ស្តាប់ហើយព្រឺក្បាលជំនួស !! នារីមួយក្រុម Live រឿងខ្មោចលងពិតៗស្តែងៗនៅកែប ក្នុងសណ្ឋាគារមួយកន្លែង

ក្នុងស្រុក ៖ បើទោះបីជាវិទ្យាសាស្រ្តជឿនលឿនខ្លាំងប៉ុណា ខ្លាំងណាក្តី តែសម្រាប់អបិយជំនឿទាក់ទងនឹងវិញ្ញាណ អមនុស្ស នៅតែមានអ្នកជឿ និងភ័យខ្លាចអាស្រ័យលើហេតុការណ៍ពិតៗ ដែលខ្លួនធ្លាប់ជួបប្រទះ ។

តួយ៉ាង ប្រហែលជាប៉ុន្មានថ្ងៃមុននេះ មានគណនីហ្វេសបុកSal Chandalin ដែលគេស្គាល់ថាតារាម៉ូដែល និងតារាសម្តែងល្បីមួយរូបផងនោះ បានធ្វើការ Live និយាយពីរឿងរ៉ាវនៃវិញ្ញាណអមនុស្សលងបន្លាចពិតៗនៅឯសណ្ឋាគារខេត្តកែប។

FB_IMG_1583819827111

ក្រោយពីនារីមួយក្រុមបានធ្វើចេញដំណើរចេញពីក្រុងភ្នំពេញ ឆ្ពោះទៅខេត្តកែបដើម្បីសម្រាក តែបែរជាជួបហេតុការណ៍លងបន្លាចដ៏គួរអោយខ្លាចក្នុងសណ្ឋាគារមួយ បន្ទប់លេខ 3333នៃជាន់ទី2 ដែលគាត់បានធ្វើការLive និយាយពីរឿងរ៉ាវដ៏គួរអោយព្រឺក្បាលនេះ ក្រោយពីត្រលប់មកភ្នំពេញវិញតាំងយប់ ដោយបានសសេរថា

" តោះ ថ្ងៃនេះមកនិយាយរឿងជួបខ្មោចពិតនៅសណ្ឋាគារខែត្តកែប បទពិសោធន៍ពិតៗស្រស់ៗ 😢 ( ទៅកែប 3 អ្នក check in សណ្ឋាគារម៉ោង 3 ភ្លឺ គេងគ្រែ 3 ក្នុងបន្ទប់លេខ 3333 នៃជាន់ទី 2របស់សណ្ឋាគារ 🙂) "

Screenshot_2020 03 10 12 39 21 29

Screenshot_2020 03 10 12 56 01 37

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

ប្រភពហ្វេសបុក ៖ Sal ChanDalin

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក