មនុស្សពីរនាក់ស្រឡាញ់គ្នាប៉ុនណា ក៏គង់តែមានថ្ងៃណាមួយ មានបញ្ហា ការថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្ត មិនយល់ចិត្តគ្នាមិនខាន។ ប៉ុន្តែទោះជាមានរឿងបែបនោះកើតឡើងក៏ដោយ ក៏សូមឱ្យយើងងាកមកប្រឈមមុខដាក់គ្នា ហើយត្រូវចាំថា យើងជាដៃគូនឹងគ្នា មិនមែនសត្រូវនឹងគ្នានោះទេ។
បើថ្ងៃណាមួយ មានរឿង មានបញ្ហា ឬកើតការមិនយល់ចិត្តគ្នា ក៏សូមឱ្យទាំងសងខាង ៖
- កុំដើរចេញពីគ្នាឱ្យសោះ
- ងាកមកប្រឈមមុខ ហើយនិយាយគ្នា
- ព្យាយារកដំណោះស្រាយជាមួយគ្នា
- សួរនាំរកហេតុផលឱ្យបានច្បាស់
- កុំធ្វើបាបចិត្តខ្លួនឯងអី
- កុំឈ្លោះ ស្រែកគំហក ទាំងកំរោល
- កុំកាស់កកាយ រំឭករឿងចាស់ៗ
- កុំយកសម្ដីអ្នកដទៃញុះញុង មកធ្វើជាសាំង
- កុំកុហក ដើម្បីដោះស្រាយបញ្ហាចំពោះមុខ
- កុំសន្យា បើដឹងថាមិនអាចធ្វើបាន
- អ្វីដែលសំខាន់ កុំអាលនិយាយពាក្យបែក ព្រោះតែអារម្មណ៍ឆេវឆាវ។
កុំព្រោះតែបញ្ហាបន្តិចបន្តួច បង្កបង្កើតឱ្យក្លាយជាបញ្ហាធំដុំអី អ្វីក៏ដោយ យើងសុទ្ធតែអាចប្រឈមមុខ ហើយនិយាយគ្នាបានទាំងអស់ គ្មានបញ្ហាណា ដែលថាមិនអាចដោះស្រាយបាននោះទេ។ កុំខឹង ឬអន់ចិត្ត បែរជាស្ងៀមស្ងាត់ គិតច្រើនតែម្នាក់ឯង ទាំងមិនសួរនាំម្ខាងទៀត ព្រោះទម្រាំតែអាចបានជួបគ្នា ស្រឡាញ់គ្នា កាន់ដៃគ្នាដល់ពេលនេះ យើងឆ្លងកាត់រឿងច្រើនណាស់ ដូច្នេះ កុំបែកងាយៗពេក៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ