កាំភ្លើងវែងមានប្រវត្តិមកយូរអង្វែងគួរសមចាប់តាំងពីបង្កើតឡើងដំបូងរហូតមកដល់បច្ចុប្បន្នហើយវាក៏ត្រូវបានគេបង្កើតឡើងច្រើនប្រភេទច្រើនសណ្ឋាន និងមានម៉ាកខុសៗគ្នាដែរពីប្រទេសមួយទៅប្រទេសមួយ ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុន តែយ៉ាងក៏ដោយគុណភាពក៏រឹតតែខុសគ្នាផងដែរ។
ខាងក្រោមនេះគឺជាកាំភ្លើងវែងដែលមានគុណភាពល្អបំផុតបនិងទំនើបបំផុតទាំង១០ក្នុងពិភពលោក៖
១0-AK-101
AK-101 ត្រូវបានរចនាឡើងក្នុងប្រទេសរុស្សីសម្រាប់លក់ក្នុងទីផ្សារអាវុធអន្តរជាតិ។ AK-101 អាចដាក់បង់ដែលមានគ្រាប់ប្រភេទ 5.6X45mm NATO បានច្រើនជាមួយនឹងភាពភាពជឿជាក់ខ្ពស់។ សមត្ថភាពរបស់កាំភ្លើងនេះអាចប្រើប្រាស់ទាំងស្វ័យប្រវត្តិនិងពាក់កណ្ដាលស្វ័យប្រវត្តិដែលវាមានភាពស្រដៀងទៅនឹងម៉ាកកាំភ្លើងដ៏ល្បីបំផុត AK-47 ដែរ គ្រាន់តែខុសគ្នាត្រង់រចនារូបរាងខុសគ្នាបន្តិចបន្តួច។
កម្រិតនៃសន្ទុះធាក់មកក្រោយ(recoil) ហើយនិងភាពជឿជាក់របស់វាបានធ្វើឲ្យកាំភ្លើងនេះស្ថិតក្នុងចំណោមកាំភ្លើងវែងល្អបំផុតដែលផលិតនាពេលកន្លងមក។ ឥណ្ឌូនេស៊ី ហ្វីជី អេហ្ស៊ីប ស៊ីរី...ជាប្រទេសប្រើប្រាស់ច្រើនជាងគេខណៈរុស្សីខ្លួនឯងប្រើប្រាស់តិចតួចបំផុត។
០៩-M4A1៖
M4A1 គឺជាកាំភ្លើងដែលដំណើរការដោយហ្គាស ស្រួលប្រើប្រាស់ ដាក់គ្រាប់លឿនហើយបាញ់បានតែចំគោលដៅពេលបំពាក់កែវឆ្លុះហើយវាគឺជាកាំភ្លើងដែលប្រើប្រាស់យ៉ាងច្រើនរបស់កងទ័ពអាមេរិក។វាត្រូវបានកែប្រែថ្មីឲ្យតូច ស្រាលជាង M16 ដែលជាកាំភ្លើងជំនាន់ដំបូងគេហើយអាចបំពាក់ឧបករណ៍បន្ថែម SOPMODដូចជាពិល និងកាំភ្លើងបាញ់គ្រាប់បែកជាដើម។
ទំហំកាន់តែតូច តម្ងន់កាន់តែស្រាល ជាមួយកម្លាំងធាក់ថយក្រោយតិច វាគឺជាកាំភ្លើងដែលល្អបំផុត និងគួរឲ្យទុកចិត្តបំផុតផងដែរ។
០៨-FAMAS:
វាត្រូវបានគេឌីសាញកន្លែងដាក់បង់គ្រាប់នៅខាងក្រោយកៃហើយវាមានរូបរាងស៊ាំញ៉ាំជាទីបំផុត។ វាជាកាំភ្លើងដែលផលុិតដំបូងនៅឆ្នាំ១៩៦៧ និងប្រើប្រាស់ដោយទាហានបារាំងតាំងពីឆ្នាំ១៩៧៨មកដល់បច្ចុប្បន្ន។ វាជាកាំភ្លើងដែលអាចបំបាក់កាណុងបាញ់គ្រាប់បែកដែលមានទម្ងន់ដល់ទៅកន្លះគីឡូក្រោម។ គុណវិបត្តិតែមួយគត់របស់វាគឺធ្ងន់(៣.៨គីឡូក្រាម)ហើយអ្នកប្រើប្រាស់មានការលំបាកក្នុងការប្រើចលនាពេលប្រយុទ្ធ។
០៧-Galil
Galil គឺជាផលិតផលរបស់ក្រុមហ៊ុនយោធាអ៊ីស្រ្តាអែល Israel Military Industries Ltd., Galilហើយវាជាកាំភ្លើងប្រយុទ្ធដែលមានទំហំតូចបំផុតក្នុងពិភពលោក។ កាំភ្លើងនេះអាចដាក់គ្រាប់ទំហំ5.56X45mm NATO calibre ដែលបំពាក់ក្បាលគ្រាប់សំណ M193 ឬក៏ SS109 ball cartridge។
គេដឹងថាវាមានកម្លាំងធាក់ថយក្រោយទាបហើយស្រួលប្រើប្រាស់ ស្រាលនិងងាយស្រួលយកតាមខ្លួន។ វាមានកំណើតតាំងពីឆ្នាំ១៩៦០ហើយមកដល់ពេលនេះទាហានអ៊ីស្រ្តាអែលនៅតេប្រើប្រាស់វានៅឡើយទេ។
០៦- Steyr AUG:
ជាមួយនឹងទំងន់ស្រាលហើយរឹងមាំ Steyr AUG ផលិតតាំងពីឆ្នាំ១៩៨៨ដោយប្រទេសអូទ្រីសហើយវាជាកាំភ្លើងទំនើបមួយដែលអាចដាក់បងគ្រាប់បួនប្រភេទផ្សេងគ្នា។ វាមានទម្ងន់៣.៧គីឡូក្រាមនិងប្រវែង៧៩០មីលីម៉ែត្រហើយបាញ់បានចម្ងាយជាមធ្យម៣០០ម៉ែត្រ។ប្រទេសដែលកំពុងប្រើប្រាស់មានអាល់ហ្សេរី អូស្រ្ដាលី អាហ្សង់ទីនបនិងជាង៣០ប្រទេសទៀតខណៈកម្ពុជាក័៏ប្រើប្រាស់កាំភ្លើងនេះដែរពិសេស កងទ័ពហ្វ៊ុនស៊ីនប៊ិក FUNCINPEC កាលពីឆ្នាំ១៩៩៧ និងកងទ័ពកម្ពុជាបច្ចុប្បន្នផងដែរ។
០៥-Heckler & Koch G36:
G36 គឺជាកាំភ្លើងដែលប្រើប្រាស់គ្រាប់ទំហំ 5.56X45 mm រចនាដោយក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់Heckler and Koch ដើមទសវត្យទី៩០។ វាត្រូវបានគេផលិតឡើងដើម្បីយកមកជំនួស Heckler & Koch G3ហើយG36 ដំណើរការដោយហ្គាសរុញគ្រាប់មហើយអាចដាក់បង់មាន៣០គ្រាប់និងបង់រាងមូលដែលផ្ទុកបាន១០០គ្រាប់។
វាមានសភាពរឺងមាំនិងធន់ជាង AK-47 ដែលអាចបាញ់ពីក្រោមទឹកឬភក់បានដោយភាពជាក់លាក់។អញ្ចឹងក៏ដោយ! វានៅតែជាកាំភ្លើងដែលមានភាពជឿជាក់តិចជា AK-47 ប៉ុន្តែវាមានរូបភាពស្អាតទំនើប។
០៤-AK-74:
AK-74 មានភាពជាក់លាក់ និងបាញ់ត្រង់គោលដៅជាង AK-47 ហើយដែលដាក់គ្រាប់តូចហើយកម្លាំងធាក់ថយក្រោយតិចតែវាមានភាពស្ដង់ដារល្អមួយក្នុងបញ្ជីនេះ។ វាជាកាំភ្លើងដែលបាញ់ចេញមានលំនឹងល្អជាង AK-47ប៉ុន្តែបើនិយាយអំពីភាពពេញនិយមនោះគឺមិនឈ្នះ AK-47 ទេហើយបើកម្លាំងគ្រាប់រត់ក៏ខ្សោយជាងAK-47ដែរ។ ភាពល្អបំផុតរបស់ AK-74គឺស្រាលហើយដាក់គ្រាប់មានទំហំតូច និងតិចត្រឹម១០គ្រាប់។
០៣- ACRs:
វាមានឈ្មោះពេញថា Adaptive Combat Rifle (ACR) ជាផលិតផលរបស់សហរដ្ឋអាមេរិកហើយអាមេរិករចនារូបរាងដំបូងនៅឆ្នាំ២០០៦ហើយដាក់ឲ្យផលិតនៅឆ្នាំ២០១០ដោយវាមានតួនាទីមកជំនួសសេរ៊ី M16s។ACRs ត្រូវបានគេដឹងច្បាស់ថាជាកាំភ្លើងដែលមានកម្លាំងបុកថតក្រោយតិចបំផុតក្នុងចំណោមកាំភ្លើងវែងទាំងអស់។វាប្រយោជន៍យ៉ាងអស្ចារ្យក្នុងការបាញ់លើរយៈចម្លាយឆ្ងាយ ហើយនេះជាមូលហេតុដែលវាឈរចំណាត់ថ្នាក់លេខ៣ក្នុងបញ្ជីនេះ។
វាមានកម្លាំងរុញគ្រាប់ខ្លាំង មានលំនឹង ហើយអាចកម្ទេចគោលដៅបានយ៉ាងឆាប់រហ័សទៀតផង។ វាមានប្រវែង៦៥៥មីលីម៉ែត្រទម្ងន់៣.៦គីឡូក្រាមនិងក្នុងមួយបង់ដាក់បាន៣០គ្រាប់។ ក្រៅពីទាហានពិសេសអាមេរិក កងទ័ពប៉ូឡូញក៏ប្រើប្រាស់ដែរហើយគេឃើញកាំភ្លើងនេះក្នុងសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន។
០២-FN scar៖
វាមានដើមកំណើតមកពីប្រទេសបែលហ្សិកនិងសហរដ្ឋអាមរិកហើយអ្វីដែលធ្វើឲ្យមកឈរលេខ២ក្នុងបញ្ជីនេះក៏ព្រោះតែវាមានជាកាំភ្លើងទំនើប ថ្មី មានសម្បកពីប្រភេទខុសគ្នាដែលប្រភេទទីមួយអាចដាក់គ្រាប់ M16 និងគ្រាប់ដទៃទៀតបានហើយទី២វាអាចដាក់គ្រាប់ដែលមានភាពស្រដៀងនិងគ្រាប់ AK-47។
វាអាចបាញ់បានលឿន និងមានទំនុកចិត្តក្នុងការបាញ់ជាង M16 ប៉ុន្តែមិនសូវជឿជាក់ដូច AK-47ឡើយ។អញ្ចឹងក៏ដោយ! វាគឺជាការនិយមនិងជម្រើសរបស់អ្នកប្រើប្រាសតែប៉ុណ្ណោះទាំងម៉ាកផ្សេងៗរួមទាំង AK-47 ផងដែរ។ វាកំណើតនៅឆ្នាំ២០០៤ ទម្ងន់ជាង៣គីឡូក្រាមហើយប្រទេសដែលប្រើប្រាស់វាមាន បែលហ្សិក បូស្នៀ ប្រេស៊ីល ឈីលី ស៊ីប្រូស ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ជប៉ុន អាមេរិក ថៃ ម៉ាឡេស៊ី អេស្ប៉ាញ កូរ៉េខាងត្បូង ទួរគី.....។
០១-AK-47:
នៅពេលដែលគេនិយាយដល់កាំភ្លើងវាយប្រហារលេខមួយ(Assault Rifles) AK-47 មានភាពល្បីល្បាញបំផុតនិងគួរឲ្យជឿជាក់។ ការសិក្សាលើកាំភ្លើងជាច្រើនបានបង្ហាញថាកាំភ្លើង AK-47 នៅតែអាចប្រើបាន សូម្បីតែវាត្រូវបានរថក្រោះជាន់ ប្រឡាក់ភក់ បាញ់ក្នុងទឹក ហើយសូម្បីតែវាចាស់ វាច្រេះយ៉ាងណាក័៏ដោយ។ វាជាកាំភ្លើងវាយប្រហារដែលគេប្រើជាទូទៅបំផុតនៅលើពិភពលោក។ កាំភ្លើង AK-47 បានសម្លាប់មនុស្សច្រើនជាងកាំភ្លើងវាយប្រហារផ្សេងទៀតដែលធ្លាប់មាន។ ក្រៅពីកត្តាដែលអាចជឿជាក់បាន មូលហេតុមួយទៀតដែលកាំភ្លើង AK-47 ពេញនិយមគឺដោយសារតែវាមានតម្លៃថោក ហើយត្រូវបានផលិតក្លែងក្លាយ និងលក់នៅក្នុងទីផ្សារខុសច្បាប់នៅជុំវិញពិភពលោក។
ប្រភព៖ Military
រក្សាសិទ្ធិអត្ថបទ៖ ក្នុងស្រុក