វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានមានប្រសាសន៍នៅយប់ថ្ងៃពុធ (ថ្ងៃទី ១១ ខែមីនា) ថាលោកនឹងបញ្ឈប់រាល់ការធ្វើដំណើរពីអឺរ៉ុបមកកាន់សហរដ្ឋអាមេរិករយៈពេល ៣០ ថ្ងៃ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយលោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍ថាការអាបិទជើងហោះហើរពីអឺរ៉ុបដីគោកនេះនឹងចាប់ផ្តើមនៅយប់រថ្ងៃសុក្រ។ លោកប្រធានាធិបតីក៏បានបន្ថែមទៀតថា " ការបញ្ឈប់ការធ្វើដំណើរនេះ នឹងមិនបិទជើងហោះហើរពីចក្រភពអង់គ្លេសនោះឡើយ"៕
ប្រភព ៖ Channelnewsasia