អបិយជំនឿ ៖ គេថាយើងនឹងត្រូវខ្មោចលង បើសិនជារាសីយើងទាបរឺខ្ពស់ អាស្រ័យទៅលើខ្លួនយើង តែអ្នកខ្លះនិយាយថា ខ្លួនឧស្សាហ៍ជួបហេតុការណ៍នៃការលងបន្លាចបែបនេះ ជាញឹកញយដោយសារតែខ្លួនមានក្រញៅខ្មោចលង មិនថាក្នុងសាលារៀន វត្តអារាមរឺក្នុងបន្ទប់ទឹក។
ជាក់ស្តែងយោងតាមផេកហ្វេសបុកមួយឈ្មោះ " ifl rupp confessions "បានធ្វើការបង្ហោះសសេររៀបរាប់ទាក់ទងនឹងហេតុការណ៍ខ្មោចលងតាំងថ្ងៃស្រស់ៗពិតៗក្នុងបន្ទប់ទឹក ដ៏គួរអោយព្រឺក្បាល ដែលម្ចាស់ផេកក៏បានសសេររៀបរាប់យ៉ាងក្បោះក្បាយថា
#IFLRC6700
A sequel to #IFLRC6515 (ខ្មោចលង)
Since a lot of you guys have requested me to write my hauntingly experience in details, so here it goes.
Note: គេថាខ្មោចលងតែពេលយប់ទេ តែខ្ញុំថាអាប្រភេទដែលលងថ្ងៃត្រង់ហ្នឹងគឺវាស្តែងជាង! បេីមិនជឿ សូមកុំប្រមាថ ចាំជួបខ្លួនឯងផ្ទាល់តែម្តងទៅ។ សរសេរនេះមិនមែនបន្លាចបងប្អូនទេ គ្រាន់តែចែករំលែកបទពិសោន៍ព្រឺព្រួចតែប៉ុណ្ណោះ។
បន្ទប់ទឹកអគារមួយនោះ (សូមមិនបញ្ចេញឈ្មោះ) ជាបន្ទប់ទឹកដែលខ្ញុំចូលចិត្តដោះទុក្ខសត្វជាទីបំផុត ព្រោះមានអនាម័យល្អ។ ម្សិលមិញជាលេីកទីមួយហេីយសម្រាប់ខ្ញុំ ដែលខ្ញុំមានអារម្មណ៍ថាត្រជាក់ហេីយព្រឺឆ្អឹងខ្នង។ ធម្មតា តែមានអីប្លែក អារម្មណ៍ខ្ញុំគឺអត់ស្រួលទេ។ ថ្ងៃត្រង់គឺជាពេលបាយ ដូច្នេះហេីយមិនសូវមាននរណានៅលេីអគារ ហ្នឹងទេ។ សភាពស្ងាត់ជ្រងំ ឮសូរតែសំឡេងសម្រឹបជេីងដែលខ្ញុំឡេីងជណ្តេីរហ្នឹងឯង។ ពេលឡេីងទៅដល់បន្ទប់ទឹក លេីកនេះចម្លែកណាស់ ដាច់ភ្លេីងទៀត។ ខ្ញុំក្រឡេកមេីលឆ្វេងស្តាំ អត់មានឃេីញនរណាទេក្រៅពីខ្លួនឯង។ បំណាច់ត្រូវបន្ទោរបង់ទៅហេីយ ខ្ញុំក៏សម្រេចចិត្តចូលបន្ទប់ទឹកដេីមគេ។ នៅក្នុងបន្ទប់ទឹកគឺងងឹតខុសពីធម្មតា សូម្បីតែថ្ងៃក៏ចូលមិនដល់ផង។
នៅពេលដែលខ្ញុំហៀបនឹងបេីកទ្វារបន្ទប់ទឹក ខ្ញុំដូចជាមានអារម្មណ៍ថានរណាម្នាក់បានចូលពីក្រោយខ្ញុំ ដោយហេតុថាមានខ្យល់បកមួយវឹបពីក្រោយខ្នងខ្ញុំ។ ខ្ញុំងាកទៅមេីល គឺគ្មានឃេីញអ្វីក្រៅពីបន្ទប់ទឹកទទេស្អាត គ្មានមនុស្ស គ្មានភ្លេីង គ្មានសំឡេងនោះទេ។ នៅក្នុងបន្ទប់ទឹក ខ្ញុំអង្គុយទាំងបែកញេីសសស្រាក់ ភ្នែកសម្លឹងមេីលជញ្ជាំងនិងពិដាន ព្រោះខ្លាចមានអ្វីម្យ៉ាងកំពុងសម្លឹកមកខ្ញុំវិញពីខាងលេី។ ការឮសំឡេងខ្យល់ជារឿងធម្មតា តែហេតុអីស្តាប់យូរៗទៅ សំឡេងខ្យល់នោះដូចជាសំឡេងថ្ងូរគ្រឡួចទៅវិញ? ខ្ញុំក្រញែងខ្លួនទាំងភ្នែកសស្លឺត។ ខ្ញុំខ្លាចតែម្យ៉ាងគត់គឺ ពេលកំពុងបន្ទោរបង់ ស្រាប់តែមានក្បាលអឺតមកពីប្រឡោះជញ្ជាំងបន្ទប់ទឹកមួយទៀត។ បែកអារម្មណ៍ បន្ទោរបង់លែងចេញ ខ្ញុំក៏ចេញមកក្រៅដេីម្បីលាងដៃ។ មួយសន្ទុះក្រោយមក ក៏ឮសូរសំឡេងចាក់ទឹក។ ហេីយខ្ញុំក៏លែងភ័យទៅវិញដោយគិតថា មានមនុស្សដែរតេី! បន្ទាប់ពីលាងដៃ ខ្ញុំក៏ឆ្លៀតបាញ់ទឹកអប់បន្តិច (ជាទម្លាប់មុនទៅផ្ទះ)។ នៅពេលដែលខ្ញុំសម្លឹងកញ្ចក់ដេីម្បីវែកសក់ ខ្ញុំមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងឈរសម្លក់ខ្ញុំពីខាងក្រោយខ្នងយ៉ាងម៉េចទេ តែពេលខ្ញុំមេីលឲ្យជាក់ ក៏ស្រាប់តែបាត់ទៅវិញ។ ខ្ញុំគិតច្រេីនពេកហេីយ ព្រោះមួយរយៈនេះពឺតរៀនឡេីងចង់ឡប់ខួរ។ ខ្ញុំគ្រវីក្បាលហេីយលុបមុខចេញ ដេីម្បីកុំឲ្យខ្លួនឯងគិតច្រេីនទៀត។ យូរៗទៅកាន់តែយូរៗទៅ បន្ទប់ទឹកកាន់តែស្ងាត់ៗទៅ។ ខ្ញុំឆ្ងល់ថាចុះអ្នកចូលបន្ទប់ទឹកអម្បាញ់មិញបែបគេងលក់បាត់ហេីយទេដឹង? ខ្ញុំដេីរទៅអេីតមេីលបន្ទប់នីមួយៗយឺតៗ...។ បងប្អូនអេីយ! បន្ទប់ទឹកទទេស្អាត គ្មាននរណាម្នាក់បានចូលឡេីយសូម្បីតែដំណក់ទឹកមួយគ្រាប់នៅលេីឥដ្ឋ ក៏គ្មានផង។ រួចចុះមុនហ្នឹងនរណាជាអ្នកចាក់ទឹក?
ប្រភព ៖ ifl rupp confessions
រក្សាសិទ្ធដោយ ៖ ក្នុងស្រុក