សូម្បីតែកំពូលតារាសម្តែងហូលីវូតលោក ​Tom Hanks និងភរិយា ក៏បានរកឃើញថាមានផ្ទុកវីរុស ​Covid-19 ដែរ

ស្ទើរតែមិនគួរឱ្យជឿសោះថា ​សូម្បីតែតារាល្បីលំដាប់ហូលីវូដ  លោក ​Tom Hanks និងភរិយា ​កាលពីប៉ុន្មានម៉ោងនេះក៏ត្រូវបានគេប្រកាសឱ្យដឹងថា ​មានផ្ទុកកវីរុសកូរ៉ូណា ​Covid-19  ដែរនេះបើយោងតាមរយៈប្រភពសារព័ត៌មាន ​Dailymail។

25868184 8102785 Image A 8_1583985993665

តារាហូលីវូត ​Tom  Hanks  បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកជាផ្លូវការរបស់លោកប្រមាណជា ​៥ម៉ោងមុនថា៖ « សួស្តីអ្នកគ្រប់គ្នា!​ ខ្ញុំនិងភរិយា កំពុងស្ថិតក្នុងប្រទេសអូស្ត្រាលី។ ពួកយ៉ាងមានអារម្មណ៍ហត់នឿយតិចតួច ដូចជម្ងឺផ្តាសាយដែរ ដោយមានការចុករោយរាងកាយ។ Rita ភរិយាខ្ញុំមានអាការៈរងាញាក់ម្តងៗ និងគ្រុនក្តៅតិចតួច។ ដូច្នេះដើម្បីប្រាកដចិត្ត និងស្ថានការកំពុងតែពិភពលោកមានបញ្ហាវីរុសរាតត្បាត ពួកយើងក៏បានទៅធ្វើតេស្តរកមេរោគ Coronavirus ហើយលទ្ធផលនោះគឺ វិជ្ជមាន ។ ចឹងឥឡូវត្រូវធ្វើម៉េចទៀត? គឺខាងពេទ្យមានក្បួនច្បាប់ត្រឹមត្រូវ និងការព្យាបាលសម្រាប់យើងហើយ។ ពួកយើងទាំង២នាក់ នឹងត្រូវបានបន្តការធ្វើតេស្ត និងតាមដានសុភាពបន្តទៀត។ មួយថ្ងៃសោះ រឿងមិននឹកស្មានអ្វីក៏អាចកើតឡើងដែរ មែនទេ? ពួកយើងនឹងជូនដំណឹងជាបន្តបន្ទាប់ពីសុខភាពពួកយើង។  ថែខ្លួនផងគ្រប់គ្នា! Hanx.»។

S 487

25864292 8102785 Actor_Tom_Hanks_and_his_wife_Rita_Wilson_have_tested_positive_fo M 53_1583976086769

25867710 8102785 Image A 79_1583985097279

គួរឱ្យដឹងផងដែរថា ​តារាទាំង២ដួងនេះថ្មីៗនេះស្ថិតនៅក្នុងទីក្រុង Gold Coast ប្រទេសអូស្ត្រាលី ដើម្បីត្រៀមខ្លួនថតខ្សែភាពយន្តមួយដែលនិពន្ធដោយម្ចាស់ពានរង្វាន់អូស្កា  Baz Luhrmann ដឹកនាំដោយ Elvis Presleyនិងផលិតដោយផលិតកម្មយក្ស Warner Bros។ ​តែសម្រាប់ការថតខ្សែភាពយន្តនេះនឹងបន្តដំណើរការទៀតឬយ៉ាងណា​ យើងនឹងរង់ចាំមើលបន្តទៀតទាំងអស់គ្នា ៕

ប្រភព៖ ​DailyMail

25865568 8102785 Image A 69_1583978913763

25359418 8059469 Image A 28_1582984127283