ភាគច្រើនគឺ មនុស្សស្រី តែងតែរអ៊ូរទាំ និងលើកឡើងនូវទុក្ខលំបាក និងការលះបង់របស់ខ្លួនសម្រាប់គ្រួសារ សម្រាប់កូន និងប្ដី ប៉ុន្តែអ្នកដែលជាប្ដី គាតក៏មានការលះបង់ខ្ពស់ និងទុក្ខលំបាករបស់គាត់ដែរ គ្រាន់តែពេលខ្លះ គាត់លាក់ទុក្ខ មិនរអ៊ូ មិនគាស់កកាយប្រាប់គេឯងឱ្យដឹងតែប៉ុណ្ណោះ។
ក្នុងនាមជាមនុស្សប្រុសម្នាក់ ជាប្ដី ជាឪពុកដ៏ល្អ រមែងមានទំនួសខុសត្រូវខ្ពស់ និងការរ៉ាប់រងដ៏ធំធេងបំផុតដូចអ្នកដែលជាម្ដាយ ជាប្រពន្ធដែរ ក៏មានពេលខ្លះ គាត់រ៉ាប់រងនូវបន្ទុកដ៏ធ្ងន់ ប៉ុន្តែ គាត់មិនដែលរអ៊ូ ឬប្រាប់ប្រពន្ធឱ្យដឹងនោះឡើយ ដូច្នេះហើយ ចូររក្សាទឹកចិត្តអ្នកដែលជាប្ដីផង។
ក្នុងនាមជាប្ដីប្រពន្ធ ត្រូវចេះមានចិត្ត នឹក អាណិតដល់គ្នា ដឹងពីទុក្ខលំបាក បន្ទុក និងការលះបង់របស់គ្នា ទើបអាចរស់នៅចុះសម្រុងក្នុងគ្រួសារ កុំគិតថា ខ្លួនជាប្រពន្ធរ៉ាប់រងបន្ទុកច្រើន ធ្វើការងារច្រើន ហត់នឿយ លំបាក ប្ដីរបស់អ្នក គាត់ក៏មានផលវិបាករបស់គាត់ដែរ គាត់ហត់នឿយ ការងារគាត់ច្រើន បញ្ហាគាត់ធ្ងន់ ជួនកាល ការរ៉ាប់រងរបស់គាត់ ធ្ងន់ ហើយច្រើនជាងអ្នកដែលជាប្រពន្ធផង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ