បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅម៉ោង ១៩:០០ នាទីថ្ងៃទី ១៣ ខែមិនា ឆ្នាំ ២០២០ បានធ្វើបច្ចុប្បន្នភាពបន្ថែមទៀតទាក់ទិននឹងវីរុស COVID-19 ដោយក្នុងនោះបានរកឃើញមានអ្នកផ្ទុកវីរុស COVID-19 ចំនួន ២ ករណីបន្ថែមទៀតនៅរាជធានីភ្នំពេញ។
ក្នុងនោះមានម្នាក់ជាបុរសជនជាតិកាណាដាអាយុ ៤៩ ឆ្នាំ និងបុរសជនជាតិបែលហ្សិកអាយុ ៣៣ ឆ្នាំ នៅរាជធានីភ្នំពេញ ហើយអ្នកទាំងពីរបច្ចុប្បន្នកំពុងយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងបន្ទាប់ដាច់ដោយឡែកពីគេ (មិនពាក់ព័ន្ធទៅនឹងនាវា Wiking Cruise Journey ទេ)៕
ប្រភព៖ ក្រសួងសុខាភិបាល