ខេត្តកំពត គឺជាខេត្តមួយដែលសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ជាពិសេសក៏មានរីហ្សតបើកថ្មីជាច្រើនកន្លែងសុទ្ធតែប្រកបដោយផាសុកភាព មានកន្លែងកម្សាន្តសប្បាយ ពិសេសកន្លែងស្នាក់នៅតុបតែងគួរឱ្យចង់សម្រាកលេងនាពេលចុងសប្តាហ៍។
ថ្ងៃនេះដែរ « ក្នុងស្រុក » សូមណែនាំ រីហ្សតបើកថ្មីមួយកន្លែងទៀត ដែលស្ថិតនៅជាប់ជាមួយនឹងដងព្រែកភ្ជាប់ជាមួយសួនច្បារពណ៌បៃតងបែបធម្មជាតិ អាចស្រូបយកខ្យល់អាកាសបរិសុទ្ធនាពេលព្រឹក និងជាកន្លែងដែលអាចគយគន់ថ្ងៃរៀបលិចជាមួយគ្រួសារដោយភាពរីករាយនោះគឺ « ម៉ូលី រីស៊ត កំពត »។
« ម៉ូលី រីស៊ត កំពត » គឺជារីហ្សតដែលមានលក្ខណៈពិសេស សម្រាប់ថ្ងៃសម្រាកចុងសប្ដាហ៍ និងការលំហែអារម្មណ៍ផ្សេងៗ ដោយមានកន្លែងស្នាក់នៅបែបទំនេីបជាច្រើនជម្រើសទាំងអគារថ្មបែបអឺរ៉ុបស្រស់ស្អាតជាច្រើនជម្រើសច្រើនម៉ូត ឬអាចបោះតង់ក៏បាន មានការជិះទូកកាយ៉ាកតាមមាត់ព្រែកកំពត មានអាងហែលទឹកនៅជិតមាត់ព្រែកគយគន់មេីលថ្ងៃលិច មានកន្លែងថតរូបភ្ជាប់ជាមួយធម្មជាតិបៃតង រួមទាំងមានសួនកម្សាន្តកន្លែងក្មេងលេងយ៉ាងសប្បាយផងដែរ។
អ្វីដែលពិសេស សម្រាប់ការបើកដំណើរការលើកដំបូង « ម៉ូលី រីស៊ត កំពត » នឹងផ្ដល់ជូនការបញ្ចុះតម្លៃ 50% រហូតដល់ចុងខែមីនានេះដូចជា ៖
-បន្ទប់គ្រែ 1 តម្លៃ : 90$ ( បញ្ចុះតម្លៃ 50% នៅសល់ 45$ )
- បន្ទប់គ្រែ 2 តម្លៃ : 100$ ( បញ្ចុះតម្លៃ 50% នៅសល់ 50$ ) ដោយការបញ្ចុះតម្លៃ 50% នេះនឹងផុតកំណត់នៅថ្ងៃទី 31 ខែ មីនា ខាងមុខនេះ។
គួរឱ្យដឹងផងដែរថា « ម៉ូលី រីស៊ត កំពត » មានទីតាំងស្ថិតលើផ្លូវទឹកឈូ ឃុំអណ្ដូងខ្មែរ ភូមអូរតូច ក្រុងកំពត (តាមបណ្ដេាយផ្លូវទឹកឈូរ ហួសស្ពានដែក200ម៉្រែត) សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកកាន់លេខទូរស័ព្ទ 012 23 23 24 / 096 99 34 333 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពព័ត៌មាន និងរូបភាព៖ Moly Resort - ម៉ូលី រីស៊ត កំពត