បាត់ដំបង៖ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ខេត្តបាត់ដំបង ទទួលភារកិច្ចជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី០៦ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។
ជាក់ស្តែងការប្រារព្ធបុណ្យទន្លេលើកទី០៦នេះ ក៏បានរួមចំណែកផ្សព្វផ្សាយផលិតផលដែលជាស្នាដៃរបស់ខ្មែរ ទៅកាន់អ្នកប្រើប្រាស់ផងដែរ។ ព្រោះថានៅពេលប្រារព្ធពិធីបុណ្យទន្លេផលិតរបស់ខ្មែរជាច្រើនត្រូវបានយកមកបង្ហាញដល់អ្នកមកលេងកម្សាន្ត។
ចំណែកឯការរៀបចំវិញទៀតសោត គឺពិតមានមិនចាញ់ខេត្តដទៃ ជាពិសេសការបំពាក់នូវភ្លើងពណ៍តាមដងវិថីសួនច្បារ និងទីកន្លែងមួយចំនួនទៀតក្នុងក្រុងបាត់ដំបងពិតជាស្រស់ស្អាត ហើយប្លែកគួរជាទីទាក់ទាញចិត្តភ្ញៀវទេសចរណ៍ និងប្រជាជនជុំទីជិតឆ្ងាយអោយមកទស្សនាបុណ្យទន្លេលើកទី០៦ ដែលប្រារព្ធឡើងនៅឯខេត្តបាត់ដំបងផ្ទាល់ខាងម្តង។
ប្រភពរូបភាព ៖ nguon rattanak pitou
រក្សាសិទ្ធដោយ ៖ ក្នុងស្រុក