រៀបការ សាងគ្រួសារ ដើម្បីមានប្ដីជាទីពឹងពាក់ តែបើមានប្ដីហើយ មានតែទុក្ខ រឹតតែលំបាក វេទនាចិត្ត ស៊ូនៅម្នាក់ឯងវិញល្អជាង

មនុស្សស្រី ទោះបីនាងរឹងមាំខ្លាំងប៉ុនណាក៏ដោយ តែបើនាងសម្រេចចិត្តរៀបការ សាងគ្រួសារ មានប្ដីហើយនោះ នាងក៏នៅតែសង្ឃឹមថា នឹងបានប្ដីជាទីពឹងដ៏រឹងមាំ អាចជួយសម្រាលនូវបញ្ហា ការលំបាក ភាពហត់នឿយឱ្យនាងខ្លះ។

ប៉ុន្តែ បើជីវិតប្ដីប្រពន្ធ មានតែអម្រែកដ៏ធ្ងន់ និងមានតែការខកចិត្ត ខូចចិត្ត ឈឺចាប់ គ្រាំគ្រាដដែលនោះ នាងសុខចិត្តនៅម្នាក់ឯង មានឈ្មោះថានៅព្រៅ ឬនៅជាស្ត្រីមេម៉ាយ វាសប្បាយចិត្តជាង ការដែលមានប្ដីតែឈ្មោះ។

នៅម្នាក់ឯង ដ្បិតថាហត់នឿយខ្លាំងបន្តិចមែន តែវាក៏មិនគ្រាំចិត្ត មិនបាច់ត្រូវគិតពីដៃគូជីវិតដែលមិនសមប្រកប យ៉ាងហោចណាស់ ក៏មិនបាច់ត្រូវទៅខកបំណង ខូចចិត្ត ព្រោះតែមនុស្សដែលមិនស្រឡាញ់ មិនឱ្យតម្លៃយើងដែរ។

ជីវិតមនុស្សស្រី បើអ្នកមិនមានសំណាង បានប្ដីល្អ មិនមានសំណាងបានជួបគូជីវិតដែលសមប្រកបទេ អ្នកគួរតែរស់នៅជាមួយខ្លួនឯង ប្រើជីវិតរស់នៅតែម្នាក់ឯង ធ្វើខ្លួនឯងមានតម្លៃ រស់នៅឱ្យមានក្ដីសុខ ទើបជីវិតមិនជួបរឿងឈឺចាប់ ខកចិត្តព្រោះតែបុរសណាម្នាក់៕

88084819_4210750598950476_5049243645727735808_n

88118853_4210752395616963_4706954247093092352_n

88228475_4210750512283818_653021323198464000_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ