ក្រោយពីការរកឃើញថាមានជនជាតិខ្មែរម្នាក់ជាបុរសអាយុ ៣៨ឆ្នាំ បានឆ្លងវីរុសកូរ៉ូណា Covid-19 ពីជនជាតិជប៉ុន បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងភិតភ័យខ្លាំងខ្លាចមានការរាលដាលខ្លាំងដូចប្រទេសដទៃ។
យ៉ាងណាក្តី បើតាមអ្នកនាំពាក្យនៃក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការទប់ស្កាត់វីរុសនេះ និងសូមឱ្យមហាជនកុំមានការព្រួយបារម្ភ ឬភ្ញាក់ផ្អើលពេកអី ។
តែអាចថាជារឿងមួយដ៏គួរឱ្យសោកស្តាយ ក្រោយការលេចលឺដំណឹងនៃការឆ្លងទៅលើបុរសនៅខេត្តសៀមរាប មានអ្នកលេងបណ្តាញសង្គមអគតិមួយចំនួនបានបង្ហោះសារ និងរូបភាពគ្មានប្រភពច្បាស់លាស់ ចោទប្រកាន់ថាខេត្តសៀមរាបមានការស្ងប់ស្ងាត់ខ្លាំង ព្រមទាំងគ្មានភ្ញៀវមកកម្សាន្តផងដែរ។
សម្រាប់អ្នកនៅខេត្តសៀមរាប និងក្រុងសៀមរាបផ្ទាល់ ក្រោយបានឃើញព័ត៌មាននេះ មានការខឹងសម្បារជាខ្លាំងចំពោះអ្នកបំភ្លើងព័ត៌មាននេះ ព្រោះបើយោងតាមការរៀបរាប់ពីអ្នកដែលស្ថិតនៅស្ថានភាពពេលនេះ បាននិយាយថា ខេត្តសៀមរាបមានការដំណើរការលក់ដូរ និងភ្ញៀវទេសចរណ៍ចេញចូលធម្មតា គ្មានការស្ងប់ស្ងាត់ឡើយ។ ឯអ្នកខ្លះបាននិយាយថា ការបំភ្លើសបែបនេះ ជាការធ្វើឱ្យអ្នកខេត្តសៀមរាបមានបញ្ហា ឬខាតបង់របររកស៊ិទៅវិញទេ។
សូមអានការបង្ហោះសាររបស់អ្នកនៅខេត្តសៀមរាបខាងក្រោមនេះ ៖