មន្ទីរពេទ្យ​រុស្ស៊ី​យើង​ហ្នឹង! ចង់​ទៅ​តេស្ត​ក្រែង​ល​កើត​កូរ៉ូណា ដល់​តែ​សម្តី​ពេទ្យ​និយាយ​មក​វិញ​អន់​ចង់

នៅ​លើ​បណ្តាញ​សង្គម​ Facebook ដែល​បង្ហោះ​ផ្សាយ​ដោយ​គណនី Kong Sombath Ny កាល​ពី​ថ្ងៃ​ទី ៧ មិនា ឆ្នាំ ២០២០ កន្លង​ទៅ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជុំវិញ​ពាក្យ​សម្ដី​និង​ភាព​អ​សុជីវធម៌​របស់​គ្រូ​ពេទ្យ​ប៉ុន្មាន​រូប​នៅ​ឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ពេល​ដែល​អ្នក​ជំងឺ​ចង់​ទៅ​ពិនិត្យ​តេស្ត​ឈាម​រក​មេរោគ​គ្រុន​ឈាម និង​ចង់​តេស្ត​មើល​ក្រែង​ល​ខ្លួន​មាន​ឆ្លង​វីរុស COVID-19 បន្ទាប់​ពី​ក្តៅ​ខ្លួន​ ៣ ​ថ្ងៃ​ហើយ​តែ​លេប​ថ្នាំ​មិន​បាត់។

F

89393495_789806808173841_8035328441479856128_n

89256193_789807208173801_4051391342637481984_n

89140768_789807268173795_5103699978455351296_n

សារ​ចែករំលែក​ពី​ប្រភព​ខាង​លើ​បាន​សរសេរ​រៀបរាប់​ថា៖ "ពេទ្យមិត្តភាពខ្មែររស្សីយើងនឹង 😏🙏🏻🌪 នាងខ្ញុំចង់មកពិនិត្យតេសឈាមរកមេរោគគ្រុនឈាម មេរោគផ្សេងៗទៀត នឹងចង់តេសជំងឺករុណាផងដែល!ខ្ញុំបានសួររអ្នកគ្រូពេទ្យ: ខ្ញុំចង់មកពិនិត្យកូរណានឹង... នឹង គាត់ក្ដៅខ្លួន២ ៣ ថ្ងៃហើយ និយាយមិនទាន់ចប់ផង អ្នកនាងពេទ្យកាត់សម្ដី : ហៃពិនិត្យធ្វើអី?? បើនៅដើរបានលេបថ្នាំបញ្បុះកម្ដៅទៅ 😐 មិនបាច់ពិនិត្យទេ (ទាំងដែលខាងខ្ញុំក្ដៅ៣ថ្ងៃហើយលេបថ្នាំមិនបាត់)ជាក់ស្ដែងខ្ញុំសួរថែមទៀត: អ្នកគ្រូពេទ្យតើកន្លែងណាដែលធ្វើតេសឈាមរកមេរោគគ្រុនឈាម ឬ មេរោគផ្សេងៗ? គាត់និយាយបែបមិនខ្វល់ អត់ដឹងផង ទៅនោះទៅ 😒😒

ខ្ញុំ:នៅណាអ្នកគ្រូ??

អ្នកគ្រូ: នៅកន្លែងបង់លុយនឹងបង់លុយហើយសួរគេនុងទៅ😐

ខ្ញុំ: អូរ ចា៎ចា៎

(((បងប្អូនខ្ញុំសុំសួរដូចឆោតពិនិត្យវិរុស្សអស់លុយដែលមែន?)))

ដល់កន្លែងបង់លុយ... បងៗនេះក្រដាសបុងលុយ

អ្នកបង់លុយ: អូនទៅដូរយកកាតសិន! អុញ! កន្លែងដូរកាតអង្គការ🙈 (ខ្ញុំអត់ច្បាស់ថាអង្គការមិចនៅអស់លុយទៀត?) យកកាតហើយខ្ញុំសួរទៀតបងកន្លែងណាតេសឈាមរកមេរោគផ្សេងៗ? គាត់ឆ្លើយថា: មិនដឹងដែល! សួរគេទៅ! 😐 អុញៗៗ អ្នកផ្ដល់ពត៍មានអត់ដឹងកន្លែងណាពិនិត្យស្អីៗទេ?? (ចាប់ផ្ដើមក្ដៅហើយអញ🤬) មកកន្លែងបង់លុយវិញហុតកាតហើយសួរគាត់! បងសុំសួរតិចកន្លែងណាពិនិត្យធ្វើតេសឈាមរកមេរោគ? អត់ដឹងទេ ទៅអ្នកផ្ដល់ពត៍មានដែលអោយមកបង់លុយមិញគាត់ដឹងហើយ! 😡 ធ្វើការងាប់យ៍រស្អីសួរម្នាក់ៗអត់ដឹងចឹង??? បកមកកន្លែងដើមទីមួយវិញ! អ្នកគ្រូមិញញុមទៅសួរខាងនោះគេអោយមកសួរអ្នកថាអ្នកគ្រូដឹង! និយាយចុះឡើងគ៏នៅតែមិនដឹង! ពេទ្យចុយម្រាយស្អីសួរអាណាក៏អត់ដឹងចឹង😡😤😤 ចូលមកវគ្គមកពិនិត្យវិរុស្សម្ដងដើរទៅដល់កន្លែងពិនិត្យគេដូចខ្ពើមៗយើង🙄 ខ្លួនប្រាណពេទ្យឯងស្អុយក្លៀកជាងអ្នករត់ម៉ូតូផងមកធ្វើខ្ពើមឯង😂🙈 គេមិនប៉ះយើងទេគេនៅឆ្ងាយពីយើងពេលមើលកាតគេអោយទុកកាតនៅលើបុងអង្គុយនឹងគេយកប៊ិចឆ្កិះពិនិត្យឈ្មោះ! 😐 លោកពេទ្យអោយចាំសិនគាត់ទើបនាំអ្នកជំងឺទៅមិញ (ខ្ចិលដើរជូនពិនិត្យព្រោះហតដើរទៅដើរមក) ចាំមើលបើមានអ្នកមកពិនិត្យ ២ ៣ នាក់ទៀតចាំសរុបជូនទៅធ្វើតេស😐 អុញមានអោយចាំគ្រប់ជើងចាំចេញដូចឡានឈ្នួលដែល😂😒 អូខេខ្ញុំចាំបាន🙂 មួយសន្ទុះពេទ្យមួយទៀតមកថាចាំស្អែកចាំមកពិនិត្យលូវពិនិត្យមិនទាន់ទេ😳 អុញមិចអោយអ្នកជំងឺចាំស្អែកវិញ? ហើយអោយលេបថ្នាំបញ្ចុះកម្លៅសិនទៅ 😡 អុញចុះលេបហើយងាប់បាត់ធ្វើមិចទៅអ្នកណាទទួលខុសត្រូវបើក្ដៅ ៣ ថ្ងៃហើយលេបថ្នាំមិនបាត់ផងនឹង??? បើគេលេបថ្នាំបាត់គេមករកពេទ្យឯងរកងាប់អី???? 😡

ជាពេទ្យឬជាបុគ្គលិកគួរនែនាំអ្នកជំងឺដោយភាសាមានសុជីវធម៍នឹងយកចិត្តទុកដាក់! ហើយគួរពន្យល់នែនឹងសាកសួរពីអាការះអ្នកជំងឺនឹងណែនាំគាត់ទៅពិនិត្យតាមស្ថានភាពជំងឺគាត់ ហើយសុំផ្ដាំទៅពេទ្យមួយចំនួនផងថាជាពេទ្យមិនគួរនិយាយគំរោះគំរោយដាក់អ្នកជំងឺទេ ហើយគួរមានសីលធម៍ផង (មុខពេទ្យមួយដូចរន្ទះបាញ់ គេបាញ់ជិតងាប់ អាសូរតែពិនិត្យអ្នកជំងឺរាប់រយអ្នកហត់មិនថាទេហា៎ អង្គុយលេងតែ📱សោះដូចហត់ណាស់ចឹង ) និយាយរៀបរាប់មិនអស់ទេទាល់តែអ្នកធ្លាប់ជួបបានយល់! 😤

សរុបបង់លុយហើយមកផ្ទះវិញ 🙄🌪ខាតពេល ខាតលុយ ខាតកម្លាំង😐 ហៃធ្វើការនៅពេទ្យទាំងមូល សួរទៅភ្លីភ្លើអត់ដឹងស្អីសោះចេះតែជាប់ធ្វើការនៅពេទ្យដែល🙄🙄🙄 បុកលុយចូលទេដឹងបានសួរស្អីក៏មិនដឹងៗ😐"។

88303473_789821931505662_4824096593873469440_n

88273026_789808358173686_1051961400596889600_o

87387822_789807221507133_7454852732273295360_n

ពេល​នោះ​ក៏​មាន​គណនី​មន្ទីរ​ពេទ្យ​មិត្តភាព ខ្មែរ-សូវៀត ផ្ទាល់​បាន​ចេញ​មក​ឆ្លើយតប​ថា​មាន​ការ​សោកស្តាយ​ដែល​មាន​បញ្ហា​ខាង​លើ​កើត​ឡើង ហើយ​មន្ទីរពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​មើល។ ការ​ឆ្លើយតប៖ "មន្ទីរពេទ្យមានការសោកស្តាយដែលមានបញ្ហានេះកើតឡើង មន្ទីរពេទ្យនឹងពិនិត្យមើល ប្រសិនបើករណីនេះមានពិតប្រាកដមែន មន្ទីរពេទ្យនឹងចាត់វិធានការចំពោះបុគ្គលិកនោះ ហើយចំពោះករណីមានអ្នកជំងឺដែលមកពិនិត្យ រឺសង្ស័យថាមាន Covid-19 មន្ទីរពេទ្យមានការរៀបចំពិនិត្យដាច់ដោយឡែកដែលអនុវត្តតាមលក្ខណៈបច្ចេកទេសតាមការណែនាំរបស់អង្គការសុខភាពពិភពលោក"៕

Ice_screenshot_20200308 103009

Ice_screenshot_20200308 103024

ប្រភព៖Kong Sombath Ny