គិតមកទល់ពេលនេះ កម្ពុជាបានរកឃេីញករណីជំងឺ COVID-19 សរុបចំនួន ៧ករណី ហើយដោយ ៦ករណី ជាជនបរទេស និង ១ករណី ជនជាតិខ្មែរ
- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ សុខភាពល្អ នៅសៀមរាប
- ៣ ករណី ជនជាតិអង់គ្លេស (ស្រី២ករណី ប្រុស១ករណី) ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ
- ១ករណី ជនជាតិកាណាដា នៅភ្នំពេញ
- ១ករណី ជនជាតិ បែលហស្សិក នៅភ្នំពេញ
ដោយនៅក្នុងចំណោមជនបរទេស ខាងលើដែលមានផ្ទុកវីរុស Covid-19 ក៏ត្រូវបានគេដឹងថាមានតួនាទីជាគ្រូបង្រៀនមួយនៅសាលាអន្តរជាតិ CIS ដែលចំណុចនេះបានធ្វើឱ្យមហាជនមានការភ័យខ្លាច ជាពិសេសសិស្សៗ និងអាណាព្យាបាលសិស្សដែលសិក្សានៅសាលានោះតែម្តង ដោយទទូចឱ្យមានការបិទទ្វារសាលាជាបណ្តោះអាសន្នទៀតផង។
ហើយសម្រាប់នៅព្រឹកថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២០ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា ពាក់ព័ន្ធនឹងបុរសជនជាតិកាណាដា ដែលធ្វេីការនៅសាលា CIS សាខាកោះពេជ្រ មានឆ្លងជំងឺ កូវីដ ១៩ នោះ ក្រសួងសុខាភិបាល បានស្នេីទៅក្រសួងអប់រំ យុវជន និង កីឡា អោយបិទសាលា CIS សាខាកោះពេជ្រជាបណ្ដោះអាសន្ន ។
ក្រោយការសម្រេចការបិទទ្វារជាបណ្តោះអាសន្ន ក្រុមគ្រូពេទ្យនឹងចុះទៅសំអាតមេរោគនៅសាលានោះ ។ ចំណែកឯបុគ្គលិក និងអ្នកពាក់ព័ន្ធនៅសាលានោះនឹងដាក់អោយស្ថិតនៅក្រោមការតាមដាន ១៤ ថ្ងៃផងដែរ៕