គ្រប់យ៉ាងតែងប្រែប្រួល មិនមានអ្វីអាចដូចដើមរហូតទេ ជាពិសេសគឺ ចិត្តមនុស្ស

កុំរំពឹងថា គ្រប់យ៉ាងនឹងនៅតែឋិតថេរ មិនប្រែប្រួល ពេលវេលាចេះតែដើរទៅមុខមិនឈប់ឈរ ដូច្នេះ អ្វីៗគ្រប់យ៉ាងនៅលើលោកនេះ ក៏នឹងប្រួលប្រែទៅតាមហ្នឹងដូចគ្នាដែរ ជាពិសេសនោះគឺ ចិត្ត និងអារម្មណ៍របស់មនុស្សយើងនេះហើយ។

សូម្បីតែយើងខ្លួនឯង ក៏តែងតែធ្លាប់គិត និងធ្លាប់និយាយដែរថា នឹងមិនប្រែចិត្ត មិនផ្លាស់ប្ដូរគំនិត និងអារម្មណ៍ទេ ប៉ុន្តែពេលវេលា កាលៈទេសៈ ចេះតែរំកិលទៅមុខ ចិត្ត គំនិត និងអារម្មណ៍របស់យើង ក៏នឹងផ្លាស់ប្ដូរ បត់បែនទៅដូចគ្នា ទាំងដែលសូម្បីតែយើងខ្លួនឯង ក៏មិនដឹងថា ខ្លួនឯងផ្លាស់ប្ដូរផង។

កុំរំពឹងលើនរណាម្នាក់ខ្លាំងពេកថា គេនឹងនៅដូចដើម កុំសង្ឃឹមខ្លាំងពេកថា គេមិនប្រួលប្រែ សូម្បីតែយើងក៏មិនដូចដើមដែរ ដូច្នេះ ចិត្តគេ អារម្មណ៍គេ ប្រួលប្រែផ្លាស់ប្ដូរមិនទៀងទាត់ឡើយ ដូច្នេះហើយ តាំងអារម្មណ៍ ត្រៀមចិត្ត ហើយប្រឈមមុខ ទទួលយកការពិត ដោយរីករាយ គឺជារឿងដែលត្រឹមត្រូវបំផុត៕

88316781_2954831074576207_6636513187229335552_n

89538070_2954831064576208_3107484786562695168_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ