ពិភពលោក ៖ ប្រហែលជាកន្លះម៉ោងមុននេះ ផេកផ្លូវការរបស់អង្គការសុខភាពពិភពលោកហៅកាត់ថា(WHO) បានធ្វើការប្រកាសដោយទទួលស្គាល់ជំងឺCoVid-19ជាប្រភេទជំងឺរាតត្បាតដ៏កាចសា.ហាវ ដោយបានបង្ហោះថា
"នៅប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងរំពឹងថានឹងមានចំនួនករណីនៃចំនួនអ្នកស្លា.ប់និងចំនួនប្រទេសមួយចំនួនដែលរងផលប៉ះពាល់មានការកើនឡើងខ្ពស់។ អង្គការសុខភាពពិភពលោកកំពុងវាយតម្លៃការផ្ទុះឡើងនេះហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកម្រិតនៃការរាលដាលនិងភាពធ្ងន់ធ្ងរនិងកម្រិតនៃភាពអសកម្មមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខ។
ដូច្នេះយើងបានធ្វើការវាយតម្លៃថាវីរុសCovid-19ត្រូវបានកំណត់ថាជាជំងឺរាតត្បាត។
ក្រោយពីខាងអង្គការសុខភាពពិភពលោក(WHO)បង្ហោះនូវព៌ត័មានផ្លូវការបែបនេះ ក៏ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកបញ្ចេញមតិជុំវិញពិភពលោក ជុំវិញរឿងរ៉ាវទាំងអស់នេះ។
ជាមួយគ្នានេះផងដែរ អង្គការសុខភាពពិភពលោក(WHO)ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយត្ម័ខ្ពស់ ជាមួយការថែរក្សាសុខភាពនិងអនាម័យផ្សេងៗប្រចាំថ្ងៃផងដែរ ។
ប្រភព ៖ BBCNEWS , world health organization (who)
រក្សាសិទ្ធដោយ ៖ ក្នុងស្រុក