សេចក្តីប្រកាសបន្ទាន់ពីក្រសួងអប់រំ៖ ការ​អនុវត្ត​វិស្សមកាល​តូច​មុន​កាល​កំណត់​ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប

ថ្មីនេះវីរុស ​Covid-19  នៅប្រទេសកម្ពុជាបានធ្វើឱ្យមហាជនមានការព្រួយបារម្ភជាខ្លាំង ដោយកម្ពុជា បានរកឃើញករណីជំងឺ​ COVID-19 សរុបចំនួ​ន​ ៧​ករណី​ ហើយដោយ ៦​ករណី​ ជាជនបរទេស​ និង​ ១​ករណី​ ជនជាតិខ្មែរ​ ជាពិសេសអ្នកផ្ទុកវីរុស ​Covid-19 ជនជាតិបរទេសមួយរូប ថែមទាំងមានគ្រូបង្រៀននៅសាលាឯកជនមួយរូបផងដែរ។

ដើម្បីទប់ស្ក់ាតការរាតត្បាតនៃវីរុសនេះ ​ក្រសួងអប់រំយុវជន និងកីឡា ​បានចេញសេចក្តីប្រកាសជាបន្ទាន់ឱ្យអនុវត្តនៃការវិស្សមកាលមុនកំណត  នៅគ្រប់សាលារដ្ឋ និងឯកជន នៅទីក្រុង ​និងខេត្តសៀមរាប ​ដើម្បីបញ្ចៀសពីបញ្ហាផ្សេងៗនៃវីរុសនេះ ​ធ្វើឱ្យមហាជនសាទរជាខ្លាំង។

តាមរយៈផេកជាផ្លូវការរបស់ក្រសួងអប់រំបានឱ្យដឹងថា៖ « សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី ការ​អនុវត្ត​វិស្សមកាល​តូច​មុន​កាល​កំណត់​ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប  »។

S 5678

ដោយនៅក្នុងសេចក្តីប្រកាសក៏បានឱ្យដឹងថា ​ការបិទថ្នាក់សិក្សា  វិស្សមនកាលតូចនឹងផ្តើមអនុវត្តចាប់ពិថ្ងៃជូនដំណឹងនៅថ្ងៃទី ​១៤ ខែមីនា ​ឆ្នាំ ​២០២០ ​នេះតទៅ មុនកំណត់ ​រហូតថល់ថ្ងៃបើកបវេសនកាលជាថ្មីតាមកាលបរិច្ឆេទធម្មតា។

សូមអានសេចក្តីប្រកាសដូចខាងក្រោមនេះ ៖

Unnamed

90044943_3446757865350803_8871362736387260416_o