ផ្ទុះការភ្ញាក់ផ្អើលជាថ្មីម្តងទៀតហើយសម្រាប់ល្ងាចថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ នេះ ក្នុងការថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងសុខាភិបាល ថានៅប្រទេសកម្ពុជាបានរកឃើញអ្នកមានផ្ទុកវីរុស Covid-19 មួយករណីទៀត។
តាមការរៀបរាប់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីមួយទៀតដែលរកឃើញផ្ទុកវីរុស Covid-19 គឺជាស្ត្រីជនជាតិអង់គ្លេស អាយុ ៦៥ឆ្នាំ មកពីកាប៉ាល់ទេសចរណ៍ ដោយការរកឃើញនេះគឺស្ថិតនៅក្នុងខេត្តកំពង់ចាម។
គួរឱ្យដឹងផងដែរថា ស្ត្រីជនជាតិអង់គ្លេស ដែលមានផ្ទុកវីរុស Covid-19 នេះ កំពុងតែត្រូវបានដឹកយកមកសម្រាកព្យាបាល និងដាក់បន្ទប់ដោយឡែកនៅក្នុងមន្ទិរពេទ្យខេត្តកំពង់ចាម៕