យោងតាមការស្រាវជ្រាវថ្មីដោយវិទ្យាស្ថានសន្តិភាពឈានមុខ(leading peace institute)បានឲ្យដឹងថាប្រទេសចិនបានជាប់ចំណាត់ថ្នាក់ជាអ្នកផលិតអាវុធធំជាងគេទី ២ លើពិភពលោក។ មហាអំណាចយក្សនៅអាស៊ីមួយនេះ បានលោតនាំមុខមហាអំណាចនុយក្លេអែររុស្ស៊ីដែលចិនធ្លាប់តែទិញអាវុធជាច្រើនឆ្នាំមកហើយនោះ។
វិទ្យាស្ថានស្រាវជ្រាវរបស់ស៊ុយអែតបានប្រកាសកាលពីថ្ងៃច័ន្ទថា ចិនបានឡើងមកឈរជាមហាអំណាចផលិតអាវុធធំជាងគេ ពីក្រោយសហរដ្ឋអាមេរិកដែលឈរលេខ១រាប់ទសវត្សមកហើយនោះ។
https://twitter.com/SIPRIorg/status/1221685537733533696?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed&ref_url=https%3A%2F%2Fwww.dw.com%2Fen%2Fchina-is-now-worlds-2nd-biggest-weapons-producer-sipri-report%2Fa-52160429
ការស្រាវជ្រាវថ្មីពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) បង្ហាញថាក្រុមហ៊ុនផលិតអាវុធក្នុងកងទ័ពចិនចំនួន ៤ ផ្សេងគ្នាបាន បង្កើតនិងផលិតអាវុធសម្រាប់លក់បានគ្រប់គ្រាន់ ហើយក្រុហ៊ុនទាំងបួននេះបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនអាវុធធំ ៗ ចំនួន ២០ នៅលើពិភពលោក។ លុយរបស់ក្រុមហ៊ុនទាំងបួនរួមបញ្ចូលគ្នាមានតម្លៃ ៥៤.១ ពាន់លានដុល្លារ (៤៩.១ ពាន់លានផោន) ក្នុងឆ្នាំ ២០១៧ ។
SIPRI បានប្រកាសថា៖"ការស្រាវជ្រាវនេះតំណាងឱ្យរូបភាពដ៏ទូលំទូលាយបំផុតនៃការផលិតអាវុធរបស់ក្រុមហ៊ុនចិន។ ពួកគេក៏បានកត់សម្គាល់ផងដែរថាតួលេខថ្មីនេះ ទំនងជាមិនត្រូវតាមតួរលេខដែលមានតម្លាភាពនៅក្នុងប្រទេសចិននោះឡើយ។ ភាគច្រើនអាវុធសឹងគ្រប់ប្រទ៣េសរបស់ចិនដែលបានលក់ជារៀងរាល់ឆ្នាំត្រូវបានទិញដោយសាខាផ្សេងៗគ្នានៃកងទ័ពរំដោះប្រជាជនចិនទាំងមូល។
នៅក្នុងរបាយការណ៍មុន ដែលបានផ្សព្វផ្សាយនៅឆ្នាំ ២០១៧ SIPRI បានដាក់ប្រទេសចិននៅចំណាត់ថ្នាក់ទី ៦ នៅលើពិភពលោកប៉ុន្តែតួលេខថ្មីទាំងនេះដាក់នៅពីមុខប្រទេសរុស្ស៊ី។ កាលពីមុនប្រទេសចិនគឺជាអ្នកនាំចូលអាវុធដ៏សំខាន់ពីប្រទេសរុស្ស៊ី។ SIPRI ចាត់ថ្នាក់ក្រុមហ៊ុនឯកជនជាជាងប្រទេស។ ក្រុមហ៊ុនផលិតអាវុធចិនចំនួន ៣ ត្រូវដាក់ក្នុងបញ្ជីឈ្មោះក្រុមហ៊ុមផលិតអាវុធទាំង ១០ក្នុងពិភពលោក៕
ប្រភព៖.dw.com