នៅចាំក្មេងស្រីដែលចង់ល្បីដូចលោក ស៊ិន ស៊ីសាមុតទេ? ​ពេលនេះបុស្បា ប៉ាន់ ជាប់ចំណាត់ថ្នាក់លេខ១ លើការប្រកួតនិពន្ធប​ទភ្លេងមួយនៅអាមេរិក

បុស្បា ប៉ាន់ ធ្លាប់ត្រូវបានគេស្គាល់ថា ​ជាក្មេងស្រី ​ដែលមានទេពកោសល្យខ្ពស់ក្នុងសិល្បៈផ្នែកចម្រៀង និងបទភ្លេង ​រហូតនាងមានមហិច្ឆតាចង់ក្លាយទៅជាតារាល្បីប្រចាំស្រុកខ្មែរដូចលោកតា ​ស៊ិន ​ស៊ីសាមុត ​និងជាតារាល្បីលំដាប់ពិភពលោកផងដែរ។

ដោយសារតែទេពកោសល្យរបស់នាងកាលពីឆ្នាំ ២០១៣  ​បុស្បា ប៉ាន់ បានទទួលអាហារូបករណ៍ និងចេញទៅសិក្សាផ្នែកដូរ្យតន្ត្រីនៅអាមេរិច ​ក្លាយជាមោទកភាពជាខ្លាំងសម្រាប់ប្រជាជនកម្ពុជាទាំងមូល ។

356

អស់រយៈពេលជាច្រើនឆ្នាំ ​ពិតជាភ្ញាក់ផ្អើល និងមោទនភាពខ្លាំងមែនទែន កញ្ញា បុស្បា ប៉ាន់ ដែលពេលនេះបានធំពេញរូបពេញរាងពោរពេញដោយសម្រស់ និងសមត្ថភាពខ្ពស់ នាងបានទទួលចំណាត់ថ្នាក់លេខ១ លើការប្រកួតតែងនិពន្ធបទចម្រៀងមួយនៅលើទឹកដីនៃសហរដ្ឋអាមេរិក។

F7DEB2C4 76AA 4706 81B9 DE08992A02BE

តាមប្រវត្តិសិក្សា បុស្បា ប៉ាន់ គឺជានិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញតន្ត្រី និងនិពន្ធនាសាកលវិទ្យាល័យ The New England Conservatory នារដ្ឋប៊ូស្តុននៃសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ហើយពេលនេះបាននឹងកំពុងបន្តការសិក្សាលើថ្នាក់បណ្ឌិតលើជំនាញមួយនេះបន្ថែមផងដែរ ​ពោលនាងជាយុវជនខ្មែរទីមួយដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញផ្នែកនិពន្ធបទភ្លេងមកពីសហរដ្ឋអាមេរិក។

80EC10AC 9360 42AD ACCB B2A71EF45427

អ្វីដែលធ្វើឱ្យគ្រប់គ្នាលើឆាកអន្តរជាតិកាន់តែស្កាល់នាងនោះ គឺនាងបានដាក់ពាក្យចូលរួមប្រកួតនិពន្ធបទភ្លេងមួយដែលរៀបចំដោយវិទ្យាស្ថានតន្រ្តីអាស៊ីថ្មី / អាស៊ីអាមេរិច (AANMI) ហើយជាលទ្ធផលនាងទទួលបានជ័យជម្នះ ក្នុងចំណាត់ថ្នាក់កំពូលគេក្នុងចំណោមបេក្ខជនជាច្រើនរូប ។

គួរឱ្យដឹងផងដែរថា កញ្ញា បុស្បា ប៉ាន់ គឺជាក្មួយស្រីបង្កើតរបស់សម្មិទ្ធករភាពយន្តដ៏ល្បីល្បាញលើឆាកអន្តរជាតិ ។ ១០ ឆ្នាំមុននាងជាកុមារីដែលបានសម្តែងទេពកោសល្យក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិជាច្រើនធ្វើឱ្យនាងមានឈ្មោះល្បីតាំងពីវ័យកុមារ ។ បច្ចុប្បន្ន បុស្បា ប៉ាន់ មានអាយុ ២១ ឆ្នាំហើយ និងកំពុងរស់នៅជួបជុំក្រុមគ្រួសារនៅទីនោះរួមទាំងប្អូនប្រុសបង្កើតនៅសហរដ្ឋអាមរិចផងដែរ៕

4A93428A 5086 4454 B90D B3B30C198646

B5A4F1F7 AFEF 41E5 9D47 76952265D8C3

91D51613 A3B5 4D2C 8BDF DE3326BDDDA4

2D7C9E50 A8BF 40EA BE51 3BEC63A1DCA6