នេះ​ផ្ញើ​ជូន​អ្នក​ផ្អើល​ទិញ​អាល់កុល​ទាំង​កានៗ ​តាម​ពិត​វា​មិន​អាច​ស.ម្លាប់​កូរ៉ូណា​បាន​ទេ ឈប់​ចាញ់​បោក​អ្នក​លក់​ទៅ

បងប្អូន​ជា​ច្រើន​បាន​ផ្អើល​ទៅ​ទិញ​អាកុល​ទាំង​កានៗ​មក​ចាក់​ដាក់​ដប​តូចៗ ដើម្បី​បាញ់​ទុក​លាង​ដៃ ​ព្រោះ​គិត​ថា​អាច​សម្លាប់​មេរោគ​នៃ​វីរុស COVID-19 បាន។ ប៉ុន្តែ​ការ​យល់​ឃើញ​បែប​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ផ្ទុយ​ទៅ​វិញ​ប្រភេទ​អាល់កុល 97 គេ​ទុក​សម្រាប់​យក​ទៅ​លាយ ពុំ​ដូច្នោះ​ទេ​នឹង​ងាយ​ហើរ​លឿន គ្មាន​ប្រសិទ្ធ​ភាព ហើយ​ខូច​ស្បែក​របស់​អ្នក​ប្រើប្រាស់​ទៀត​ផង។

89035917_2270793573215008_5585062557028188160_n

Mm 5

S 210845 1 90 B

តាម​ការ​បកស្រាយ​របស់​ឱសថការី​មួយ​រូប​ឈ្មោះ Sothea Thy បាន​សរសេរ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ថា៖ "

តើបងប្អូនទិញអាល់កុល97ដឺក្រេ ឬអាល់កុលសុទ្ធទៅធ្វើអ្វី?

ដំបូងខ្ញុំគិតថា ពួកគាត់ទិញយកទៅពង្រាវប្រើប្រាស់ ដើម្បីកាត់បន្ថយចំណាយ តែគាត់បែជាប្រើទាំងដឺក្រេខ្ពស់ដដែល ព្រោះគិតថាអាល់កុលកាន់តែខ្ពស់ មេរោគកាន់តែងាប់អស់។

សូមបងប្អូនជ្រាបថា អាល់កុលដែលប្រើសម្លាប់មេរោគ គេប្រើអាល់កុលពី 60 ទៅ 80 ដឺក្រេ មិនមែនកាន់តែខ្ពស់កាន់តែងាប់ទេ។ អាល់កុល97 វាងាយហើរ មិនអាចនៅយូសម្លាប់មេរោគកើតទេ ហើយអ្នកលក់អនឡាញដែលប្រូមិនឈប់នឹង គួរសំរាកទៅ ខូចស្បែកគេអស់ហើយ។

ពីខ្ញុំឱសថការី អត់ឱសថស្ថាន 😂

ឱសថការីឧត្តម សុធី នាងសុធា

សូមអរគុណ សុខសប្បាយ!"។

Ice_screenshot_20200313 160709

រំឭកថាវីរុស COVID-19 គិតមកទល់ថ្ងៃទី ១៣ មិនា ឆ្នាំ ២០២០ បាន​ឆក់យក​ជីវិតមនុស្សអស់ប្រមាណ ៤ ៧២០ នាក់​ហើយ ទន្ទឹម​ដែល​អ្នក​ឆ្លង​សរុប​មាន ១២៨ ៣៤៣ ករណី និង​ព្យាបាល​សះស្បើយ​ ៦៨ ៣២៤ ករណី៕

ប្រភព៖ Sothea Thy