ដោយសារតែបញ្ហាជំងឺ កូរ៉ូណា វាយលុកពិភពលោក និងសំលាប់ជីវិតមនុស្សអស់រាប់ពាន់នាក់តាមបណ្ដាប្រទេសផ្សេងៗ ក្រុមហ៊ុនយក្សធំៗមួយចំនួនបានបង្ខំចិត្តបិទរោងចក្ររបស់ខ្លួនបណ្ដោះអាសន្ន សាលារៀននៅតាមតំបន់មួយចំនួនក៏ត្រូវបិទទ្វារបណ្ដោះអាសន្ន ដេីម្បីការពារពីការរាតត្បាតពីជំងឺនេះ ដែលនេះវាធ្វេីអោយប៉ះពាល់ដល់ចំណូល និងធ្វេីអោយមានវិបត្តិសេដ្ឋកិច្ចជុំវិញពិភពលោកផងដែរ ។ ស្របគ្នានេះដែរ វិស័យភាពយន្តហូលីវូដក៏អាចនឹងរងផលប៉ះពាល់ធ្ងន់ដែរ ជាពិសេសខ្សែភាពយន្តធំៗដែលត្រៀមនឹងដាក់បញ្ចាំងតាមរោងកុនទំនេីប ដូចដែលយេីងដឹងហេីយថា ប្រទេសចិន និង អ៉ឺរ៉ុប ជាទីផ្សារធំដែលត្រូវវាយលុករកចំណូល នៅពេលដែលជំងឺ កូរ៉ូណា ធ្វេីអោយប្រទេសទាំងនេះជ្រួលច្របល់ គ្មានអ្នកណានៅគិតរឿងមេីលកុនសំខាន់ជាងសុវត្ថិភាពអាយុជីវិតខ្លួនឯងទេ ណាមួយដោយសាររោងកុនជាកន្លែងប្រជុំទៅដោយមុស្សច្រេីន អាចនឹងមានហានិភ័ខ្ពស់ ។
ខាងក្រោមនេះជាខ្សែភាពយន្តដែលត្រូវលេីកថ្ងៃចាក់បញ្ចាំង ៖
១. The New Mutants (មិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់)
២. Mulan (មិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់)
៣. Antlers (មិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់)
៤. No Time To Die (លេីកទៅខែ 11 ឆ្នាំ 2020)
៥. Peter Rabbit 2 (លេីកទៅខែ 8 ឆ្នាំ 2020)
៦. The Lovebirds (មិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់)
៧. A Quiet Place II (មិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់)
៨. Fast 9 (លេីកទៅខែ 4 ឆ្នាំ 2021)
សំរាប់រឿង Black Widow មិនទាន់មានការបញ្ជាក់ផ្លូវការនៅឡេីយទេ តែអាចនឹងលេីកថ្ងៃបញ្ចាំងដូចគ្នា៕
ប្រភព៖ ពោតផ្ទុះ-PopcorrnKH