ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ដោយលោក ទិត្យ វិច្ឆិកា តារាចម្រៀង ត្រូវបានយានដ្ឋានជួសជុលរថយន្តមួយ បានបង្ហោះសារចោទប្រកាន់នឹងករណីមិនទូទាត់ថ្លៃធ្វើរថយន្ត ធ្វើឱ្យមហាជនមានចម្ងល់ជាខ្លាំងថានេះជារឿងពិត ឬក៏អត់។
តាមរយៈគណនីហ្វេសប៊ុកផេក ជួសជុលរថយន្តឈ្មោះ CAM Auto Repair យានដ្ឋាន ខេម បានបង្ហោះសារថា ៖ « សូម លោកទិត្យវិច្ឆិកា ជំពាក់លុយធ្វើឡាន
លេីកទី១ $ 820 ( 22/02/2016)
លេីកទី២ $ 206 ( 04/03/2016)
លេីកទី៣ $ 120 ( 21/03/2016)
សរុប $1,146
មកទូទាត់ថ្លៃជួសជុលដែលជំពាក់ ហេីយបានសន្យាច្រើនដង មិនព្រមសងរហូត ដល់ពេលនេះ »។
យ៉ាងណាមិញ ជុំវិញការចោទប្រកាន់នេះយើងមិនទាន់ឃើញខាងលោក ទិត្យ វិច្ឆិកា ចេញមកបកស្រាយ ឬបំភ្លឺយ៉ាងនានោះទេ។ ដូច្នេះយើងក៏មិនអាចសន្និដ្ឋានថាជារឿងពិត ឬក៏អត់ដែរ មានតែរង់ចាំមើលជាបន្តទៀត៕