វីរុសកូរ៉ូណាថ្មី Covid-19 បានធ្វើឱ្យពីភពលោកមានការភ័យខ្លាចខ្លាំង ដោយវាបានរាលដាលពាសពេញពីភពលោកយ៉ាងឆាប់រហ័សធ្វើឱ្យមានអ្នកផ្ទុកវីរុស និងឈានដល់ថ្នាក់ស្លាប់ទៀតផង សូម្បីតែប្រទេសកម្ពុជាថ្មីៗនេះក៏មានជនជាតិខ្មែរមួយរូបបានរកឃើញថាបានឆ្លងវីរុស Covid-19 នេះពិជនជាតិជប៉ុនទៀតផង។
អ្វីដែលកាន់តែភ្ញាក់ផ្អើល ថ្មីៗនេះប្រភពព័ត៌មានចេញពីប្រទេសវៀតណាមបានឱ្យដឹងថា មានជនជាតិខ្មែរយើងមួយរូប ដែលជាវេជ្ជបណ្ឌិតបម្រើការនៅក្នុងពេទ្យប្រទេសវៀតណាម ត្រូវបានគេពិនិត្យឃើញតេស្តវិជ្ជមាននៃវីរុស Covid-19 ហើយពេលនេះក៏កំពុងតែសម្រាកព្យាបាល និងដាក់ដោយឡែកពីគេឯង។
យោងតាមផេក របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះសារឱ្យដឹងថា៖ « មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីគ្រូពេទ្យខ្មែរម្នាក់បានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ តាមព័ត៌មានដែលទទួលបានគឺ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “បកប្រែខ្មែរ: គាត់ជាវេជ្ជបណ្ឌិតខ្មែរបម្រើការងារនៅវៀតណាម (ហាណូយ) គាត់មានឯកទេសខាងជំងឺ ត្រចៀក ច្រមុះ បំពង់ក គាត់បានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន COVID-19 គាត់តម្រូវឲ្យដាក់ដោយឡែកនៅមន្ទីរពេទ្យទីក្រុងហាណូយ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥»៕