បែកគ្នាមួយរយៈ! បើយើងទាំងពីរនាក់ខ្វះគ្នាមិនបាន ចាំយើងត្រឡប់មកជួបគ្នាវិញ

ដឹងថា ការដែលត្រូវដាក់គម្លាត ឱ្យឃ្លាតឆ្ងាយពីគ្នានេះ វាមិនល្អសម្រាប់ទំនាក់ទំនងឡើយ ព្រោះភាពនៅឆ្ងាយ និងព្រងើយកន្តើយ ជាហេតុចម្បងដែលនាំឱ្យយើងទាំងពីរ ត្រូវតែបែកចែកផ្លូវគ្នា។

ប៉ុន្តែព្រោះតែការដែលយើងនៅក្បែរគ្នា និងការដែលព្យាយាមជួបគ្នា វាហាក់ដូចជាការបង្ខំចិត្តអ៊ីចឹង តាមពិត ចិត្តយើងវាដូចជាធុញទ្រាន់នឹងគ្នាមួយពេលៗទៅហើយ ដូច្នេះហើយ មានតែការដកគ្នាមួយរយៈ នៅឆ្ងាយពីគ្នាសិន ទុកពេលវេលាឱ្យគ្នា គិត និងពិចារណាសាជាថ្មីឡើងវិញ ថារវាងយើងទាំងពីរ នៅមានចិត្ត និងមនោសញ្ចេតនាចំពោះគ្នាដែរឬទេ? បើយើងអស់ចិត្ត អស់អារម្មណ៍ចំពោះគ្នាហើយ កុំបន្តទំនាក់ទំនងក្នុងន័យស្នេហាអី ធ្វើជាមិត្តនឹងគ្នាទៅបានហើយ។

ពេលខ្លះ ទំនាក់ទំនងខ្លះ សក្តិសមធ្វើជាមិត្តល្អនឹងគ្នា ច្រើនជាងធ្វើជាសង្សារ ឬដៃគូស្នេហានឹងគ្នា។ អាចព្រោះតែអារម្មណ៍មួយឆាវ ទើបធ្វើឱ្យពួកយើងសម្រេចចិត្តខុសក៏ថាបានដែរ ដូច្នេះ មានតែពេលវេលាទេ ទើបអាចបញ្ជាក់បានថា ពួកយើងគួរបន្ត ឬក៏បញ្ចប់ យើងគួរតែជាសង្សារ ឬជាមិត្តល្អនឹងគ្នា?

88325803_2268487000123925_52092133619793920_n

89024668_2268483020124323_267720528628809728_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ