាប់ផ្ដើមបង្កើតរោងចក្រមផលិតកាំភ្លើង AK-47 នៅភាគខាងលិចប្រទេសរបស់គាត់។
៩-សួរថាតើ AK-47បានជ្រាតចូលទៅក្នុងតំបន់ដែលមានជម្លោះនិងគ្រោះថ្នាក់បំផុតតាមរបៀបណា? បេសកកម្មសម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក(CIA)បានបង្ហាញថាកាំភ្លើង AK-47 ជ្រាតចូលក្នុងទឹកដីអាហ្វហ្គានីស្ថានតាមរយៈការឈ្លានពានរបស់សហភាពសូវៀតកាលពីអំឡុងទសវត្សឆ្នាំ១៩៧០។ ទាហាននិងក្រុមកងជីវពលមួយចំនួនបានទទួលជំនួយជាអាវុធ AK-47លោកខាងលិចទៅប្រយុទ្ធជាមួយកងទ័ពរុស្សីដែលកាន់ក្នុងដៃស្រាប់។
១០-តើទំនាស់អ្វីដែលនាំឱ្យ AK-47 ត្រូវបានគេចាប់អារម្មណ៍ដល់លោកខាងលិច? មនុស្សនៅលោកខាងលិច ដំបូងឡើយបានឃើញរូបរាង KA-47នៅឆ្នាំ១៩៥៦ពេលដែលទាហានសូវៀតបានយកទៅបង្គ្រាបបដិវត្តិមួយក្នុងប្រទេសហុងគ្រីដេលពេលនោះបានធ្វើឲ្យប្រជាជនស៊ីលស្លាប់រាប់រយនាក់។
១១-កាំភ្លើងមួយុនេះគេមិនកំណត់ការប្រើប្រាស់សម្រាប់តែទាហានឬក៏ជនស៊ីវិលនោះទេ។ នរណាក៏អាចប្រើបានដែរ។ កាលពីថ្ងៃទី០៥ខែធ្នូឆ្នាំ៣២០០៧ ក្មេងជំទងវ័យ១៩ឆ្នាំម្នាក់បានបាញ់រះក្នុងផ្សារទំនើប Nebraska ក្នុងប្រទេសអាមេរិកដោយសម្លាប់មនុស្ស៨នាក់ និងរបួស៣នាក់ មុនពេលតម្រង់កាណុងបាញ់ខ្លួនឯង។
១២-ជនល្បីក្នុងពិភពលោកណាខ្លះធ្លាប់ប្រើប្រាស់ AK-47? ក្នុងនវីដេអូឃ្លីបមួយចំនួន មេភេរវករ អាល់កៃដា លោក Osama bin Ladenតែងតែងបង្ហាញពីការបាញ់កាំភ្លើង AK ហើយលោកសាដាម ហ៊ូសេនពេលចាប់ខ្លួនលោកបានក៏ស្ពាយកាំភ្លើង AK-47 នេះចំនួន២ដើមផងដែរ។
១៣-តើឧទាហរណ៍អ្វីដែលបង្ហាញពីឥទ្ធិពលរបស់កាំភ្លើងទៅលើនយោបាយអាហ្វ្រិក? AK-47 មានឥទ្ធិពលដំបូងបំផុតក្នុងនយោបាយនៃទ្វីបអាហ្វ្រិកកាលពីឆ្នាំ១៩៨៩។ លោកCharles Taylor(សកម្មជននយោបាយ)បានចូលឈ្លានពានទីក្រុង Monrovia រដ្ឋធានីនៃប្រទេសឡេបេរីយ៉ាដោយមានទាហានជាង១០០នាក់ប្រដាប់ដោយកាំភ្លើង AK-47. គាត់បានរៀបចំធ្វើរដ្ឋប្រហារដោយជោគជ័យនិងបានកាន់កាប់ប្រទេសអស់រយៈពេល ៦ ឆ្នាំដោយបំពាក់អាវុធដល់មនុស្សពេញវ័យនិងកុមារដោយកាំភ្លើង AK-47 ។
១៤-តើប្រទេសណាខ្លះយក AK-47 ធ្វើជាអាវុធសម្រាប់កងទ័ពឈរជើងជាផ្លូវការរបស់ខ្លួន?មានកងទ័ពរបស់ប្រទេសជាង៥០កំពុងជ្រើសរើសយក AK-47 ជាអាវុធផ្លូវការរបស់ខ្លួន។ ចិន អេហ្ស៊ីប គុយបា សៀរ៉ាឡេអូន សូម៉ាលី ស៊ូដង់ ស៊ីរី អ៊ីរ៉ង់ និងអ៊ីរ៉ាក់...។
១៥-ទាហានអាមេរិកមួយចំនួនបានបង្ហាញពីការពេញចិត្តនឹងប្រើចំពោះកាំភ្លើង AK-47 ជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ាក់ ឬអាហ្វហ្គានីស្ថានដែលសម្បូរធូលី និងខ្សាច់ខណៈដែលទាហានអាមេរិក M-16 របស់ពួកគេត្រូវស្ទះបាញ់មិនចេញហើយដោយឡែក AK-47 អាចបាញ់បានយ៉ាងស្រួល។
១៦-កងទ័ពអ៊ីរ៉ាក់ថ្មីដែលបង្កើតឡើងក្រោយឆ្នាំ ២០០៧ ដំបូងឡើយត្រូវបានបំពាក់ដោយកាំភ្លើង AK-47 ដែលសហរដ្ឋអាមេរិកត្រូវទិញពីប្រទេសហ្សកដានី។ ទោះយ៉ាងណា! ក្រោយមក រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមចេញនូវប្រភេទ M-16 ឲ្យពួកគេកាន់វិញ ដោយសារតែភាគច្រើននៃកាំភ្លើង AK-47 កំពុងនៅក្នុងកណ្តាប់ដៃរបស់ក្រុមបះបោរ។
១៧-តើ AK-47 ចូលមកដល់ដីអ៊ីរ៉ាក់ក្នុងសង្គ្រាមជាមួយអាមេរិកមកពីប្រភពណា? នៅឆ្នាំ ២០០៤ និង ២០០៥ កាំភ្លើង AK-47 ចំនួន ៥០.០០០ ដើមនិងអាវុធស្រដៀងគ្នាត្រូវបានយកចេញពីប្រទេសបូស្នៀនិងស៊ែប៊ី ដើម្បីយកទៅប្រើប្រាស់នៅអ៊ីរ៉ាក់ដោយអ្នកម៉ៅការឯកជនដែលធ្វើការឱ្យមន្ទីរបញ្ចកោណ ដោយមានការយល់ព្រមពីកម្លាំងសន្តិសុខណាតូនិងកម្លាំងសហគមន៍អឺរ៉ុបនៅបូស្នៀ។
១៨-អំឡុងអាមេរិកលុកលុយអីរ៉ាក់ហើយអំឡុងសង្គ្រាមក្នុងឆ្នាំ២០០៤-២០០៥ មន្ទីរបញ្ចកោណបានបាត់បង់នូវកាំភ្លើងវែង AK-47 ចំនួន ១១០,០០០ ដើមនិងកាំភ្លើងខ្លី ៨០,០០០ ដើមដែលបានប្រគល់ទៅឱ្យកម្លាំងសន្តិសុខអ៊ីរ៉ាក់។
១៩-តើអ្នកបង្កើតកាំភ្លើង AK-47 ធ្លាប់ទទួលបានចំណូលពីការបង្កើតរបស់ខ្លួនដែរឬទេ? លោក Mikhail Kalashnikov ទទួលបានតែប្រាក់ខែរបស់សហភាពសូវៀតសម្រាប់ការបង្កើត AK-47 ប៉ុណ្ណោះ ប៉ុន្តែគាត់សង្ឃឹមថានឹងទទួលបានប្រាក់ពីម៉ាក Kalashnikov vodka ដែលត្រូវបានទទួលស្គាល់ជាសកលសម្រាប់ការដែលគាត់បានផ្តល់សិទ្ធិឱ្យឈ្មោះរបស់គាត់ដល់ក្រុមហ៊ុនផលិតស្រាវ៉ូដកាពីក្រុមហ៊ុនផ្សេងគ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ Kalashnikov រកលុយបានច្រើនបំផុតក្នុងការបង្ហាញមុខនៅពិធីបង្ហាញអាវុធ។
២០-កាំភ្លើង AK-47 របស់រុស្ស៊ីគឺជាផ្នែកមួយនៃទង់ជាតិទាំងម៉ូហ្សំប៊ិក ដែលជាប្រទេសនៅអាហ្វ្រិកខាងត្បូង និងក្រុម Hezbollah ដែលជាគណបក្សនយោបាយនិងក្រុមអ្នកកាន់សាសនាឥស្លាមស៊ីអានិងក្រុមទាហាននៅប្រទេសលីបង់៕
រក្សាសិទ្ធ៖ ក្នុងស្រុក